ដោះស្រាយភាពភ័យខ្លាច ជាមួយការវះកាត់ខ្នងដោយ "អេនដូស្កុប"

Image

ចែករំលែក


សម្រាប់អ្នកជំងឺដែលមានបញ្ហាអំពីជំងឺខ្នងឆ្អឹង ដូចជាខ្នងឆ្អឹងរលាកបង្ករឲ្យសរសៃប្រសាទត្រូវបានចុច បំពង់សរសៃប្រសាទតូចត្រង់ចុចសរសៃប្រសាទ ហើយបានព្យាបាលដោយវិធីថែទាំមួយរយៈហើយប៉ុន្តែអាការៈមិនប្រសើរឡើង ចុងក្រោយអាចត្រូវព្យាបាលដោយការវះកាត់… ប្រសិនបើអ្នកជំងឺខ្លាចការវះកាត់ខ្លាំង!! តើត្រូវធ្វើដូចម្តេច? ថ្ងៃនេះយើងមានព័ត៌មានល្អៗមកផ្តល់ជូន

កុំបារម្ភពេលត្រូវវះកាត់ខ្នងឆ្អឹង

កុំបារម្ភ! ព្រោះ “ការវះកាត់តាមកាមេរ៉ា Endoscope” នឹងជួយឲ្យការវះកាត់មិនគួរឱ្យខ្លាចដូចអតីតកាល អ្នកណាដែលធ្លាប់ខ្លាចថាវះកាត់នឹងមានរបួសធំ មានគ្រោះថ្នាក់ ខ្លាចវះកាត់រួចនឹងជាអ្នកពិការភាព ខ្លាចវះកាត់រួចត្រូវច្បាប់ការងារយូរជាច្រើនខែ ខ្លាចត្រូវសម្រាកយូរដោយគ្មានអ្នកថែទាំ ខ្លាចមានស្នាមរបួសវះកាត់វែង ការព្រួយបារម្ភផ្សេងៗទាំងនេះនឹងបាត់បង់ដោយ…

“ការវះកាត់តាមកាមេរ៉ា របួសតូចតិចជាង 1 សង់ទីម៉ែត្រ មានតែរបួសតែមួយ (Endoscopic Spine Surgery) ដែលជួយដោះស្រាយការខ្លាច និងការព្រួយបារម្ភទាំងអស់”

ព្រោះបច្ចេកវិទ្យាវះកាត់តាមកាមេរ៉ារបួសតូចតែមួយនេះ គឺជាជម្រើសមួយសម្រាប់ការព្យាបាលជំងឺ 2 ប្រភេទ គឺបំពង់សរសៃប្រសាទខ្នងឆ្អឹងតូចត្រង់ និងជំងឺខ្នងឆ្អឹងរលាកបង្ករឲ្យសរសៃប្រសាទត្រូវបានចុច ដែលជំងឺទាំងពីរនេះមានអាការៈដូចគ្នា គឺឈឺខ្នងឆ្អឹងរាលទៅជើង ឈឺសរសៃ ប្រសាទខ្សោយ ដែលបង្កការឈឺចាប់យ៉ាងខ្លាំងដល់អ្នកជំងឺ ហើយប្រសិនបើបានព្យាបាលដោយវិធីថែទាំមួយរយៈហើយមិនប្រសើរឡើង ការសម្រេចចុងក្រោយនៃការព្យាបាលត្រូវតែជាការវះកាត់

ការវះកាត់តាមកាមេរ៉ា Endoscope ជាអ្វី និងមានអត្ថប្រយោជន៍យ៉ាងដូចម្តេច

ការវះកាត់តាមកាមេរ៉ា Endoscope គឺជាការវះកាត់ដោយបើករបួសត្រឹមតែតំបន់ដែលត្រូវវះកាត់ ដែលមានទំហំតូចជាង 1 សង់ទីម៉ែត្រ មានរបួសតែមួយ បន្ទាប់មកនាំកាមេរ៉ា Endoscope ដែលជាឧបករណ៍វះកាត់មានរាងដូចបំពង់តូចៗ មានកាមេរ៉ាត្រូវបានភ្ជាប់នៅចុងឧបករណ៍ ចាក់ចូលទៅកាន់ចំណុចដែលត្រូវវះកាត់ ការវះកាត់នេះវេជ្ជបណ្ឌិតនឹងមើលតាមអេក្រង់បង្ហាញរូបភាពពីកាមេរ៉ា Endoscope ដែលធ្វើឲ្យឃើញភាពមិនប្រក្រតីបានច្បាស់លាស់ ដូច្នេះអាចវះកាត់បានយ៉ាងត្រឹមត្រូវ និងប៉ះពាល់ដល់សាច់ដុំ និងកោសិកាផ្ទៃជុំវិញតិច ការបាត់ឈាមតិច ឱកាសមានហានិភ័យក្នុងការកើតជំងឺរលាកតិច ការស្ដារឡើងវិញរហ័ស សម្រាកនៅមន្ទីរពេទ្យរយៈពេលតិច បន្ទាប់ពីវះកាត់អ្នកជំងឺអាចឈរដើរបានភ្លាមៗ ហើយត្រឡប់ទៅរស់នៅជីវិតធម្មតាបានរហ័ស ផងដែរ ផលប៉ះពាល់នៃការព្យាបាលល្អស្មើនឹងការវះកាត់បើករបួសធំ ហើយអាចនិយាយថាជាជម្រើសដែលឆ្លើយតបជីវិតរបស់មនុស្សសម័យនេះយ៉ាងត្រឹមត្រូវ

 

ពេលនេះការវះកាត់តាមកាមេរ៉ា Endoscope គឺជាជម្រើសមួយដែលជួយបំបាត់ការព្រួយបារម្ភអំពីការវះកាត់ខ្នងឆ្អឹងសម្រាប់អ្នកបានហើយ តែត្រូវតែមានកម្លាំងចិត្ត រៀបចំខ្លួនឲ្យរួចរាល់សម្រាប់ការវះកាត់ និងថែរក្សាសុខភាពបន្ទាប់ពីការវះកាត់យ៉ាងល្អ គ្រាន់តែប៉ុណ្ណោះ អាការៈផ្សេងៗពីបំពង់សរសៃប្រសាទខ្នងឆ្អឹងតូចត្រង់ ឬជំងឺខ្នងឆ្អឹងរលាកបង្ករឲ្យសរសៃប្រសាទត្រូវបានចុច នឹងមិនមែនជាបញ្ហាសម្រាប់អ្នកទៀតទេ

 

 

វេជ្ជបណ្ឌិត ប្រេសណៃ ព្រឹទ្ធិកុល
មជ្ឈមណ្ឌលសាច់ដុំ ខ្នងឆ្អឹង និងសន្លាក់
មន្ទីរពេទ្យភយ៉ាថៃ 3

ចែករំលែក


Loading...