Testosterone ហ័រមូនបុរស...ដែលមានសារៈសំខាន់ជាងតែរឿងលើគ្រែ

Image

ចែករំលែក


Testosterone ហ័រមូនបុរស...ដែលមានសារៈសំខាន់ជាងតែរឿងលើគ្រែ

ហូមូន Testosterone គឺជាហូមូនសំខាន់នៅក្នុងភេទបុរស ដែលរាងកាយបង្កើតចេញពីអង្កាម មានភារកិច្ចគ្រប់គ្រង និងបង្កើតលក្ខណៈរាងកាយរបស់ភេទបុរស ហើយក៏គាំទ្រការប្រតិបត្តិការរបស់អង្គភាពផ្សេងៗឲ្យមានសមតុល្យ ដូចជា ជួយបង្កើតសាច់ដុំ និងម៉ាស់ឆ្អឹង រួមទាំងបង្កើនប្រសិទ្ធភាពការប្រតិបត្តិការរបស់ខួរក្បាល ដូច្នេះ…

 

‘បើហូមូនភេទបុរសមានការខូចខាត ជាពិសេសការកាត់បន្ថយចុះ មិនមែនត្រឹមតែប៉ះពាល់ដល់រឿងភេទ ឬសមត្ថភាពផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនប៉ះពាល់ដល់ការប្រើជីវិតផ្នែកផ្សេងៗផងដែរ’

 

ហេតុផលសំខាន់ៗដែលធ្វើឲ្យហូមូនភេទបុរស Testosterone កាត់បន្ថយ មានអ្វីខ្លះ?

ហូមូន Testosterone ជាទូទៅមានកម្រិតនៅចន្លោះ 300-1,000 នាណូក្រាមក្នុងមួយដេស៊ីលីត្រ ប៉ុន្តែពេលអាយុកើនឡើង រាងកាយនឹងផលិត Testosterone ឬហូមូនភេទបុរសបានកាត់បន្ថយ ហើយក្រៅពីហេតុផលអាយុ ការប្រព្រឹត្តិ និងរបៀបរស់នៅក៏អាចប៉ះពាល់ដល់ការបង្កើតហូមូនភេទបុរសបាន ដូចជា…

  • ការញ៉ាំម្ហូបបំពង ម្ហូបមានខ្លាញ់ ឬម្ហូបផ្អែមជាប្រចាំ
  • ការអោយទំងន់ខ្លួនលើស កើតមានជំងឺពោះជ្រុះ
  • ការផឹកស្រារប្រចាំរៀងរាល់ថ្ងៃ ឬរៀងរាល់សប្តាហ៍ ការជក់បារីយ៉ាងខ្លាំង ឬទទួលបានផ្សែងបារីពីដៃទីពីរជាប្រចាំ
  • ការអោយខ្លួនឯងប្រឈមមុខនឹងស្ថានភាពតានតឹង មិនអាចគ្រប់គ្រងអារម្មណ៍ និងអារម្មណ៍បាន ការសម្រាកមិនគ្រប់គ្រាន់ ការគេងគុណភាពទាប

 

ពិនិត្យឲ្យច្បាស់! ហូមូនភេទបុរសមានបញ្ហាឬទេ?

បើសង្ស័យថាខ្លួនឯងមានហានិភ័យ ‘ស្ថានភាពហូមូនភេទបុរសកាត់បន្ថយខុសប្រក្រតី’ អាចចូលរួមពិនិត្យរាងកាយ និងវាស់កម្រិតហូមូនក្នុងឈាម ដោយវេជ្ជបណ្ឌិតជំនាញពិសេសនៅគ្លីនិកសុខភាពភេទបុរស មន្ទីរពេទ្យភយ៉ាធាយ 2 ដែលបច្ចុប្បន្ននេះប្រើពេលត្រឹមតែ 1-2 ម៉ោងក៏ដឹងលទ្ធផលហើយ លើសពីនេះ អ្នកដែលចូលរួមពិនិត្យក៏អាចទទួលបានការប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញដូចជា វេជ្ជបណ្ឌិតផ្នែកចិត្ត និងវេជ្ជបណ្ឌិតវេជ្ជសាស្ត្រការពារការចាស់ជរា ដើម្បីធ្វើការវិភាគជំងឺ ឬបញ្ហាដែលមានយ៉ាងទូលំទូលាយ ដែលនឹងនាំឲ្យទទួលបានការព្យាបាលយ៉ាងទូលំទូលាយ និងទទួលបានលទ្ធផលល្អបំផុត

 

“ហូមូនជំនួស” មួយក្នុងវិធីព្យាបាលបញ្ហាហូមូនភេទបុរសខូចខាត

ក្នុងករណីដែលចាំបាច់ត្រូវទទួលបានហូមូនភេទបុរសជំនួស មានវិធីជាច្រើន ដែលមួយមួយមានចំណុចល្អ និងកំណត់ខុសគ្នា វេជ្ជបណ្ឌិតនឹងផ្តល់អនុសាសន៍ និងសម្រេចចិត្តរួមជាមួយអ្នកជំងឺក្នុងការជ្រើសរើសវិធីសមស្របជាបុគ្គលិកលក្ខណៈ។ ទោះបីជាបន្ទាប់ពីពិនិត្យតម្លៃហូមូន ឬជាអ្នកដែលមិនធ្លាប់ពិនិត្យមុនក៏មិនគួរទិញថ្នាំប្រើដោយខ្លួនឯង ព្រោះការទទួលបានថ្នាំមិនសមរម្យទាំងប្រភេទ និងបរិមាណ នឹងប៉ះពាល់អាក្រក់ជាងមានប្រយោជន៍ ដូច្នេះផ្តល់អនុសាសន៍ឲ្យចូលរួមពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីដឹងបញ្ហាពិតប្រាកដ រួមទាំងអត្ថប្រយោជន៍ និងកំណត់ខុសគ្នានៃការបន្ថែមហូមូនភេទបុរសជាបុគ្គលិកលក្ខណៈ សម្រាប់ការសម្រេចចិត្តត្រឹមត្រូវ និងសមស្របបំផុតសម្រាប់អ្នក មិនថាជា

  • ការញ៉ាំហូមូនភេទបុរស ដែលជាវិធីងាយស្រួល និងសមស្រប ប៉ុន្តែត្រូវញ៉ាំហូមូនរួមជាមួយម្ហូបមានខ្លាញ់ ដើម្បីឲ្យហូមូនភ្ជាប់ខ្លាញ់ចូលទៅក្នុងកោសិកាក្នុងរាងកាយ ហើយត្រូវហាត់ប្រាណ ឬគ្រប់គ្រងទំងន់ដើម្បីការពារជំងឺអូប
  • ការចាក់ហូមូនភេទបុរស ជាវិធី One Stop Service ដែលប្រើពេលមិនយូរ ចាក់ហើយអាចបន្តជីវិតបានធម្មតា ដោយមិនបារម្ភ ហើយពេលដល់ថ្ងៃកំណត់ក៏ចូលរួមទទួលការចាក់ថ្មី មានទាំងប្រភេទចាក់រៀងរាល់ 3 សប្តាហ៍ ឬរៀងរាល់ 3 ខែ ដែលអ្នកទទួលការចាក់អាចជ្រើសរើសបានតាមភាពងាយស្រួល ឬតាមតម្រូវការ
  • ការប្រើជែលបន្ថែមហូមូន ជាវិធីផ្តល់ហូមូនជំនួសដែលមានប្រសិទ្ធភាពល្អ ដោយនឹងលាបនៅតំបន់ស្មា ដៃខាងលើ ឬពោះនៅពេលព្រឹកជាប្រចាំរៀងរាល់ថ្ងៃ

 

ហូមូនគ្រប់ប្រភេទនៅក្នុងរាងកាយមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងលើកទឹកចិត្តការប្រតិបត្តិការរបស់ប្រព័ន្ធអង្គភាពផ្សេងៗ រួមទាំង

 

‘ហូមូនភេទបុរស Testosterone ដែលមិនត្រឹមតែមានសារៈសំខាន់ក្នុងការបង្កើតលក្ខណៈភេទ ប៉ុន្តែសំខាន់សម្រាប់សុខភាព និងបង្ហាញពីរោគសញ្ញាជាច្រើន ប្រសិនបើហូមូនភេទមានការមិនសមតុល្យ ដូច្នេះការពិនិត្យហូមូនភេទគឺជាការថែទាំសុខភាពសំខាន់មួយដែលមិនគួរមើលរំលង’

Loading...

ចែករំលែក


Loading...