សរសៃឈាមខួរក្បាលតូច ឧបសគ្គដែលកំពុងរំលោភជីវិត
ជំងឺសរសៃឈាមខួរក្បាលតូចឬជំងឺអាំភ្រឹកអាំផាតកើតឡើងពីការបិទឬតូចរបស់សរសៃឈាមខួរក្បាលធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់ទៅខួរក្បាលបាន ដូច្នេះសាច់ខួរក្បាលខ្វះអុកស៊ីសែន…
ករណី 2 ដែលជួបប្រទៈជាញឹកញាប់គឺ ជំងឺសរសៃឈាមខួរក្បាលតូច ដែលជញ្ជាំងសរសៃឈាមខាងក្នុងនឹងសរុបខ្លាញ់ឡើង និងធ្វើឲ្យសរសៃឈាមតូចត្រង់ បណ្តាលឲ្យឈាមមិនអាចហូរប្រក្រតី និងជំងឺសរសៃឈាមខួរក្បាលបិទដែលកើតពីឈាមកកិត ឬកំណាត់ឈាម បង្កការបិទរន្ធសរសៃឈាមធ្វើឲ្យឈាមហូរមិនរលូន
៤.៥ ម៉ោង…នាទីនៃជីវិត
ការព្យាបាលជំងឺសរសៃឈាមខួរក្បាលតូច ប្រសិនបើអ្នកជំងឺមកយឺតលើស ៤.៥ ម៉ោង នឹងបណ្តាលឲ្យសាច់ខួរក្បាលស្លាប់ ដោយសារខ្វះឈាមផ្គត់ផ្គង់ទៅខួរក្បាល សរសៃឈាមត្រូវបានបិទរួចហើយ ការប្រើថ្នាំលាយឈាមកកិតនៅពេលនេះគឺមិនចាំបាច់ទេ ប៉ុន្តែប្រើថ្នាំប្រឆាំងកោសិកាឈាមឬថ្នាំប្រឆាំងការបង្កើតកំណាត់ឈាម ដើម្បីការពារឲ្យសរសៃឈាមមិនតូចបន្ថែមទៀត
តើធ្វើដូចម្តេចដើម្បីការពារឲ្យឆ្ងាយពីជំងឺសរសៃឈាមខួរក្បាលតូច
ការការពារល្អបំផុតសម្រាប់ជំងឺនេះ “ការបន្ទាន់ចូលព្យាបាលពីដើម” ប្រសិនបើរកមូលហេតុបានឆាប់រហ័សប៉ុណ្ណា អត្រាហានិភ័យនៃការជួបជំងឺអាំភ្រឹក អាំផាតក៏តិចតួចប៉ុណ្ណា។ លើសពីនេះ ការថែរក្សាខ្លួនឯង មិនជក់បារី មិនបរិភោគអាហារដែលមានខ្លាញ់ច្រើនពេក រក្សាទម្ងន់ឲ្យស្ថិតក្នុងកម្រិតស្ដង់ដារ ហាត់ប្រាណ និងមិនបង្កការតានតឹង នឹងជួយឲ្យអ្នកជំងឺឆ្ងាយពីជំងឺសរសៃឈាមខួរក្បាលតូចបាន
៥ សញ្ញាហានិភ័យ ដែលភាគច្រើនកើតមានមុនជំងឺសរសៃឈាមខួរក្បាល
- មាត់មុំមួយភាគភ្លាមៗ
- ដៃជើងខ្សោយភ្លាមៗ
- និយាយមិនច្បាស់ ឬមិនអាចនិយាយបានភ្លាមៗ
- ឈឺក្បាលខ្លាំងភ្លាមៗ
- ឃើញរូបភាពស្រដៀងគ្នា ភ្លាមៗ
ជំងឺសរសៃឈាមខួរក្បាល ប្រសិនបើទទួលបានការព្យាបាលយ៉ាងរហ័ស អាចជួយកាត់បន្ថយឱកាសកើតជំងឺអាំភ្រឹក អាំផាតបាន ប្រសិនបើទុកឲ្យយូរពេក នឹងបណ្តាលឲ្យសាច់ខួរក្បាលស្លាប់។ ដូច្នេះ ប្រសិនបើបង្ហាញរោគសញ្ញាណណាមួយ គួរបន្ទាន់ចូលពិនិត្យវេជ្ជបណ្ឌិតជំនាញ ដែលមានសេវាកម្ម Stroke fast Track សម្រាប់អ្នកជំងឺដែលមានរោគសញ្ញាជំងឺសរសៃឈាមខួរក្បាល។ មន្ទីរពេទ្យភយ៉ាថៃ 3 មានដំណើរការថែទាំអ្នកជំងឺយ៉ាងរហ័សរហួន រួមទាំងរថយន្តពេទ្យ និងក្រុមគ្រូពេទ្យដែលមានសេវាកម្ម 24 ម៉ោង។
[base64_img]
វេជ្ជបណ្ឌិតប្រធានមជ្ឈមណ្ឌលខួរក្បាល និងប្រព័ន្ធប្រសាទ
មន្ទីរពេទ្យភយ៉ាថៃ 3
ទូរស័ព្ទ 02-467-1111 បន្ត 3262