សរសៃឈាមពង្រីកគឺជាបញ្ហារបស់សរសៃឈាមខ្មៅដែលរំខានអ្នកជំងឺគ្រប់ភេទ គ្រប់អាយុ គ្រប់មុខរបរ ដោយនៅដំណាក់កាលដំបូងនៃសរសៃឈាមពង្រីកអាចមិនមែនជាបញ្ហាធំទេ គ្រាន់តែបង្កឲ្យមានភាពមិនស្រស់ស្អាតនៃស្បែកនៅជើង បាត់បង់ការជឿជាក់និងរូបសម្បត្តិល្អ ប៉ុន្តែបើទុកឲ្យវាលូតលាស់ អាចក្លាយជាស្ថានភាពធ្ងន់ធ្ងរជាងមុន ដែលជាឧបសគ្គសម្រាប់ការប្រើជីវិតនៅអនាគតបាន។
នរណាខ្លះដែលមានហានិភ័យក្នុងការជួបប្រទៈ “សរសៃឈាមពង្រីក”
អាកប្បកិរិយាដែលធ្វើឲ្យមានឱកាសកើតសរសៃឈាមពង្រីកបានងាយ គឺជាមនុស្សដែលត្រូវឈរយូរៗ អង្គុយយូរៗ មិនបានប្ដូរទីតាំងជាញឹកញាប់ រួមទាំងម្តាយដែលមានផ្ទៃពោះ មនុស្សដែលមានទម្ងន់កើនឡើង អាយុចាស់ឡើង ឬអ្នកដែលមានគ្រួសារជួបប្រទៈបញ្ហាសរសៃឈាមពង្រីក។
បើសរសៃឈាមពង្រីកធ្ងន់ធ្ងរឡើង…អាចបណ្តាលឲ្យមានផលប៉ះពាល់ខាងក្រោមនេះ
ដូចដែលបាននិយាយនៅខាងលើ ប្រសិនបើទុកឲ្យវាលូតលាស់យូរៗ អាការសរសៃឈាមពង្រីកអាចធ្វើឲ្យមានភាពធ្ងន់ធ្ងរឡើង ដែលនឹងបណ្តាលឲ្យពណ៌ស្បែកនៅតំបន់ដែលមានបញ្ហាប្រែប្រួល មានអាការៈកន្ទួល ជើងស្រួយ ឈឺស្រាល មើលឃើញសរសៃឈាមខ្មៅដែលពង្រីកច្បាស់លាស់ កើតជារបួសរ៉ាំរ៉ៃ ដែលប៉ះពាល់ដល់ការប្រើជីវិតប្រចាំថ្ងៃបាន។
វាយតម្លៃស្វែងរកមូលហេតុ ដើម្បីផ្លូវការព្យាបាលដែលសមរម្យ
សម្រាប់អ្នកដែលមានបញ្ហាទាំងនេះ គួរតែទទួលបានការប្រឹក្សា និងវាយតម្លៃដោយវេជ្ជបណ្ឌិតជំនាញផ្នែកសាច់ដុំសរសៃឈាម ដែលនឹងទទួលបានការថែទាំព្យាបាលជាមួយបច្ចេកវិទ្យាទំនើប។ មុនព្យាបាល វេជ្ជបណ្ឌិតជំនាញនឹងធ្វើការត្រួតពិនិត្យអាល់ត្រាសោនដើម្បីវាយតម្លៃស្វែងរកមូលហេតុដែលលាក់លៀម ដូចជា ឈាមកកើតក្នុងសរសៃឈាមខ្មៅធំ ឬវ៉ាល់វ៉ែលរបស់សរសៃឈាមខ្មៅខូចដែលបណ្តាលឲ្យឈាមហូរត្រឡប់ក្រោយ។
ផ្លូវការព្យាបាលសរសៃឈាមពង្រីក
បច្ចុប្បន្នមានបច្ចេកវិទ្យាចម្រុះជាច្រើនសម្រាប់ជម្រើសក្នុងការព្យាបាលសរសៃឈាមពង្រីកដែលសមរម្យ ដោយនឹងពិចារណាតាមមូលហេតុ និងរោគសញ្ញា ដែលមាន ៤ វិធីដូចខាងក្រោម…
- Sclerotherapy ជាវិធីចាក់សារធាតុឲ្យសរសៃឈាមខ្មៅតូចៗដែលពង្រីកឲ្យស្ងួតទៅ អាចធ្វើបាននៅគ្លីនិកអ្នកជំងឺក្រៅមន្ទីរពេទ្យ។
- VeinGogh ជាការប្រើរលកប្រេកង់ជាក់លាក់សម្រាប់ព្យាបាលសរសៃឈាមតូចៗដែលមានរាងដូចបណ្តាញចង្រ្កាន ដែលការព្យាបាលនេះអាចធ្វើបាននៅគ្លីនិកអ្នកជំងឺក្រៅដែរ។
- Radiofrequency, Laser Ablasion ប្រើសម្រាប់ធ្វើឲ្យសរសៃឈាមខ្មៅដែលវ៉ាល់វ៉ែលខូច ដែលជាមូលហេតុដែលលាក់លៀមនៃសរសៃឈាមពង្រីកស្ងួតទៅ ការពារការហូរត្រឡប់ក្រោយនៃឈាមចុះទៅជើង និងជើងដៃ ដែលជាមូលហេតុនៃអាការៈស្រួយ និងឈឺ។
- ការវះកាត់ ជាការវះកាត់ដោយរបួសតូចៗ ប្រើក្នុងករណីដែលសរសៃឈាមពង្រីកមានទំហំធំ និងស្ថិតនៅទីតាំងដែលមិនគួរព្យាបាលដោយវិធីផ្សេងៗ។
វេជ្ជបណ្ឌិត សុទ្ធាទិព្យ វេជ្ជវិទ្យវរៈគុល
វេជ្ជបណ្ឌិតជំនាញផ្នែកសរសៃឈាម
មជ្ឈមណ្ឌលវះកាត់ មន្ទីរពេទ្យភយ៉ាថៃ ២
