ពេលនិយាយអំពីការលេង ឪពុកម្តាយភាគច្រើនជួបប្រទៈនឹងសំណួរថា “យើងគួរជាវអ្វីល្អ?” ព្រោះមានការព្រួយបារម្ភថា..ប្រដាប់លេងណាដែលសមស្របសម្រាប់កូនរបស់យើង ប្រដាប់លេងណាដែលអាចជួយបង្កើតការអភិវឌ្ឍន៍របស់កូនបានយ៉ាងល្អ ហើយពេលបានទិញមកហើយ តើមានបញ្ហាថា “កូនមិនលេង” ឬទេ? តើត្រូវតែទិញប្រដាប់លេងថ្មីៗជានិច្ចឬទេ? បញ្ហាទាំងនេះអាចដោះស្រាយបាន ដោយគោលការណ៍ 3 នេះ!!
ចំណុចទី 1 ក្នុងការចាប់ផ្តើម..សាកល្បងជ្រើសប្រដាប់លេងណាមួយមុន
ក្នុងការចាប់ផ្តើមជ្រើសប្រដាប់លេងដំបូង..ប្រាកដជារឿងសំខាន់ គឺពេលបានសាកល្បងលេង..កូនញញឹម កូនសប្បាយចិត្ត ឪពុកម្តាយកុំបារម្ភថាតើកូនលេងបានត្រឹមត្រូវតាមសៀវភៅណែនាំឬទេ តែគ្រាន់តែឲ្យកូនមានអារម្មណ៍រួមចំណែកជាមួយការលេងប្រដាប់លេងនោះ ឱកាសក្នុងការលេងម្តងទៀតនឹងខ្ពស់ណាស់…ស្មើនឹងជាការចាប់ផ្តើមបង្កើតទំនាក់ទំនងល្អរវាងឪពុកម្តាយនិងកូន
ចំណុចទី 2 ការងារលំបាករបស់ឪពុកម្តាយ គឺធ្វើដូចម្តេច..ឲ្យកូនលេងបានយូរ
ពាក្យ “យូរ” នៃគ្រួសារនីមួយៗមិនដូចគ្នាទេ វិធីងាយស្រួលបំផុតគឺ..គោលការណ៍គុណ 3 ដោយយកអាយុក្មេង(ឆ្នាំ) x 3 នាទី = រយៈពេលចំណាប់អារម្មណ៍ដែលគួរតែមានរបស់ក្មេង ឧទាហរណ៍ កូនអាយុ 2 ឆ្នាំ គួរតែមានរយៈពេលចំណាប់អារម្មណ៍ប្រហែល 2×3 = 6 នាទី ជាដើម
សម្រាប់បច្ចេកទេសធ្វើដូចម្តេចឲ្យកូនមានចំណាប់អារម្មណ៍យូរ នោះគឺ..ត្រូវទប់ស្កាត់ មិនឲ្យចំណាប់អារម្មណ៍របស់កូនផ្លាស់ពីប្រដាប់លេង ឧទាហរណ៍លេងដាក់ប្លុក ដោយគោលដៅ 6 នាទីនោះ គួរផ្តោតលើភាពសប្បាយរីករាយ ផ្តល់សើច ដូចជា ឪពុកម្តាយអាចលេងល្បិចលាក់ប្លុកនៅក្នុងពោះ ឬក្នុងកាបូប ដើម្បីឲ្យក្មេងស្វែងរក ឬឪពុកម្តាយអាចបិទរន្ធប្លុកមិនឲ្យដាក់ ដើម្បីមើលថាក្មេងនឹងធ្វើដូចម្តេច ដើម្បីទប់ស្កាត់ពេលវេលាឲ្យកូនចាប់អារម្មណ៍លេងប្រដាប់លេងបានយូរជាងមុន
ចំណុចទី 3 ជួយបង្រៀនលើកដំបូង..បន្ទាប់មកឲ្យកូនរៀនដោយខ្លួនឯង
ការឲ្យក្មេងធ្វើដោយខ្លួនឯង..ដោយឪពុកម្តាយត្រូវតែតាមដានពីចម្ងាយ គឺជាការយល់ដឹងត្រឹមត្រូវ ប៉ុន្តែនៅករណីដែលកូនមិនធ្លាប់ធ្វើរឿងនោះមុនទេ ថ្មីតែបានលេង ថ្មីតែបានធ្វើ ប្រសិនបើឪពុកម្តាយឃើញក្មេងធ្វើមិនបាន ហើយមានសញ្ញាស្នើសុំជំនួយ ឪពុកម្តាយគួរជួយបង្រៀនដោយធ្វើឲ្យមើល ឬកាន់ដៃក្មេងធ្វើ កុំទុកឲ្យនៅតែដោយសារតែវានឹងធ្វើឲ្យក្មេងខកចិត្ត ហើយមិនចង់លេងប្រដាប់លេងនោះទៀត ហើយបន្ទាប់ពីការបង្រៀនលើកដំបូង ឪពុកម្តាយគួរជួយកូនតិចតួចនៅលើកក្រោយៗ រហូតដល់ចុងក្រោយគឺ..មិនជួយទេ ដើម្បីឲ្យកូនមានអារម្មណ៍ទំនុកចិត្តថា “ខ្ញុំអាចធ្វើបាន”
ហើយចំណុចចុងក្រោយគឺ គួរធ្វើជាប្រចាំ ធ្វើឲ្យការលេងដូចជាការញ៉ាំនិងការគេង ឲ្យការលេងក្លាយជាសកម្មភាពប្រចាំថ្ងៃរបស់កូន
លោក ភូជិច្ឆ័យ ផ៊ុងឈមជយ
អ្នកជំនាញសកម្មភាពព្យាបាល
មជ្ឈមណ្ឌលសុខភាពកុមារ និងយុវវ័យ មន្ទីរពេទ្យភយ៉ាថៃ 2
