“ខួរក្បាល” អង្គភាពសំខាន់ក្នុងការប្រតិបត្តិការរបស់រាងកាយ មជ្ឈមណ្ឌលដែលគ្រប់គ្រងការបញ្ជារប្រតិបត្តិការរបស់រាងកាយ និងចិត្ត។ ប្រសិនបើខួរក្បាលត្រូវបានបំផ្លាញ ឬមានអ្វីមួយរំខានដល់ការប្រតិបត្តិការរបស់វា ខួរក្បាលនឹងមិនអាចបញ្ជារប្រតិបត្តិការបានដូចធម្មតា ដែលអាចបណ្តាលឲ្យប្រព័ន្ធបញ្ជារប្រតិបត្តិការបានបរាជ័យ។
មូលហេតុនៃការកើតមានមហារីកខួរក្បាល
មហារីកខួរក្បាលកើតឡើងពីកោសិកាខួរក្បាលដែលមានការលូតលាស់មិនធម្មតា ហើយអាចលូតលាស់ទៅជាមហារីកបាន។ មហារីកខួរក្បាលអាចកើតមានបានទាំងស្រី និងប្រុសគ្រប់អាយុ ចាប់ពីវ័យក្មេងរហូតដល់មនុស្សចាស់ ដោយគ្មានមូលហេតុច្បាស់លាស់។ ដូច្នេះ អ្នកដែលមានរោគសញ្ញាឈឺក្បាលយូរអង្វែង គួរតែទៅពិនិត្យព្យាបាល ព្រោះវាអាចជាសញ្ញាហានិភ័យនៃមហារីកខួរក្បាល។
ការកើតមានមហារីកខួរក្បាលចែកចេញជា 2 ប្រភេទ
- មហារីកដែលកើតនៅកោសិកាផ្នែកខួរក្បាល មានទាំងជាកោសិកាមហារីក និងកោសិកាដែលមិនមែនមហារីក
- មហារីកដែលផ្សាយព្រំដែនពីផ្នែកផ្សេងៗ ហើយរាលដាលមកខួរក្បាល
ការឈឺក្បាលយូរអង្វែង សញ្ញាជូនដំណឹងមហារីកខួរក្បាល
រោគសញ្ញាឈឺក្បាល ឬការឈឺក្បាលយូរអង្វែង គឺជាសញ្ញាហានិភ័យថាអាចជាមហារីកខួរក្បាល ដែលមាន 3 រូបមន្តសំខាន់ គឺ
- ការឈឺក្បាលជាទូទៅមានលក្ខណៈធ្វើឡើងយឺតៗ
- ឈឺរយៈពេលយូរ និងកើនឡើងជាបន្តបន្ទាប់ មានអារម្មណ៍ចង់វៀចវេរ និងបញ្ចេញអាហារចេញពីមាត់
- ប្រសិនបើមហារីកចុះសំពាធលើតំបន់ដែលគ្រប់គ្រងចលនាអង្គធាតុ ដូចជាដៃជើង នឹងមានអាការៈខ្សោយ ហើយនៅពេលយូរនឹងបង្កើតអាការៈមុខមាត់មិនស្មើគ្នា ឬមិនអាចស្តាប់បាន បាត់បង់សមតុល្យ និងមានការជ្រុះ ឬសាច់ដុំរញ្ជួយនៅដៃជើង និងមុខរួមគ្នា
មហារីកខួរក្បាល ត្រូវព្យាបាលយ៉ាងដូចម្តេច?
វិធីសាស្រ្តព្យាបាលមហារីកខួរក្បាលដែលជួយឲ្យអ្នកជំងឺមានគុណភាពជីវិតល្អប្រសើរឡើងអាចធ្វើបាន ដូចជា ការវះកាត់ ការបាញ់កាំរស្មី និងថ្នាំគីមីព្យាបាល។ គ្រូពេទ្យត្រូវតែវាយតម្លៃរោគសញ្ញារបស់អ្នកជំងឺ ដោយពិនិត្យទីតាំងនិងទំហំមហារីក។ ប្រសិនបើរកឃើញថាជាមហារីក គ្រូពេទ្យនឹងព្យាបាលដោយការបាញ់កាំរស្មី និងប្រើថ្នាំគីមីព្យាបាលរួមគ្នា រួមទាំងតាមដានស្ថានភាពមហារីក។ ប្រសិនបើវាលូតលាស់ អ្នកជំងឺត្រូវតែទៅវះកាត់ដើម្បីការពារការចុះសំពាធលើផ្នែកខួរក្បាលមួយចំនួន។
សម្រាប់អ្នកជំងឺដែលទទួលការព្យាបាល ជាទូទៅនឹងមានសំពាធនិងការព្រួយបារម្ភក្នុងការទទួលការព្យាបាល។ “កម្លាំងចិត្ត” សម្រាប់អ្នកជំងឺគឺជារឿងសំខាន់បំផុត ដែលជួយជំរុញឲ្យអ្នកជំងឺមានកម្លាំងចិត្តល្អឡើង ដើម្បីប្រយុទ្ធនឹងជំងឺឲ្យជាសះស្បើយ។
