ធ្វើធ្មេញ ស្អាតស្អំ មានសុវត្ថិភាព ជឿជាក់ មន្ទីរពេទ្យភយ៉ាថៃ 3

Image

ចែករំលែក


ធ្វើធ្មេញ ស្អាតស្អំ មានសុវត្ថិភាព ជឿជាក់ មន្ទីរពេទ្យភយ៉ាថៃ 3

តាមប្រកាសក្រសួងសុខាភិបាលក្នុងរយៈពេលមានការរីករាលដាលនៃវីរុសកូវីដ-19 បានណែនាំឲ្យទន្តពេទ្យឈប់ធ្វើសកម្មភាពដែលមានហានិភ័យក្នុងការផ្ទុះឆ្លងដូចជា ការជូតថ្មក្រអូប ការវះកាត់ធ្មេញកุด ឬការដាក់ធ្មេញសិប្បនិម្មិត ដោយសារតែមានសំណើមបាញ់ចេញច្រើន។ ដោយបានណែនាំឲ្យធ្វើការព្យាបាលតែសម្រាប់ករណីបន្ទាន់តែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះដោយសារតែស្ថានភាពការរីករាលដាលនៃវីរុសកូវីដ-19 បានចាប់ផ្តើមស្ងប់ស្ងាត់ ប្រជាជនទូទៅបានទទួលបានព័ត៌មានពីរដ្ឋាភិបាល និងអង្គការដែលពាក់ព័ន្ធគ្រប់គ្រាន់ ធ្វើឲ្យមានការប្រញាប់ប្រញាល់ មានការថែរក្សារការពារខ្លួនឯងដំបូង និងអនុវត្តតាមយ៉ាងតឹងរឹង។ អ្នកជម្ងឺគ្រប់រូបដែលមកទទួលសេវាកម្មនៅមជ្ឈមណ្ឌលទន្តវេជ្ជសាស្ត្រទាំងអស់ពាក់ម៉ាស់ការពារដង្ហើម រួមទាំងមានអាកប្បកិរិយាលាងដៃជាញឹកញាប់។ មន្ទីរពេទ្យ និងមជ្ឈមណ្ឌលទន្តវេជ្ជសាស្ត្របានបន្ថែមវិធានការសុវត្ថិភាពសម្រាប់ទន្តពេទ្យ និងអ្នកទទួលសេវាកម្មដូចខាងក្រោម៖

  1. ការសួរព័ត៌មាន និងការត្រួតពិនិត្យដំបូង ដូចជា បំពេញព័ត៌មានមុនព្យាបាល
    • វាស់សីតុណ្ហភាពអ្នកទទួលសេវា ត្រូវមិនមានកម្ដៅខ្លួន
    • លាងដៃជាមួយ Alcohol Gel មុន និងបន្ទាប់ពីទទួលសេវា
    • ហូបទឹកសម្លាប់មេរោគក្នុងមាត់មុនព្យាបាលរយៈពេល ៣០ វិនាទី ដើម្បីកាត់បន្ថយមេរោគក្នុងមាត់
  2. វេជ្ជបណ្ឌិតពាក់ឧបករណ៍ការពារ ដូចជា ក្រណាត់គ្របក្បាល ការពារមាត់ N95 Face Shield អាវគ្រប់ ស្លៀកលើអាវកៅន
  3. ប្រើម៉ាស៊ីនស្រូបទឹកមាត់កម្លាំងខ្ពស់ (High Power Suction)
  4. ឧបករណ៍ធ្វើធ្មេញត្រូវបានសំអាតដោយយកចិត្តទុកដាក់តាមគោលការណ៍ Universal Precaution យ៉ាងតឹងរឹង
  5. រៀបចំកន្លែងអង្គុយរង់ចាំពិនិត្យ រក្សាចម្ងាយសង្គម និងសម្អាតរាល់មួយម៉ោង
  6. សម្អាតបន្ទប់ពិនិត្យរាល់ពេលបញ្ចប់សកម្មភាព
  7. ប្រព័ន្ធបន្សាបខ្យល់នៅមជ្ឈមណ្ឌលទន្តវេជ្ជសាស្ត្រជាប្រព័ន្ធបង្វិលខ្យល់លឿនតាមលក្ខខណ្ឌគ្រប់គ្រងការឆ្លងតាមខ្យល់ និងបានសំអាតដោយពន្លឺអ៊ុលត្រាវាយ៉ូឡេត (UV) មុនបញ្ចេញខ្យល់ត្រឡប់ចូលក្នុងបន្ទប់ព្យាបាល

 

ដូច្នេះអាចទុកចិត្តបានថាអ្នកទទួលសេវានឹងទទួលបានសុវត្ថិភាព ហើយទន្តពេទ្យអាចផ្តល់ការព្យាបាលទន្តវេជ្ជសាស្ត្របានគ្រប់សកម្មភាព

ចែករំលែក


Loading...

ធ្វើធ្មេញ ស្អាតស្អំ មានសុវត្ថិភាព ជឿជាក់ មន្ទីរពេទ្យភយ៉ាថៃ 3