ថ្នាំបំបាត់ការឈឺក្បាលមីក្រែន ត្រូវប្រើប្រាស់យ៉ាងដូចម្តេចឲ្យមានសុវត្ថិភាព

Image

ចែករំលែក


ថ្នាំបំបាត់ការឈឺក្បាលមីក្រែន ត្រូវប្រើប្រាស់យ៉ាងដូចម្តេចឲ្យមានសុវត្ថិភាព

ថ្នាំសម្រាប់ព្យាបាលការឈឺក្បាលមីក្រែន Ergotamine មានការប្រុងប្រយ័ត្ន និងការហាមឃាត់ប្រើប្រាស់ច្រើន ដូច្នេះ ការទទួលទានថ្នាំយ៉ាងត្រឹមត្រូវ និងការត្រួតពិនិត្យផលប៉ះពាល់ដែលអាចកើតមាន គឺជាវិធីសាស្រ្តដែលជួយកាត់បន្ថយហានិភ័យនៃការកើតមានព្រឹត្តិការណ៍មិនចង់បានពីថ្នាំបានល្អបំផុត

 

មីក្រែនជាអ្វី?

មីក្រែន (Migraine) គឺជាជម្ងឺឈឺក្បាលដែលឃើញបានជាញឹកញាប់ទាំងកុមារ និងមនុស្សពេញវ័យ។ មូលហេតុរបស់ជម្ងឺនេះគេជឿថាអាចកើតឡើងពីបុព្វហេតុ ឬកត្តាការជំរុញ (Trigger Factor) ពីបរិយាកាស ដែលបណ្តាលឲ្យសរសៃឈាមក្រហម (vasodilation) ទាំងខាងក្នុង និងខាងក្រៅក្បាលកើតមានការពង្រីកយ៉ាងច្រើន និងងាយជាងមនុស្សធម្មតា ហើយបណ្តាលឲ្យមានអាការៈឈឺក្បាលចុងក្រោយ។ ការស្វែងរកកត្តាការជំរុញ និងជៀសវាងកត្តាការជំរុញទាំងនោះគឺជាការការពារអាការៈឈឺក្បាលមីក្រែនដែលល្អ និងមានសុវត្ថិភាព។ ថ្នាំដែលប្រើសម្រាប់ជម្ងឺឈឺក្បាលមីក្រែនអាចចែកបានជាប្រភេទធំៗពីរគឺ

  • ថ្នាំដែលប្រើសម្រាប់ព្យាបាលអាការៈឈឺក្បាលមីក្រែនភ្លាមៗ (abortive drugs) និង
  • ថ្នាំដែលប្រើសម្រាប់ការការពារការកើតមានមីក្រែន (preventive drugs)

ថ្នាំដែលឃើញថាប្រើប្រាស់ជាញឹកញាប់ និងមានការប្រុងប្រយ័ត្នខ្លាំងគឺថ្នាំ ergotamine ដែលជាប្រភេទថ្នាំសម្រាប់ព្យាបាលអាការៈឈឺក្បាលមីក្រែនភ្លាមៗ

 

Ergotamine ជាអ្វី?

Ergotamine គឺជាថ្នាំដែលប្រើសម្រាប់ព្យាបាលអាការៈឈឺក្បាលមីក្រែន។ វាធ្វើការប៉ះពាល់ក្នុងការព្យាបាលអាការៈឈឺក្បាលដោយការជំរុញទទួលសារធាតុប្រសាទ serotonin ដែលបណ្តាលឲ្យសរសៃឈាមដែលពង្រីកខុសប្រក្រតីមានការស្ដើងខ្លួនឡើងវិញ ហើយបណ្តាលឲ្យអាការៈឈឺក្បាលបាត់បង់ចុងក្រោយ។ នៅប្រទេសកម្ពុជា ថ្នាំ ergotamine ភាគច្រើនមានសារធាតុសំខាន់គឺ ergotamine tartrate ទំហំ 1 មីលីក្រាម លាយជាមួយ caffeine 100 មីលីក្រាម។

 

ការប្រើប្រាស់ថ្នាំ ergotamine ត្រឹមត្រូវយ៉ាងដូចម្តេច?

ការប្រើប្រាស់ថ្នាំ ergotamine សម្រាប់ព្យាបាលជម្ងឺឈឺក្បាលមីក្រែនត្រូវប្រើតែពេលមានអាការៈឈឺប៉ុណ្ណោះ។ មិនត្រូវប្រើជាប្រចាំរៀងរាល់ថ្ងៃដើម្បីការពារអាការៈឈឺក្បាលមីក្រែនឡើយ។ ទំហំថ្នាំដែលសមរម្យគឺ ទទួលទានពេលមានអាការៈឈឺក្បាលមីក្រែនដំបូង 1 ឬ 2 គ្រាប់ បន្ទាប់មករៀងរាល់ពាក់កណ្តាលម៉ោង ប្រសិនបើអាការៈមិនប្រសើរឡើង អាចទទួលទានបន្ថែមម្តងទៀត 1 គ្រាប់ ប៉ុន្តាមិនត្រូវទទួលទានលើស 6 គ្រាប់ក្នុងមួយថ្ងៃ និងមិនត្រូវទទួលទានលើស 10 គ្រាប់ក្នុងមួយសប្តាហ៍ ព្រោះប្រសិនបើទទួលទាន ergotamine ច្រើនជាងនេះ អាចបណ្តាលឲ្យសំពាធឈាមកើនឡើង និងមានអាការៈឈឺចង្រ្កាន, ឈឺចង្កេះ, ធ្លាក់ទឹកនោមច្រើនជាងមុន។

 

ប្រសិនបើប្រើថ្នាំ ergotamine មិនត្រឹមត្រូវ មានផលប៉ះពាល់ដូចម្តេច?

Ergotamine គឺជាថ្នាំដែលប្រើតែពេលមានអាការៈឈឺក្បាលកើតឡើងប៉ុណ្ណោះ ប៉ុន្តែអ្នកជំងឺខ្លះបានទទួលទានថ្នាំ ergotamine ជាប្រចាំរៀងរាល់ថ្ងៃដើម្បីការពារមិនឲ្យមានអាការៈឈឺក្បាលមីក្រែន ដែលគេហៅថាជាការប្រើថ្នាំមិនត្រឹមត្រូវដែលអាចបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិត។ ការទទួលទានថ្នាំ ergotamine ជាប្រចាំនឹងបណ្តាលឲ្យអ្នកជំងឺមានសំពាធឈាមកើនឡើង និងមានហានិភ័យក្នុងការកើតមានសរសៃឈាមខួរក្បាលបែក ឬបេះដូងវាយប្រហារ ជាពិសេសសម្រាប់អ្នកជំងឺដែលមានបញ្ហាសរសៃឈាមបេះដូង ឬសរសៃឈាមខួរក្បាលរួចមកហើយ។

 

ការប្រុងប្រយ័ត្នក្នុងការទទួលទានថ្នាំ ergotamine?

អ្នកជំងឺដែលទទួលទានថ្នាំ ergotamine អាចមានអាការៈដូចខាងក្រោម

  • ឈឺចង្រ្កាន ធ្លាក់ទឹកនោម
  • សំពាធឈាមកើនឡើង
  • ដៃជើងត្រជាក់ ឬដួលខ្លួន
  • បេះដូងរហោចរហាស់ ឈឺចង្កេះ
  • ប្រតិកម្មជាមួយថ្នាំផ្សេងៗ ឬថ្នាំប្រឆាំងគ្នា (drug interaction) អាចបណ្តាលឲ្យមានផលប៉ះពាល់ ឬពុលភាពថ្នាំកើនឡើង ហើយដើម្បីការពារការប្រឆាំងថ្នាំ អ្នកជំងឺគួរតែប្រាប់គ្រូពេទ្យ ឬเภសัชករ រាល់ពេលថ្នាំដែលខ្លួនកំពុងទទួលទានមានអ្វីខ្លះ

 

ការហាមឃាត់ប្រើប្រាស់ថ្នាំ ergotamine

អ្នកជំងឺដែលហាមឃាត់ប្រើប្រាស់ថ្នាំ ergotamine មានដូចជា

  • អ្នកដែលមានប្រវត្តិអាលើថ្នាំ ergotamine ឬសារធាតុដែលជាអនុបំណែកនៃ ergotalkaloid
  • អ្នកជំងឺដែលមានប្រវត្តិសរសៃឈាមក្រហមផ្នែកចុងក្រោយរឹតបន្តឹង
  • អ្នកជំងឺដែលមានបញ្ហាការប្រតិបត្តិការរបស់ក្រពះ និងថ្លើម
  • អ្នកជំងឺជំងឺសរសៃឈាមបេះដូង (coronary artery disease) និងសាច់ដុំបេះដូងខ្វះឈាម (angina)
  • អ្នកជំងឺសំពាធឈាមខ្ពស់ដែលមិនអាចគ្រប់គ្រងបាន
  • អ្នកជំងឺឆ្លងរោគក្នុងសរសៃឈាម (sepsis)
  • ស្ត្រីមានផ្ទៃពោះ (គ្រប់ត្រីមាស)

ចែករំលែក


Loading...