តើអ្នកដឹងទេថាស្ត្រីខ្មែរដែលមានអាយុចន្លោះពី ៤៥-៥៩ ឆ្នាំ ប្រហែលកន្លះនាក់ មានជំងឺប្រចាំកាយគឺជាអត្រាសំពាធឈាមខ្ពស់ វ័យចំណាស់ និងជំងឺដែលទាក់ទងនឹងឆ្អឹងនិងសន្លាក់… ហើយសម្រាប់មនុស្សចាស់ដែលបានបញ្ចប់រដូវស្រីភាពរួចហើយ ក៏មានហានិភ័យខ្ពស់ក្នុងការជួបប្រទៈនឹង “ជំងឺឆ្អឹងបាក់”
នរណាខ្លះ… មានហានិភ័យឆ្អឹងបាក់
- ស្ត្រីដែលមានហូមូនភេទទាប ពីការបញ្ចប់រដូវស្រីភាព
- មនុស្សដែលមិនបានចល័តឬផ្លាស់ទីរាងកាយ
- មនុស្សដែលមិនផឹកទឹកដោះគោ ឬបរិភោគអាហារដែលមានកាល់ស្យូមតិច
- មនុស្សដែលខ្វះវីតាមីន D មិនមានឱកាសទទួលពន្លឺព្រះអាទិត្យ
- មនុស្សដែលផឹកស្រា និងបារីយ៉ាងច្រើន
- មនុស្សដែលចូលចិត្តផឹកតែ កាហ្វេ និងទឹកកក
- មនុស្សដែលមានរាងកាយស្គម កាន់តែស្គម កាន់តែមានហានិភ័យខ្ពស់
- មនុស្សដែលស្ថិតក្នុងស្ថានភាពស្រក់ស្រក់ចិត្ត
- មនុស្សដែលទទួលថ្នាំខ្លះៗ
- បុព្វហេតុសាស្ត្រ
- មនុស្សដែលមានជំងឺសន្លាក់ឆ្អឹងរ៉ូម៉ាតូអ៊ីត
- មនុស្សដែលមានជំងឺសរីរាង្គបំពង់សរសៃ
- មនុស្សដែលមានជំងឺផ្នែកឈាមវិទ្យា
បើអ្នកបានពិនិត្យហើយមានច្រើនជាង ១ ករណី អ្នកគឺជាក្រុមដែលមានហានិភ័យក្នុងការជួបប្រទៈជំងឺឆ្អឹងបាក់។ វិធីល្អគួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិត ដើម្បីវាយតម្លៃដោយប្រើឧបករណ៍អ៊ិចសេរ ដើម្បីវាស់កម្រាស់ឆ្អឹង។ ព្រោះការយល់ដឹងថាឆ្អឹងមានបញ្ហា នឹងអាចធ្វើការព្យាបាល និងថែទាំខ្លួនឯងបានត្រឹមត្រូវ ហើយរស់នៅជាមួយសុភមង្គលនៅវ័យចុងក្រោយ។
សម្រាប់ព័ត៌មានបន្ថែម
Phyathai Call Center 1772
