LOOK SMART bladeless with Trans-PRK Smart Surf

Image

ចែករំលែក


LOOK SMART bladeless with Trans-PRK Smart Surf

ការព្យាបាលភ្នែកមើលមិនឃើញត្រឹមត្រូវ ដោយវិធី Trans-PRK Smart Surf គឺជាការព្យាបាលភ្នែកខ្លី ភ្នែកវែង និងភ្នែកបត់ដោយគ្មានការប៉ះពាល់ទៅភ្នែកអ្នកជម្ងឺ គ្មានការប្រើ Suction និងគ្មានការប្រើកាំបិត (Transepithellial photorefractive Keratectomy) : “No-Touch” Treatment Technique ដែលមានព័ត៌មានលម្អិត និងអត្ថប្រយោជន៍ដូចខាងក្រោម

  • Smart Surf គឺជាការព្យាបាលភ្នែកខ្លី ភ្នែកវែង និងភ្នែកបត់ដោយគ្មានការប៉ះពាល់ទៅភ្នែកអ្នកជម្ងឺ គ្មានការប្រើ Suction និងគ្មានការប្រើកាំបិត
  • ប្រើកាំរស្មី Excimer Laser ដើម្បីបាញ់ស្រង់ស្បែកខាងក្រៅនៃកញ្ចក់ភ្នែក និងកែប្រែរាងកញ្ចក់ភ្នែកក្នុងជំហានតែមួយ
  • ធ្វើការជាមួយបច្ចេកវិទ្យា Smart Pulse ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់បំផុតក្នុងការកែប្រែរាងកញ្ចក់ភ្នែក ដោយបាញ់កាំរស្មីឲ្យសមស្របទៅនឹងរាងកញ្ចក់ភ្នែកក្នុងទ្រង់ទ្រាយ 3D ដូច្នេះផ្តល់លទ្ធផលដែលត្រឹមត្រូវ និងរលោងជាងមុន
  • គ្មានការប៉ះពាល់ទៅភ្នែកនៅគ្រប់ជំហាន ដោយមិនប្រើឧបករណ៍ស្រង់ស្បែកកញ្ចក់ភ្នែក មិនមានការចាក់ចង, suction ឬកាត់កញ្ចក់ភ្នែក
  • អាចកាត់បន្ថយអាការៈរំខានភ្នែកបន្ទាប់ពីការព្យាបាល បើប្រៀបធៀបនឹង PRK រូបមន្តចាស់
  • របួសជាសះស្បើយរហ័ស ការជ្រៀតជ្រែកឆ្លងមិនល្អទៅភ្នែកក៏ត្រូវបានកាត់បន្ថយ

បន្ទាប់ពីទទួលការព្យាបាលដោយវិធី TransPRK អ្នកជម្ងឺនឹងមានអារម្មណ៍រំខាន និងភ្នែកហូរទឹកភ្នែកនៅដំណាក់កាលដំបូង ដែលអាចទទួលទានថ្នាំបំបាត់ឈឺ និងព្យាយាមបិទភ្នែក សម្រាកភ្នែកឲ្យបានច្រើនបំផុត វេជ្ជបណ្ឌិតនឹងដាក់កុងតាក់ឡែនស៍ប្រភេទពិសេស ដើម្បីជួយកាត់បន្ថយអាការៈរំខាន និងជួយសម្រួលការជាសះស្បើយរបួស ដែលប្រើពេលប្រហែល 3-4 ថ្ងៃ ការសម្រាកនឹងរហ័សជាងការធ្វើ PRK រូបមន្តចាស់ ប៉ុន្តែយឺតជាងការធ្វើ LASIK វេជ្ជបណ្ឌិតនឹងកំណត់ពេលវេលាដើម្បីពិនិត្យជាប្រចាំ និងដកកុងតាក់ឡែនស៍ចេញនៅពេលស្រទាប់ស្បែកកញ្ចក់ភ្នែក (Epithelium) បានបង្កើតឡើងវិញយ៉ាងពេញលេញរួចហើយ

 

ក្នុងករណីនេះ វេជ្ជបណ្ឌិតភ្នែកនឹងជាអ្នកវាយតម្លៃថាអ្នកដែលទទួលការព្យាបាលសមរម្យសម្រាប់ការកែសម្រួលភ្នែកមើលមិនឃើញត្រឹមត្រូវដោយវិធីណាមួយ Femto-LASIK, PRK ឬ TransPRK ដើម្បីសុវត្ថិភាព និងលទ្ធផលល្អបំផុតសម្រាប់អ្នកជម្ងឺ

ចែករំលែក


Loading...

LOOK SMART bladeless with Trans-PRK Smart Surf