តើអ្នកដឹងទេ…ជម្រើសវ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ
“វ៉ាក់សាំង” ជាអ្វី??
យើងសូមពន្យល់ដើម្បីឲ្យមានការយល់ដឹងដូចគ្នាមុនថា វ៉ាក់សាំងគឺជាសារធាតុដែលផ្តល់ទៅកាន់រាងកាយរបស់មនុស្ស ដើម្បីបញ្ចេញឲ្យរាងកាយបង្កើតភាពធន់ទ្រាំនឹងជំងឺនោះឡើង។ ជាទូទៅ វ៉ាក់សាំងបង្កើតភាពធន់ទ្រាំដែលអាចមានរយៈពេលជីវិតមួយទាំងមូល។ នៅពេលចាក់វ៉ាក់សាំងចូលទៅក្នុងរាងកាយ រាងកាយនឹងបង្កើតភាពធន់ទ្រាំដើម្បីប្រឆាំងនឹងមេរោគនោះ ទាំងមេរោគវីរុស និងមេរោគបាក់តេរី
ហេតុអ្វីបានជាយើងត្រូវការវ៉ាក់សាំង?
ការចាក់វ៉ាក់សាំងត្រូវបានគេចាត់ទុកជាវិធីល្អបំផុតក្នុងការការពារជំងឺ។ ការវិនិយោគក្នុងការចាក់វ៉ាក់សាំងគឺជាការវិនិយោគសុខភាពដែលមានតម្លៃល្អជាងការចំណាយថវិកាសម្រាប់ព្យាបាលពេលមានជំងឺ។ ជំងឺភាគច្រើនដែលអាចការពារបានដោយវ៉ាក់សាំងគឺជាជំងឺដែលមានភាពធ្ងន់ធ្ងរនិងពិបាកព្យាបាល ដូចជាជំងឺតេតានុសសម្រាប់មនុស្សចាស់ ឬជំងឺខ្លះដែលបណ្តាលឲ្យស្លាប់ច្រើន ដូចជាជំងឺផ្តាសាយ និងជំងឺសួតសម្រាប់មនុស្សចាស់ ឬអ្នកមានជំងឺរ៉ាំរ៉ៃមុន។ ជំងឺខ្លះៗបើកើតឡើងអាចក្លាយជាជំងឺរ៉ាំរ៉ៃ និងបញ្ចប់ដោយជំងឺមហារីក ដូចជាជំងឺឆ្លងវីរុសថ្លើមឆ្អឹងប៊ី និងជំងឺឆ្លងវីរុសអេសភីវី
អ្វីដែលត្រូវដឹង មុនចាក់ “វ៉ាក់សាំង”
ទោះបីវ៉ាក់សាំងជារឿងចាំបាច់សម្រាប់មនុស្សគ្រប់វ័យ ការចាក់វ៉ាក់សាំងសម្រាប់មនុស្សនីមួយៗនឹងខុសគ្នា។ គ្រូពេទ្យនឹងពិចារណាការចាក់វ៉ាក់សាំងដោយគិតពីអ្វីៗទាំងនេះជានិច្ច
- ភេទ ដូចជា វ៉ាក់សាំងការពារជំងឺមហារីកក្រពះ (HPV) ដែលពេញនិយមចាក់សម្រាប់ស្ត្រី ប៉ុន្តែឥឡូវនេះក៏បានណែនាំសម្រាប់បុរសដែលមានទំនាក់ទំនងភេទជាមួយបុរសដែរ
- អាយុ ដូចជាមនុស្សដែលមានអាយុ 50 ឆ្នាំឡើងទៅ គ្រូពេទ្យនឹងណែនាំឲ្យចាក់វ៉ាក់សាំងការពារជំងឺសួត ព្រោះបើមានការឆ្លងមេរោគនៅសួត អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត
- មុខរបរ ដោយសារតែមានមុខរបរខ្លះដែលត្រូវការចាក់វ៉ាក់សាំងជាពិសេស ដូចជាគ្រូពេទ្យសត្វ ឬអ្នកដែលធ្វើការជាមួយសត្វ គួរត្រូវបានចាក់វ៉ាក់សាំងការពារជំងឺកាំជ្រូក
- អ្នកដែលមានហានិភ័យខ្ពស់ជាងមនុស្សធម្មតា ដូចជាអ្នកជំងឺមហារីក អ្នកដែលទទួលថ្នាំគីមីព្យាបាល អ្នកជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ជំងឺសំពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម និងអ្នកដែលមានភាពធន់ទ្រាំទាប ព្រោះក្រុមមនុស្សនេះត្រូវការចាក់វ៉ាក់សាំងច្រើនជាងមនុស្សធម្មតា ដូចជា វ៉ាក់សាំងការពារជំងឺផ្តាសាយ វ៉ាក់សាំងការពារជំងឺសួត ឬវ៉ាក់សាំងការពារជំងឺខ្យល់ច្របាច់
