គួរឱ្យភ័យខ្លាចប៉ុណ្ណា…ពេលដែលការថតអ៊ិចសេរ៉េរកឃើញរបួសនៅក្នុងសួត!!

Image

ចែករំលែក


គួរឱ្យភ័យខ្លាចប៉ុណ្ណា…ពេលដែលការថតអ៊ិចសេរ៉េរកឃើញរបួសនៅក្នុងសួត!!

បើជាអ្នក អ្នកនឹងធ្វើដូចម្តេច ប្រសិនបើលទ្ធផលពិនិត្យសុខភាពប្រចាំឆ្នាំ បង្ហាញថាអ្នកមាន “របួសនៅក្នុងសួត” ជាទូទៅអ្នកជំងឺ និងសាច់ញាតិភាគច្រើនភ្លាមៗតែងតែមានការព្រួយបារម្ភថា “វានឹងនាំឲ្យកើតជាជំងឺធ្ងន់ធ្ងរប្រាកដ” ដែលក្នុងការពិតក៏មានឱកាសដែល “របួសនៅក្នុងសួត” ពីរូបភាពអិចសេរ៉េអាចនាំឲ្យកើតជាជំងឺធ្ងន់ធ្ងរបាន ប៉ុន្តែពេលដដែលវាក៏អាចមិនមែនជាជំងឺអ្វីទេផងដែរ ដូច្នេះដើម្បីឲ្យយើងត្រៀមខ្លួន និងចិត្ត និងដោះស្រាយលទ្ធផលអិចសេរ៉េបានល្អប្រសើរឡើង ថ្ងៃនេះយើងនឹងតាមដានដោះស្រាយសំណួរថា របួសនៅក្នុងសួតគឺគ្រោះថ្នាក់ឬអត់?

រូបភាពអិចសេរ៉េរបួសនៅក្នុងសួត មិនមែនជាចម្លើយចុងក្រោយ

ដំបូងយើងត្រូវយល់ថា “រូបភាពដែលទទួលបានពីការអិចសេរ៉េ” គឺជារូបភាពបង្ហាញលទ្ធផលប្រហែលមួយដែលមិនបង្ហាញព័ត៌មានលម្អិតពេញលេញទាំងអស់ទេ គឺជារូបភាព “សេចក្តីសង្ខេប” នៃអ្វីៗដែលមាននៅក្នុងសួត ការដែលយើងឃើញរូបភាពរបួសនៅក្នុងសួត ឃើញសួតជាចំណុច ជាសាច់ដុំ ឬមានវត្ថុប្លែកៗ មួយចំនួនវាអាចជារូបភាពនៃសរសៃឈាមដែលមានកំហុស ក្រពះដែលដុះខុស ឬកំណកដែលដុះខុសទីតាំង ដែលមិនមែនជាមូលហេតុនៃជំងឺធ្ងន់ធ្ងរទេ ដូច្នេះពេលឃើញរូបភាពអិចសេរ៉េមិនធម្មតា មិនមានន័យថា វានឹងជាជំងឺធ្ងន់ធ្ងរជានិច្ចទេ ប៉ុន្តាយើងត្រូវយករូបភាពអិចសេរ៉េនោះទៅវិនិច្ឆ័យបន្ត ដោយដំបូងអាចធ្វើបានដោយប្រៀបធៀបរូបភាពអិចសេរ៉េចាស់ជាមួយថ្មី មើលថាតើមានការផ្លាស់ប្តូរផ្សេងពីមុនឬអត់ ប្រសិនបើរូបភាពចាស់ធ្លាប់មានរបួស ចំណុច ឬកំហុសដើមមួយដែលជាជំងឺសួតទូទៅ អិចសេរ៉េប៉ុន្មានដងក៏នៅដដែល គឺមានន័យថាមិនមានកំហុសអ្វីទេ ប៉ុន្តែប្រសិនបើរូបភាពអិចសេរ៉េថ្មីឃើញកំហុសដែលរូបភាពចាស់មិនមាន មិនគួរឲ្យមានរបួស ចំណុច ឬកំណកឡើងវិញ ដូច្នេះបង្ហាញថាមានកំហុសកើតឡើងពិត ហើយវានឹងនាំឲ្យកើតជាជំងឺអ្វីមួយ ត្រូវតែវិនិច្ឆ័យបន្តទៅទៀត។

អាចជាជំងឺអ្វីខ្លះ នៅពេលអិចសេរ៉េឃើញរបួសនៅក្នុងសួត?

សម្រាប់ “របួសនៅក្នុងសួត” ជាទូទៅ ប្រសិនបើជាកំហុសដែលកើតពីជំងឺ មិនមែនជាកំហុសពីរចនាសម្ព័ន្ធរាងកាយ កំរិតធ្ងន់ធ្ងរនឹងអាស្រ័យលើទំហំ និងរាងរបស់របួស ក្នុងករណីមិនគ្រោះថ្នាក់ វាអាចជាសាច់ដុំតូចៗ ជាចំណុចថ្មចាស់ ជារង្វង់របួសចាស់ដែលធ្លាប់មានមុន ឬករណីធ្ងន់ធ្ងរបំផុតអាចជាសាច់មិនល្អ ជាមហារីកសួតបាន។ កំហុសរូបភាពអិចសេរ៉េរបួសនៅក្នុងសួតអាចនាំឲ្យកើតជាជំងឺផ្សេងៗដូចខាងក្រោម៖

  • សាច់ដុំ
    ជួបបានច្រើនបំផុត កើតពីការរលាក ឬឆ្លងមេរោគនៅក្នុងសួតមុន ពេលជាសះស្បើយនៅសល់ជារបួសនៅក្នុងសួត អិចសេរ៉េពេលណាក៏នឹងឃើញជារបួសនៅក្នុងសួតជានិច្ច ដែលប្រសិនបើជាសាច់ដុំតូចៗ មិនគ្រោះថ្នាក់អ្វីទេ
  • ជំងឺថ្លើមសួត
    ជួបបានជាលំដាប់ទី 2 បន្ទាប់ពីសាច់ដុំ ពីព្រោះជាជំងឺដែលមាននៅក្នុងប្រទេសយើង ជាជំងឺធ្ងន់ធ្ងរ អាចរាលដាលបាន ប៉ុន្តែអាចព្យាបាលឲ្យជាសះស្បើយបានដោយការទទួលថ្នាំ
  • មហារីក
    គឺជាជំងឺធ្ងន់ធ្ងរបំផុតដែលរកឃើញពីការត្រួតពិនិត្យអិចសេរ៉េឃើញរបួសនៅក្នុងសួត ដែលជួបបានច្រើននៅអ្នកជំងឺដែលជក់បារី ឬមានអាយុចាស់

ការវិនិច្ឆ័យជំងឺ នៅពេលអិចសេរ៉េឃើញរបួសនៅក្នុងសួត ប្រសិនបើមានតិច ឃើញរបួស ឬចំណុចតិច វេជ្ជបណ្ឌិតអាចពិចារណាតាមដានការព្យាបាល ដោយកំណត់ពេលអិចសេរ៉េម្តងទៀត រៀងរាល់ 3 ខែ ឬ 6 ខែ ប៉ុន្តែប្រសិនបើលទ្ធផលអិចសេរ៉េបង្ហាញថាមានកំហុសច្រើន នឹងពិចារណាស្ទង់ពិនិត្យបន្ថែមជាមួយឧបករណ៍ដែលមានភាពច្បាស់លាស់ជាង ដូចជា ការបញ្ចូលអ្នកជំងឺធ្វើ CT Scan ដើម្បីឲ្យឃើញរូបភាពច្បាស់លាស់ជាង ដល់កម្រិតអាចវិនិច្ឆ័យបានថាជាជំងឺអ្វី ហើយបន្ទាប់មកធ្វើផែនការព្យាបាលតាមវិធីសាស្រ្តសមរម្យនៃជំងឺនីមួយៗ។

ត្រូវថែរក្សាខ្លួនយ៉ាងដូចម្តេច នៅពេលឃើញថាមានរបួសនៅក្នុងសួត?

ទោះបីជា “របួសនៅក្នុងសួត” មិនមានន័យថា “ជាជំងឺធ្ងន់ធ្ងរ” ជានិច្ចក៏ដោយ ការមានរបួសនៅក្នុងសួតគឺជាហានិភ័យដែលអាចនាំឲ្យកើតជាជំងឺធ្ងន់ធ្ងរបាន ហើយជំងឺសួតជាច្រើនក៏មិនមានរោគសញ្ញាដែលមើលឃើញបានងាយដែរ អ្នកជំងឺភាគច្រើនដែលត្រូវបានរកឃើញរបួសនៅក្នុងសួត មិនមានរោគសញ្ញាណាមួយជាសញ្ញាមុនទេ ដូច្នេះវិធីល្អបំផុតក្នុងការការពារហានិភ័យជំងឺធ្ងន់ធ្ងរពីរបួសនៅក្នុងសួតគឺ “ការត្រួតពិនិត្យសុខភាពសួតជាប្រចាំរៀងរាល់ឆ្នាំ” ដោយយ៉ាងហោចណាស់គួរតែធ្វើអិចសេរ៉េសួតមួយដងក្នុងមួយឆ្នាំ ដើម្បីឲ្យយើងដឹងថា នៅក្នុងសួតរបស់យើងមានរបួស ឬវត្ថុប្លែកអ្វីដែលអាចនាំឲ្យកើតជាជំងឺធ្ងន់ធ្ងរឬអត់ ដើម្បីអាចធ្វើការជួសជុលព្យាបាលបានទាន់ពេលវេលា លើសពីនេះ សម្រាប់ការថែរក្សាសុខភាពសួតឲ្យរឹងមាំ អាចធ្វើបានដោយការជៀសវាងមូលហេតុប៉ះពាល់ ពាក់ម៉ាស់ការពារការប៉ះពាល់ធូលីធូលីហើយហាត់ប្រាណឲ្យសួតរឹងមាំ និងយកខ្លួនទៅដកដង្ហើមខ្យល់ស្អាតជានិច្ច នឹងជួយឲ្យសុខភាពសួតរបស់យើងរឹងមាំ និងមានសុខភាពរាងកាយល្អ។

 

“របួសនៅក្នុងសួតអាចមិនមែនជាជំងឺធ្ងន់ធ្ងរជានិច្ច
ត្រួតពិនិត្យវិនិច្ឆ័យឲ្យយល់ដឹងយ៉ាងច្បាស់
ដើម្បីមានចិត្តស្រួល និងការពារហានិភ័យ
ជំងឺប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ”

 

វេជ្ជបណ្ឌិត វិច័យ ប៊ុនសាងសុខ
វេជ្ជបណ្ឌិតជំនាញជំងឺប្រព័ន្ធដង្ហើម
មជ្ឈមណ្ឌលសុខភាពសួត
មន្ទីរពេទ្យភយ៉ាធាយ 3

Loading...

ចែករំលែក


Loading...

គួរឱ្យភ័យខ្លាចប៉ុណ្ណា…ពេលដែលការថតអ៊ិចសេរ៉េរកឃើញរបួសនៅក្នុងសួត!!