ជំងឺទឹកនោមផ្អែម ស្ងប់ស្ងាត់ចិត្ត ដឹងកម្រិតស្ករឈាមបាន 24 ម៉ោងជាមួយ CGM

Image

ចែករំលែក


អ្វីដែលសំខាន់ក្នុងការត្រួតពិនិត្យជំងឺទឹកនោមផ្អែមឲ្យមានស្ថិរភាព គឺការត្រួតត្រារប្រមាណស្ករនៅក្នុងឈាមមិនឲ្យខ្ពស់ឬទាបពេក។ ជាទូទៅអ្នកជំងឺទឹកនោមផ្អែមអាចដឹងពីប្រមាណស្ករនៅក្នុងឈាមបានតែពេលធ្វើតេស្តស្ករនៅក្នុងឈាមដោយឧបករណ៍ពិសេស។ ភាពញឹកញាប់នៃការតេស្តនឹងខុសគ្នាតាមមនុស្សនីមួយៗ ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា និងការវិភាគរបស់វេជ្ជបណ្ឌិត។ ប៉ុន្តែថ្ងៃនេះអ្នកជំងឺទឹកនោមផ្អែមអាចដឹងពីប្រមាណស្ករនៅក្នុងឈាមតាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់អ្នកបាន។

បច្ចេកវិទ្យា CGM ថ្មី បន្ថែមសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ពិតឬ? យើងអាចដឹងពីប្រមាណស្ករនៅក្នុងឈាមតាមទូរស័ព្ទដៃស្មាតហ្វូនបាន យើងនឹងស្វែងរកចម្លើយរួមគ្នា។ មុនដំបូងត្រូវស្គាល់ឧបករណ៍វាស់ប្រមាណស្ករបន្តបន្ទាប់ Continuous glucose monitoring ឬ CGM មុន។ CGM គឺជាឧបករណ៍ដែលប្រើសម្រាប់វាស់ប្រមាណស្ករដោយប្រើសេនស័រដាក់នៅក្រោមស្បែក (subcutaneous) ដែលវាស់ប្រមាណស្ករនិងផ្ញើតម្លៃដែលបានអានទៅឧបករណ៍ទទួល។ វាបង្ហាញតម្លៃស្ករបន្តបន្ទាប់បានដល់ 288 តម្លៃក្នុងមួយថ្ងៃ។

CGM ចែកចេញជា 2 ប្រភេទគឺ

  1. ប្រព័ន្ធវាស់ស្ករបន្តបន្ទាប់ពេលវេលាពិត (RT-CGM) ដែលជាឧបករណ៍បង្ហាញតម្លៃស្ករបច្ចុប្បន្ននៅលើអេក្រង់ភ្លាមៗ អាចតាមដានការប្រែប្រួលតម្លៃស្ករបានជានិច្ច ធ្វើឲ្យការថែទាំជំងឺទឹកនោមផ្អែមមានសុវត្ថិភាពកាន់តែច្រើន។
  2. ប្រព័ន្ធវាស់ស្ករបន្តបន្ទាប់សម្រាប់អ្នកជំនាញ ជាឧបករណ៍វាស់ប្រមាណស្ករបន្តបន្ទាប់ដែលត្រូវដាក់រយៈពេល 6 ថ្ងៃ បន្ទាប់មកនឹងដកឧបករណ៍ចេញដើម្បីមើលលទ្ធផលស្ករប្រវត្តិ។ នេះជាព័ត៌មានសមរម្យសម្រាប់បុគ្គលិកវេជ្ជសាស្រ្តដើម្បីកែប្រែការព្យាបាលឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់។

“CGM អាចប្រើបានសម្រាប់អ្នកជំងឺទឹកនោមផ្អែមគ្រប់ប្រភេទ អ្នកដែលចង់ត្រួតត្រាប្រមាណស្ករឲ្យស្ថិតនៅក្នុងគោលដៅ អ្នកដែលមានស្ថានភាពស្ករទាបដោយគ្មានរោគសញ្ញាជាមុន អាចប្រើបានទាំងកុមារ និងមនុស្សពេញវ័យ”

 

CGM ខុសពីការវាស់ស្ករផ្សេងៗយ៉ាងដូចម្តេច?

តម្លៃស្ករដែលទទួលបានពីការដាក់ឧបករណ៍ CGM គឺតម្លៃស្ករពីរាវនៅចន្លោះកោសិកា (Sensor Glucose-SG) ដែលវាស់តម្លៃអេឡិចត្រូនិចហើយបម្លែងទៅជាតម្លៃស្ករ។ វាផ្ញើសញ្ញាតាមប្លូធូសរៀងរាល់ 5 នាទី ហើយបង្ហាញលទ្ធផលទៅទូរស័ព្ទដៃដែលភ្ជាប់សញ្ញា។ វាបង្ហាញទ្រង់ទ្រាយនិងនិន្នាការនៃតម្លៃស្ករដែលកើតឡើងទាំងមូលថ្ងៃ។ ខណៈដែលការវាស់ស្ករពីម្រាមដៃ (SMBG) គឺវាស់តម្លៃស្ករនៅក្នុងឈាមពីម្រាមដៃ (Blood Glucose-BG) ដែលអាចដឹងតម្លៃស្ករបានតែពេលដែលធ្វើការចាក់ឈាមប៉ុណ្ណោះ។

បន្ទាប់ពីដាក់ CGM តើយើងនៅត្រូវចាក់ឈាមពីម្រាមដៃទេឬ?

ការដាក់ CGM គឺវាស់ស្ករពីរាវនៅចន្លោះកោសិកា ដើម្បីមើលទ្រង់ទ្រាយស្ករដែលកើតឡើងទាំងមូលថ្ងៃ ដូច្នេះត្រូវការវាស់តម្លៃស្ករពីការចាក់ឈាមពីម្រាមដៃរួមជាមួយ ដើម្បីធានាថាលទ្ធផលមានភាពត្រឹមត្រូវ។

តើយើងអាចចាក់ឈាមពីម្រាមដៃដើម្បីប្រៀបធៀបតម្លៃ CGM នៅពេលណាបានខ្លះ?

ផ្តល់អនុសាសន៍ឲ្យចាក់ឈាមពីម្រាមដៃមុនមុខម្ហូបនីមួយៗ ឬមុនពេលដេក ព្រោះវាជាពេលវេលាដែលតម្លៃស្ករពីឈាមពីម្រាមដៃនិងតម្លៃស្ករពីរាវនៅចន្លោះកោសិកាមានតម្លៃស្រដៀងគ្នាខ្លាំងបំផុត។

ដឹងឲ្យច្បាស់ អត្ថប្រយោជន៍នៃ CGM

  1. Alarm : ពេលមានតម្លៃស្ករខ្ពស់ឬទាបជាងគោលដៅដែលកំណត់ ឧបករណ៍នឹងរំលឹកឲ្យអ្នកជំងឺទឹកនោមផ្អែមដឹងភ្លាមៗ។
  2. Predictive Alert : អាចរំលឹកជាមុនរហូតដល់ 60 នាទីពេលមានតម្លៃស្ករកើនឡើងឬធ្លាក់ចុះ។
  3. Remote Monitoring : វេជ្ជបណ្ឌិតនិងអ្នកថែទាំអាចចូលដំណើរការព័ត៌មានសំខាន់ និងតាមដានលទ្ធផលបានជានិច្ចពីឧបករណ៍ដែលអាចភ្ជាប់អ៊ីនធឺណិតបាន។
  4. Carelink® : ព័ត៌មានសំខាន់នឹងត្រូវរក្សាទុកដោយស្វ័យប្រវត្តិ ហើយអាចបង្ហាញរបាយការណ៍ជាច្រើនទ្រង់ទ្រាយ។

ឧបករណ៍ CGM អាចរាយការណ៍លទ្ធផលជាពេលវេលាពិត រំលឹកពេលតម្លៃស្ករខ្ពស់ឬទាបជាងតម្លៃកំណត់ ជួយឲ្យអាចត្រួតត្រាតម្លៃស្ករបានប្រសើរឡើង។ ការបង្ហាញលទ្ធផលជាពេលវេលាពិតក៏ជួយឲ្យដឹងថាអាហារប្រភេទណាដែលធ្វើឲ្យតម្លៃស្ករនៅក្នុងឈាមកើនឡើង ដឹងពីបរិមាណបរិភោគដែលសមរម្យ នាំឲ្យការថែទាំអ្នកជំងឺទឹកនោមផ្អែមមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

សូមអរគុណព័ត៌មានពី Medtronic (Thailand) Ltd.

ចែករំលែក


Loading...