អ្នកក៏ភ័យខ្លាចជំងឺនេះដែរ​ឬ? ឆ្អឹងខ្នងរលាកប៉ះសរសៃប្រសាទ

Image

ចែករំលែក


អ្នកក៏ភ័យខ្លាចជំងឺនេះដែរ​ឬ?  ឆ្អឹងខ្នងរលាកប៉ះសរសៃប្រសាទ












បទសម្ភាសន៍…





លោក Panuwat Kaweesunthornsanoe


អាយុ ៥២ ឆ្នាំ


ព្យាបាលអាការរអិលទ្រនាប់ឆ្អឹងកងខ្នងសង្កត់លើសរសៃប្រសាទ


Phyathai 3 Hospital






ជាង ៥០ ឆ្នាំ ដែលរាងកាយត្រូវបានប្រើប្រាស់យ៉ាងធ្ងន់ធ្ងរពីការងារ និងឥរិយាបថក្នុងជីវិតប្រចាំថ្ងៃដែលត្រូវខ្លះខុសខ្លះ គឺជាប្រភពនៃបញ្ហាសុខភាពរបស់លោក Panuwat Kaweesunthornsanoe ប៉ុន្តែនៅពេលដែលបញ្ហាត្រូវបានដោះស្រាយយ៉ាងល្អ ទើបចង់ចែករំលែកនូវវិធីសាស្ត្រដ៏មានតម្លៃនេះជាមួយមនុស្សគ្រប់គ្នា





ទម្លាប់ធ្លាប់ខ្លួន


លោក Panuwat Kaweesunthornsanoe អាយុ ៥២ ឆ្នាំ ម្ចាស់អាជីវកម្មក្រណាត់ប៉ាក់ អ្នកដែលរស់នៅជាមួយការងារ ហើយអាជីវកម្មដែលធ្វើពេលខ្លះត្រូវលើកក្រណាត់ដែលមានទម្ងន់ធ្ងន់ដោយខ្លួនឯង ឬសូម្បីតែការអោន ងាកខ្លួនដើម្បីរើសរបស់របរ ឥរិយាបថផ្សេងៗសុទ្ធតែបានក្លាយជាទម្លាប់ប្រចាំថ្ងៃដែលធ្លាប់ធ្វើរហូតមក ប៉ុន្តែតើអ្នកណាទៅដឹងថា ត្រឹមតែមួយប៉ព្រិចភ្នែកជាមួយនឹងអ្វីដែលហៅថាទម្លាប់ធ្លាប់ខ្លួន នឹងនាំមកនូវបញ្ហាសុខភាពយ៉ាងនឹកស្មានមិនដល់



?



លើសពីការរំពឹងទុក


ត្រឡប់ទៅលើកដំបូងដែលឈឺខ្នងកាលពី ៤ ឆ្នាំមុន ខ្ញុំបានអោនរើសរបស់ដោយមិនបានបន្ទន់ជង្គង់ ខណៈពេលកំពុងអោនក៏មានអារម្មណ៍ឈឺឆៀបៗតាមបណ្តោយឆ្អឹងកងខ្នង និងឈឺខ្នងពេញមួយរយៈពេល ១ ខែ ទើបអាការសឹមៗធូរស្រាល ប៉ុន្តែកន្លងផុតទៅប្រហែល ២ ខែ ក៏ភ្លេចខ្លួនអោនរើសរបស់ដោយឥរិយាបថមិនត្រឹមត្រូវម្តងទៀត ទើបមានអាការឈឺខ្នងភ្លាមៗ តែលើកនេះមិនត្រឹមតែឈឺខ្នងទេ ព្រោះកន្លងផុតទៅ ២-៣ ថ្ងៃ ចាប់ផ្តើមមានអាការឈឺចាក់ចុះទៅជើងរួមផ្សំផងដែរ ធ្វើឱ្យដើរមិនរួចប្រហែល ១០ ថ្ងៃ ទៅជួបគ្រូពេទ្យទទួលការព្យាបាលដោយថ្នាំទើបជាសះស្បើយ


ពេញមួយរយៈពេល ៤ ឆ្នាំ មិនដែលឈឺខ្នងឡើយ រហូតដល់ប្រហែលថ្ងៃទី ៥ ឧសភា ២០១៧ មានអាការឈឺខ្នងខ្លាំង ទើបលេបថ្នាំបំបាត់ការរលាករួមជាមួយថ្នាំលាបបំបាត់ការឈឺចាប់ ដែលខ្ញុំឈឺខ្លាំងរហូតដល់មិនអាចគេងទម្រេតខ្លួនបាន ត្រូវអង្គុយទម្រេតគេងលក់ ហើយលុះដល់ថ្ងៃទី ៣ ចាប់ផ្តើមមានអាការឈឺចុកសាច់ដុំនៅជើង និងឈឺខ្នងកាន់តែខ្លាំងឡើង រហូតដល់ចុងក្រោយមានអារម្មណ៍ទ្រាំលែងបានហើយ ថ្ងៃទី ៩ ឧសភា ទើបសម្រេចចិត្តទៅជួបវេជ្ជបណ្ឌិតឯកទេសនៅ Phyathai 3 Hospital បន្ទាប់ពីដឹងលទ្ធផលពិនិត្យ MRI ត្រូវបានធ្វើរោគវិនិច្ឆ័យថាត្រូវព្យាបាលដោយការវះកាត់ ប៉ុន្តែជាលក្ខណៈផ្ទាល់ខ្លួន ខ្ញុំនិងក្រុមគ្រួសារមិនចង់វះកាត់បើកមុខរបួសធំទេ ព្រោះខ្លាចថាអាចបណ្តាលឱ្យដើរមិនរួច (ទោះបីជាលោកវេជ្ជបណ្ឌិតប្រាប់ថាមិនមានផលប៉ះពាល់បែបនោះក៏ដោយ តែនៅតែខ្លាច) ទើបទទួលបានការណែនាំអំពីវិធីសាស្ត្រវះកាត់ដោយនវានុវត្តន៍នៃការវះកាត់មុខរបួសតូច Endoscopic Spine Surgery ដែលជាជម្រើសមួយទៀតក្នុងការព្យាបាល






ចេញពីចិត្ត

ថ្ងៃបន្ទាប់ ខ្ញុំបានចូលពិគ្រោះយោបល់ជាមួយ Dr. Pritsanai Pruttikul គ្រូពេទ្យវះកាត់ជំនាញផ្នែកវះកាត់ឆ្អឹង និងសន្លាក់ វះកាត់ឆ្អឹងកងខ្នងឆ្លុះកាមេរ៉ា Endoscopic Spine Surgery ដែលលោកវេជ្ជបណ្ឌិតបានផ្តល់ព័ត៌មានអំពីជំងឺ វិធីសាស្ត្រព្យាបាល និងផ្តល់ព័ត៌មានអំពីការវះកាត់ដោយវិធីវះកាត់មុខរបួសតូចឆ្លុះកាមេរ៉ា Endoscope


នៅថ្ងៃដែលសម្រេចចិត្តវះកាត់ ទោះបីជាក្រុមគ្រួសារមិនយល់ស្រប ព្រោះមិនចង់ឱ្យវះកាត់ ប៉ុន្តែលទ្ធផលដែលទទួលបាន អាចប្រាប់បានមួយម៉ាត់ថាពិតជាមានតម្លៃខ្លាំងណាស់ ភ្លាមៗដែលដឹងខ្លួនឡើងវិញក្រោយការវះកាត់ មិនមានអាការឈឺខ្នង និងជើងទាល់តែសោះ (ធូរស្រាលខ្លាំងបំផុត) វះកាត់បាន ២ ថ្ងៃ គ្រប់យ៉ាងស្ទើរតែ ១០០% មានអាការតឹងជើងបន្តិចបន្តួច នៅថ្ងៃនេះដែលកំពុងនិយាយគ្នា វះកាត់មិនទាន់បាន ១ សប្តាហ៍ផង ខ្ញុំមិនឈឺខ្នង និងដើរបានយ៉ាងរហ័សរហួន អាចដើរចុះពីរថយន្តមកជួបគ្រូពេទ្យដើម្បីតាមដានលទ្ធផលបានដោយខ្លួនឯង ហាក់បីដូចជាមិនធ្លាប់វះកាត់ដោយសាររអិលទ្រនាប់ឆ្អឹងកងខ្នងទាល់តែសោះ មុខរបួសវះកាត់មានត្រឹមតែរន្ធតូចៗប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ ម្យ៉ាងទៀតមិនបាច់ធ្វើចលនាសម្ព័ន្ធ និងសម្រាកពេទ្យខ្លីមែនទែន រាងកាយឆាប់ជាសះស្បើយ ព្រោះមិនបានបាត់បង់ឈាមច្រើន ឬទ្រុឌទ្រោមដោយសារមុខរបួសវះកាត់ឡើយ ខ្ញុំទើបអាចនិយាយបានពេញមាត់ថាការវះកាត់វិធីនេះល្អខ្លាំងណាស់ ហើយគ្រូពេទ្យពិតជាមានជំនាញច្បាស់លាស់ខ្លាំងណាស់បាទ




បើកទស្សនៈ បើកចិត្ត


អ្នកណាដែលកំពុងរងទុក្ខវេទនាដោយសារការឈឺចាប់ពីអាការរអិលទ្រនាប់ឆ្អឹងកងខ្នងសង្កត់លើសរសៃប្រសាទដូចជាខ្ញុំ សាកល្បងចូលមកពិគ្រោះយោបល់ជាមួយលោកវេជ្ជបណ្ឌិតមើលបាទ ព្រោះជំនួសឱ្យការបារម្ភអំពីការវះកាត់មុខរបួសធំ វះកាត់ហើយខ្លាចពិការ និងត្រូវទ្រាំឈឺរហូតទៅនោះ យើងស្វែងរកជម្រើសសម្រាប់ជីវិតដើម្បីរួចផុតពីការឈឺចាប់ដ៏សែនវេទនាប្រសើរជាង សម្រាប់ខ្ញុំ ការវះកាត់មុខរបួសតូចឆ្លុះកាមេរ៉ា Endoscope បានដោះលែងចំណងនៃការឈឺចាប់របស់ខ្ញុំហើយ នៅសល់ត្រឹមតែការថែរក្សាខ្លួនឯង និងប្រុងប្រយ័ត្នក្នុងការរស់នៅ មិនឱ្យជំងឺត្រឡប់មកកើតឡើងវិញដោយសារតែខ្លួនយើងឡើយ.. តស៊ូឡើងណា៎បាទ

ចែករំលែក