ចង់មានកូន… ប៉ុន្តែធ្វើដូចម្តេចល្អភរិយាមិនពោះ ការថែទាំក៏ធ្វើរួចហើយ ការហាត់ប្រាណក៏ធ្វើរួចហើយ ប៉ុន្តែទើបតែគ្មានសញ្ញាណថាកូនតូចនឹងមកកើតមួយទេ តើអ្នកដឹងទេថា មូលហេតុមួយអាចជាដោយសារតែស្ពឺមមិនរឹងមាំឬមានតិចពេក។ ថ្ងៃនេះយើងមានវិធីជួយបង្កើនភាពរឹងមាំរបស់ស្ពឺមមាផ្ដល់ជូន ហើយនេះគឺជា
អាហារចំនួន 5 ជួយបង្កើនចំនួនស្ពឺមរបស់បុរស
សាកល្បងបរិភោគអាហារទាំងនេះជាញឹកញាប់ប្រហែល 1-2 ខែ ធានាថាស្ពឺមរឹងមាំឡើងជាក់ស្តែង!
-
ស៊ីប៊ីស មានសារធាតុចិញ្ចឹមជួយបង្កើនចំនួនស្ពឺម
នៅក្នុងស៊ីប៊ីសពោរពេញដោយសាំងកាស ដែលជួយបង្កើនចំនួនស្ពឺម និងធ្វើឲ្យស្ពឺមរឹងមាំឡើង។ ស៊ីប៊ីសសមស្របសម្រាប់បុរសនិងស្ត្រី ព្រោះមានប្រូតេអ៊ីនខ្ពស់ មានវីតាមីន D, C និង B12 បន្ថែមទៀតមានដែក, ប្រាក់ និងសេលេនីយ៉ូមផងដែរ។
-
ពងមានប្រូតេអ៊ីន និងវីតាមីន E ជួយបង្កើនបរិមាណស្ពឺម
ការបរិភោគពងជាប្រចាំនឹងជួយឲ្យស្ពឺមរឹងមាំឡើង ព្រោះពងពោរពេញដោយប្រូតេអ៊ីន និងមានវីតាមីន E ជួយថែរក្សាគ្រឿងកោសិកានៃអង្កាមឲ្យមិនខូចឆាប់ រួមទាំងបង្កើនបរិមាណស្ពឺម និងបង្កើនសមត្ថភាពផ្នែកបង្កើតកូនផងដែរ អ្នកអាចជ្រើសរើសបរិភោគពងស៊ុត, ពងស៊ុតទឹក, ពងស៊ុតចៀន ឬពងស៊ុតបំពងក៏បានទាំងអស់។
-
គ្រាប់បន្លែ ជួយឲ្យបុរសមានសមត្ថភាពបង្កើតកូនល្អ
គ្រាប់បន្លែពោរពេញដោយសាំងកាស និងវីតាមីន E ការបរិភោគគ្រាប់បន្លែជាប្រចាំនឹងធ្វើឲ្យបុរសមានសមត្ថភាពបង្កើតកូនល្អ មានស្ពឺមរឹងមាំ។ លើសពីនេះគ្រាប់បន្លែមានប្រូតេអ៊ីន, អូមេហ្គា 3, សាំងកាស និងវីតាមីន E ដែលជួយទាំងបរិមាណ និងគុណភាពស្ពឺម។ បរិភោគគ្រាប់បន្លែត្រឹម 2 ដៃក្នុងមួយថ្ងៃ នឹងធ្វើឲ្យស្ពឺមរបស់អ្នករឹងមាំឡើង។
-
សាច់សត្វ មានសាំងកាសជួយបង្កើនចំនួនស្ពឺម
ជាពិសេសសាច់សត្វពណ៌ក្រហម ព្រោះមានសាំងកាសជួយបង្កើនចំនួនស្ពឺម និងធ្វើឲ្យរឹងមាំឡើង។ ទោះបីជាប្រសិទ្ធភាពមិនច្រើនដូចស៊ីប៊ីសក៏ដោយ ប៉ុន្តែវាជាអាហារដែលអាចបរិភោគបានជាញឹកញាប់ជាង ហើយអាចជួយឲ្យបុរសមានស្ពឺមរឹងមាំឡើងបាន។
-
ប្រូកូឡី មានហ្វូលីកខ្ពស់ ជួយបង្កើតកោសិកា និងថែរក្សាស្ពឺម
ប្រូកូឡីជាផ្លែបន្លែដែលមានហ្វូលីកខ្ពស់ ជួយបង្កើតកោសិកា និងថែរក្សាស្ពឺម ធ្វើឲ្យចំនួនស្ពឺមបន្ថែមឡើង។ លើសពីនេះវាជួយបង្កើនភាពធន់ទ្រាំ និងសមត្ថភាពធ្វើឲ្យមិនឈឺឆាប់ផងដែរ។ បរិភោគអាហារដើម្បីបង្កើនថាមពលស្ពឺម ហើយកុំភ្លេចពិនិត្យសុខភាពដើម្បីរៀបចំខ្លួនមុនមានកូនផង!
