បញ្ហាភាពអសកម្មផ្លូវភេទ...បញ្ហារបស់បុរសដែលអាចព្យាបាលបាន

Image

ចែករំលែក


ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ (Erectile Dysfunction: ED) អាចកើតមានបានជាមួយបុរសគ្រប់អាយុ ដោយមានជាង 40% នៃបុរសដែលមានអាយុក្រោម 70 ឆ្នាំមានហានិភ័យនៃបញ្ហាខ្សោយសមត្ថភាពផ្លូវភេទ មិនគួរចោលទុកឲ្យបញ្ហាលូតលាស់ ដែលការត្រួតពិនិត្យស្វែងរកមូលហេតុនៃបញ្ហា និងទទួលបានការណែនាំពីវេជ្ជបណ្ឌិតជំនាញដែលមានចំណេះដឹង និងបទពិសោធន៍គឺមានសារៈសំខាន់ ព្រោះវានឹងនាំឲ្យមានការព្យាបាលស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់បំផុត

មានបញ្ហាផ្លូវភេទ…មាស្វែងរកមូលហេតុជាមួយ “កម្មវិធីត្រួតពិនិត្យសមត្ថភាពផ្លូវភេទបុរស”

ពេលដែលសម្រេចចិត្តមកពិនិត្យស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ អ្នកជំងឺនឹងទទួលបានការត្រួតពិនិត្យរាងកាយដោយវេជ្ជបណ្ឌិតជំនាញ រួមទាំងពិគ្រោះបញ្ហាផ្សេងទៀតដូចជា ការវាយតម្លៃសមត្ថភាពរឹងរូសរបស់អង្គភាពភេទ ការបញ្ចេញស្រោមពូជ ស្ថានភាពបំពង់ប៉្រូស្តាតធំ ការខ្វះហ័រមូនផ្លូវភេទបុរស ដែលអាចមានមូលហេតុចេញពីសរសៃប្រសាទ ឬសរីរាង្គបញ្ចេញហ័រមូន រួមជាមួយការត្រួតពិនិត្យតាមរយៈការចាក់ឈាមនៅមន្ទីរពិសោធន៍ ដើម្បីពិនិត្យកម្រិតស្ករនៅក្នុងឈាម ខ្លាញ់នៅក្នុងសរសៃឈាម ការប្រតិបត្តិការរបស់សរីរាង្គថៃរ៉ូយដ៍ ពិនិត្យកម្រិតហ័រមូនផ្លូវភេទបុរស (Testosterone) រួមទាំងពិនិត្យសារធាតុបង្ហាញមហារីកប៉្រូស្តាត

ខ្សោយសមត្ថភាពផ្លូវភេទ អាចព្យាបាលបានជាមួយវិធីទាំងនេះ

សម្រាប់ការព្យាបាល“ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ” នឹងផ្តោតលើការព្យាបាលពីមូលហេតុដើម រួមទាំងផែនការព្យាបាលផ្ទាល់ខ្លួនតាមបញ្ហាផ្សេងៗដូចជា ការកែប្រែអាកប្បកិរិយា ការកែប្រែការប្រើថ្នាំប្រចាំថ្ងៃឲ្យសមរម្យ ឬបើមូលហេតុមកពីសំពាធផ្លូវចិត្ត ក៏អាចពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្លូវចិត្ត ដើម្បីចូលរួមព្យាបាលត្រឹមត្រូវតាមតម្រូវការរបស់អ្នកជំងឺបាន

ក្រៅពីនេះ វេជ្ជបណ្ឌិតនឹងវាយតម្លៃភាពសមរម្យនៃការព្យាបាលដោយការប្រើថ្នាំមាត់ ដើម្បីជួយឲ្យការរឹងរូសរបស់អង្គភាពភេទមានប្រសិទ្ធភាពល្អឡើង ក្នុងករណីដែលមានហ័រមូនផ្លូវភេទបុរសមិនសមរម្យ វេជ្ជបណ្ឌិតនឹងពិចារណាការបន្ថែមហ័រមូនដើម្បីកែតម្រូវសមតុល្យក្នុងរាងកាយ ឬបើថ្នាំមាត់មិនមានប្រសិទ្ធភាព ក៏អាចពិចារណាព្យាបាលដោយការប្រើថ្នាំចាក់ ឬការវះកាត់ដាក់ដុំបន្លាស់បន្ទាប់

ការរៀបចំខ្លះៗ មុនពិនិត្យ “ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ”

  • គួរមកពិនិត្យនៅពេលព្រឹកចាប់ពីម៉ោង 07.00 ដល់ 11.00 ព្រោះជាពេលវេលាដែលរាងកាយផលិតហ័រមូនផ្លូវភេទបុរសបានពេញលេញ
  • មានការណែនាំឲ្យមិនបរិភោគអាហារ និងទឹកមុនពិនិត្យ បន្ទាប់ពីចាក់ឈាម អ្នកជំងឺអាចបរិភោគអាហារបានដូចធម្មតា
  • ការត្រួតពិនិត្យនឹងចំណាយពេលប្រហែល 1-2 ម៉ោង អាចដឹងលទ្ធផល និងទទួលបានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ

ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ ព្យាបាលភ្លាម ល្អប្រសើរទាំងរាងកាយ និងចិត្ត

ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ ប្រសិនបើត្រូវបានរកឃើញឆាប់រហ័ស និងព្យាបាលត្រឹមត្រូវ នឹងជួយឲ្យអ្នកជំងឺមានគុណភាពជីវិតល្អប្រសើរឡើង ទាំងផ្នែករាងកាយ និងចិត្ត ដូចជា ធ្វើឲ្យមានអារម្មណ៍រីករាយ សាច់ដុំ និងសាច់ឆ្អឹងរឹងមាំ ប្រតិបត្តិការបានយ៉ាងមានប្រសិទ្ធភាព មានការផ្តោតចិត្ត រួមទាំងជួយបង្កើនទំនាក់ទំនងល្អក្នុងជីវិតគូស្នេហ៍ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗដែលអាចកើតមានរួមដូចជា ស្ថានភាពបំពង់ប៉្រូស្តាតធំ ខ្លាញ់ក្នុងឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម

ស្ថានភាពខ្សោយសមត្ថភាពផ្លូវភេទ ប្រសិនបើមិនបានយកចិត្តទុកដាក់ អាចបណ្តាលឲ្យមានជំងឺបេះដូង និងជំងឺសរសៃឈាម កើតបញ្ហាគ្រួសារយូរអង្វែង ប្រសិនបើចោលទុកយូរ ការព្យាបាលនឹងក្លាយជារឿងស្មុគស្មាញ មានភាពស្មុគស្មាញ និងចំណាយពេលវេលាព្យាបាលយូរជាងមុន ព្រោះបញ្ហាច្រើនបានសរុបសរុង ជាពិសេសការទិញថ្នាំមាត់ប្រើដោយខ្លួនឯងអាចមានហានិភ័យក្នុងការប្រើថ្នាំលើសកម្រិត ប្រើថ្នាំមិនត្រឹមត្រូវ មិនមានប្រសិទ្ធភាព និងអាចបណ្តាលឲ្យមានផលប៉ះពាល់ផ្សេងៗបន្ថែមទៀត ដូច្នេះគួរត្រូវបានថែទាំដោយវេជ្ជបណ្ឌិតជំនាញ ដើម្បីស្វែងរកវិធីព្យាបាលសមរម្យសម្រាប់មនុស្សនីមួយៗ

ចែករំលែក


Loading...