អង្គភាព CDC របស់សហរដ្ឋអាមេរិក បានចេញអនុសាសន៍អំពីការផ្តល់វ៉ាក់សាំងនៅក្នុងក្រុមមនុស្សចាស់ថា វ៉ាក់សាំងដែលសមរម្យសម្រាប់ក្រុមអាយុនេះរួមមាន
- វ៉ាក់សាំងការពារជំងឺផ្តាសាយសម្រាប់មនុស្សចាស់ high dose quadrivalent inactivated influenza vaccine
- វ៉ាក់សាំង quadrivalent recombinant influenza vaccine និង
- វ៉ាក់សាំង adjuvanted inactivated influenza vaccine ដែលជាវ៉ាក់សាំងដែលអាចប្រើបានល្អនៅក្នុងមនុស្សចាស់
ស្តង់ដារថ្មីនៃវ៉ាក់សាំងផ្តាសាយនៅមនុស្សចាស់គឺជាអ្វី?
- ស្តង់ដារថ្មីនៃវ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវតែជួយកាត់បន្ថយការចូលមន្ទីរពេទ្យដែលពាក់ព័ន្ធនឹងផ្តាសាយនៅមនុស្សចាស់
- មានសុវត្ថិភាព និងមានបទពិសោធន៍ប្រើប្រាស់ជាង ១០ ឆ្នាំនៅទូទាំងពិភពលោក
- មនុស្សចាស់ត្រូវការទទួលបានវ៉ាក់សាំងដែលសមរម្យសម្រាប់ក្រុមអាយុ
ដោយផ្អែកលើទិន្នន័យការសិក្សាដែលបានធ្វើជាបន្តបន្ទាប់រយៈពេល ១០ ឆ្នាំនៅសហរដ្ឋអាមេរិក ដែលបានធ្វើការប្រៀបធៀបរវាងការចាក់វ៉ាក់សាំងផ្តាសាយសម្រាប់មនុស្សចាស់ និងវ៉ាក់សាំងផ្តាសាយស្តង់ដារនៅក្នុងប្រជាជនមនុស្សចាស់ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ បានរកឃើញថាក្រុមដែលទទួលបាន ‘វ៉ាក់សាំងផ្តាសាយសម្រាប់មនុស្សចាស់’ មាននិន្នាការកាត់បន្ថយការចូលពេទ្យច្រើនជាងការទទួលបាន ‘វ៉ាក់សាំងផ្តាសាយស្តង់ដារ’ ដោយអាច
- កាត់បន្ថយការចូលពេទ្យដោយសារជំងឺសួតឆ្អឹង ដែលជាការលំបាកបន្ទាប់ពីឆ្លងផ្តាសាយបានច្រើនជាង ២៧.៣%
- កាត់បន្ថយការចូលពេទ្យដោយសារជំងឺប្រព័ន្ធឈាម ដែលជាការលំបាកបន្ទាប់ពីឆ្លងផ្តាសាយបានច្រើនជាង ១៧.៩%
- កាត់បន្ថយការចូលពេទ្យដោយសារជំងឺផ្តាសាយបានច្រើនជាង ១១.៧ %
- និងកាត់បន្ថយការចូលពេទ្យដោយសារការលំបាកផ្សេងៗបានច្រើនជាង ៨.៤%
ព្រោះមនុស្សចាស់គឺជាក្រុមដែលងាយរងគ្រោះចំពោះជំងឺ ការការពារជាអ្វីដែលសំខាន់។ ការចាក់វ៉ាក់សាំងផ្តាសាយសម្រាប់មនុស្សចាស់ មិនត្រឹមតែជួយការពារជំងឺផ្តាសាយទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយការលំបាកដែលកើតឡើងបន្ទាប់ពីឆ្លងផ្តាសាយ។ ដូច្នេះ មនុស្សចាស់គួរតែទទួលបានវ៉ាក់សាំងផ្តាសាយដែលសមរម្យតាមអាយុ និងទទួលការចាក់វ៉ាក់សាំងជាប្រចាំរៀងរាល់ឆ្នាំ។
