បញ្ចប់ការព្រួយបារម្ភអំពីការវះកាត់ប្តូរជើងសំរឹទ្ធិ គ្រាន់តែ 24 ម៉ោង អ្នកអាចត្រៀមខ្លួនដើរឡើងវិញបានម្តងទៀត

Image

ចែករំលែក


បញ្ចប់ការព្រួយបារម្ភអំពីការវះកាត់ប្តូរជើងសំរឹទ្ធិ គ្រាន់តែ 24 ម៉ោង អ្នកអាចត្រៀមខ្លួនដើរឡើងវិញបានម្តងទៀត

បញ្ហា “សន្លាក់” ពេលត្រូវទទួលការព្យាបាលដោយវិធីសាស្រ្តកាត់ប្តូរសន្លាក់ក្លែងក្លាយ អ្នកជំងឺភាគច្រើនមានការព្រួយបារម្ភទាំងការវះកាត់ និងមិនទាន់ទុកចិត្តលទ្ធផលបន្ទាប់ពីវះកាត់។ ការព្រួយបារម្ភដែលមានច្រើនបំផុត គឺខ្លាចថានឹងមិនអាចត្រឡប់មករស់នៅដូចធម្មតាបាន និងខ្លាចឈឺចាប់ពីរបួស។ ស្ថាប័នវះកាត់ប្តូរសន្លាក់ក្លែងក្លាយយល់ដឹងពីការព្រួយបារម្ភទាំងអស់របស់អ្នក ដូច្នេះបានរៀបចំការថែទាំគ្រប់យ៉ាងដើម្បីឲ្យអ្នកមានទំនុកចិត្តចំពោះការព្យាបាល។

 

អ្នកជំងឺដែលមានបញ្ហាស្តីពី “សន្លាក់” ហើយត្រូវទទួលការព្យាបាលដោយការវះកាត់ប្តូរសន្លាក់ក្លែងក្លាយ ជាទូទៅមានការព្រួយបារម្ភ និងមិនទុកចិត្តលទ្ធផលនៃការវះកាត់ថា តើអាចត្រឡប់មករស់នៅដូចធម្មតាបានទេ និងការវះកាត់នោះនឹងបង្កឲ្យមានការឈឺចាប់ប៉ុន្មាន។ ទន្ទឹមនឹងនេះ ស្ថាប័នវះកាត់ប្តូរសន្លាក់ក្លែងក្លាយ មន្ទីរពេទ្យភយ៉ាថៃ 3 យល់ដឹងពីការព្រួយបារម្ភទាំងអស់របស់អ្នក ដូច្នេះបានរៀបចំការថែទាំគ្រប់យ៉ាង ដើម្បីឲ្យអ្នកជំងឺទាំងអស់មានទំនុកចិត្តលើលទ្ធផលនៃការព្យាបាល។

បន្ទាប់ពីវះកាត់ អាចដើរបានក្នុងរយៈពេល 24 ម៉ោង ហើយអាចបត់ជង្គង់បាន 90 ដឺក្រេ

ពីបទពិសោធន៍ និងជំនាញក្នុងការវះកាត់ព្យាបាលរបស់វេជ្ជបណ្ឌិតសាច់ដុំ និងឆ្អឹង បានធ្វើឲ្យអ្នកជំងឺទុកចិត្តមកទទួលការព្យាបាលជាច្រើន និងបានប្រាប់បន្តពីការពេញចិត្តចំពោះការព្យាបាល និងសេវាកម្មរបស់មន្ទីរពេទ្យ។ ដូច្នេះបានធ្វើឲ្យមានអ្នកជំងឺមកវះកាត់ប្តូរសន្លាក់ក្លែងក្លាយដោយមានទំនុកចិត្តលើវេជ្ជបណ្ឌិត និងស្ថាប័នវះកាត់ប្តូរសន្លាក់ក្លែងក្លាយ មន្ទីរពេទ្យភយ៉ាថៃ 3 ជាបន្តបន្ទាប់ ពីព្រោះយើងយល់ដឹងពីអ្នក ដូច្នេះអ្នកអាចទុកចិត្តបានថា ក្នុងរយៈពេល 24 ម៉ោង អ្នកអាចដើរ ឈរជាមួយឧបករណ៍ជំនួយដើរ ហើយក្នុងករណីវះកាត់សន្លាក់ជង្គង់ក្លែងក្លាយ អ្នកអាចបត់ជង្គង់បាន 90 ដឺក្រេ។

ការថែទាំរួមគ្នាមុន និងបន្ទាប់ពីវះកាត់… ដើម្បីភាពរួចរាល់នៅគ្រប់កម្រិត

ពេលអ្នកជំងឺសម្រេចចិត្តមកទទួលការវះកាត់ប្តូរសន្លាក់ជង្គង់ក្លែងក្លាយ មិនត្រឹមតែទទួលបានព័ត៌មានលម្អិតពីវេជ្ជបណ្ឌិត និងការណែនាំពីក្រុមគ្រូពេទ្យប៉ុណ្ណោះទេ តែអ្នកជំនាញកายវិភាគគឺជាគន្លឹះសំខាន់ក្នុងការថែទាំរាងកាយអ្នកជំងឺ។

  • រៀបចំភាពរួចរាល់មុនវះកាត់ អ្នកជំនាញកายវិភាគនឹងពិនិត្យវាយតម្លៃសមត្ថភាពរាងកាយអ្នកជំងឺ ដើម្បីពិនិត្យសាច់ដុំផ្នែកផ្សេងៗថាមានសភាពយ៉ាងដូចម្តេច វាយតម្លៃរយៈពេលក្នុងការស្ដារឡើងវិញបន្ទាប់ពីវះកាត់ ជួយរៀបចំរាងកាយអ្នកជំងឺមុនវះកាត់ ដូចជា បង្រៀនវិធីដកដង្ហើមត្រឹមត្រូវបន្ទាប់ពីវះកាត់ ផ្តល់អនុសាសន៍អំពីការជំរុញសាច់ដុំផ្នែកដែលមិនរឹងមាំដើម្បីភាពរួចរាល់ណែនាំវិធីធ្វើកាយវិភាគបន្ថែមដើម្បីបង្កើនកម្លាំងសាច់ដុំជើង និងជួយថែទាំធ្វើកាយវិភាគដល់អ្នកជំងឺ ដើម្បីកាត់បន្ថយការឈឺចាប់ក្នុងករណីមានបញ្ហាឈឺចាប់នៅសមាសភាគផ្សេងៗដូចជា ខ្នង ស្មា ជាដើម សម្រាប់ការវះកាត់គ្រប់ករណីរបស់យើង អ្នកជំងឺមានការយល់ដឹង ស្គាល់សមត្ថភាពរាងកាយរបស់ខ្លួន និងស្គាល់រយៈពេលសម្រាកស្ដារឡើងវិញបន្ទាប់ពីវះកាត់យ៉ាងច្បាស់។
  • ថែទាំរាងកាយសម្រាប់ស្ដារឡើងវិញបន្ទាប់ពីវះកាត់  មិនត្រឹមតែទទួលបានការថែទាំពីវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យអ្នកជំងឺក្នុងមន្ទីរពេទ្យទេ អ្នកជំនាញកាយវិភាគនឹងចូលធ្វើកាយវិភាគជូនអ្នកជំងឺជាបុគ្គលក្នុងរយៈពេល 24 ម៉ោង ដោយចាប់ផ្តើមបង្រៀនការឈរដើរ ដោយប្រើឧបករណ៍ជំនួយដើរ ហើយកែប្រែតាមសមត្ថភាព ដើម្បីស្ដារឡើងវិញរាងកាយឲ្យអ្នកជំងឺមានសុខភាពល្អវិញបន្ទាប់ពីវះកាត់បានយ៉ាងរហ័ស។

ចែករំលែក


Loading...

បញ្ចប់ការព្រួយបារម្ភអំពីការវះកាត់ប្តូរជើងសំរឹទ្ធិ គ្រាន់តែ 24 ម៉ោង អ្នកអាចត្រៀមខ្លួនដើរឡើងវិញបានម្តងទៀត