ជំហានមុខជាមួយការវះកាត់ដាក់ស្គ្រុយចងខ្នងដោយមិនបើករបួស

Image

ចែករំលែក


ជំហានមុខជាមួយការវះកាត់ដាក់ស្គ្រុយចងខ្នងដោយមិនបើករបួស

ពេលខ្នងផ្លាស់ទីចុះសំពាធលើសរសៃប្រសាទ

ខ្នងផ្លាស់ទីចុះសំពាធលើសរសៃប្រសាទ អាចឃើញបានទាំងវ័យក្មេង វ័យធ្វើការ និងវ័យចាស់ ពីព្រោះមូលហេតុសំខាន់ៗនៃជម្ងឺអាចកើតឡើងពីគ្រោះថ្នាក់ និងការខូចខាតនៃថ្នាំរវល់ខ្នង ដែលអ្នកជំងឺភាគច្រើននឹងមានរោគសញ្ញាឈឺខ្នង ឈឺជើង ឈឺតំបន់កន្ទុយជើង រួមទាំងមានរោគសញ្ញាឈឺរំលងចុះជើង ឈឺស្រក់ ខ្លះពេលដើរត្រូវឈប់សម្រាក ពីព្រោះមានអារម្មណ៍ជើងខ្សោយ ខ្លះមានរោគសញ្ញាឈឺខ្នងខ្លាំងពេលអង្គុយយូរ ឬបើមានសំពាធលើសរសៃប្រសាទរយៈពេលយូរអាចប៉ះពាល់ដល់ការគ្រប់គ្រងប្រព័ន្ធបញ្ចេញមេរោគ ប៉ុន្តែទោះជាយ៉ាងណា រោគសញ្ញារបស់អ្នកជំងឺនីមួយៗនឹងខុសគ្នាតាមការផ្លាស់ទីនៃខ្នង

 

ហេតុផលដែលបណ្តាលឲ្យខ្នងខូចខាតមានដូចជា

  • អាយុ ជាការខូចខាតដែលកើតឡើងតាមវ័យពីការកើនឡើងនៃអាយុ
  • អាកប្បកិរិយាជីវិត ទម្រង់អង្គុយដែលជាហេតុផលបណ្តាលឲ្យខ្នងខូចខាត ដូចជា ការលើកទម្ងន់ធ្ងន់ ការប្រើទម្រង់អង្គុយ ឈរ ដើរ កោងក្បាលដោយទម្រង់មិនត្រឹមត្រូវ និងទម្ងន់ខ្លួនដែលលើសកម្រិត

 

ស្គាល់ពីការវិវឌ្ឍន៍នៃជំហាននីមួយៗនៃការវះកាត់ដាក់ស្គ្រុយនៅមន្ទីរពេទ្យភយ៉ាថៃ 3 មុនពេលដល់វិធីវះកាត់ដាក់ស្គ្រុយតាមស្បែកដោយមិនបើករបួស

 

  • ការវះកាត់ព្យាបាលបែបស្តង់ដារបើករបួសធំ វិធីនេះនឹងវះកាត់របួសវែង ដោយលើកសាច់ដុំចេញតាមបណ្តោយកន្លែងវះកាត់ដើម្បីដាក់ស្គ្រុយចង ហើយបន្ទាប់មកបិទស្បែកដូចដើម។ ជំហានទាំងនេះធ្វើឲ្យអ្នកជំងឺមានការឈឺចាប់ខ្លាំងបន្ទាប់ពីវះកាត់ ព្រោះសាច់ដុំត្រូវបានរងរបួសខ្លាំងពីការវះកាត់ ហើយពេលស្ដារឡើងវិញយឺត
  • ការវះកាត់ដាក់ស្គ្រុយចងខ្នងបែបបើករបួសតូច ការវះកាត់វិធីនេះរបួសវះកាត់មានពីរជ្រុង ខាងឆ្វេង និងស្តាំ តាមបណ្តោយខ្នងប្រហែល 2.5 សង់ទីម៉ែត្រ ដើម្បីដាក់ស្គ្រុយ ហើយត្រូវពង្រីកសាច់ដុំខាងណាមួយដើម្បីកាត់ឆ្អឹង និងភ្ជាប់ឆ្អឹង ដែលធ្វើឲ្យផ្នែកដែលសាច់ដុំត្រូវពង្រីក អ្នកជំងឺមានអារម្មណ៍ឈឺបន្ទាប់ពីវះកាត់ខ្លះ ប៉ុន្តិឈឺតិចជាងការវះកាត់បែបស្តង់ដា
  • ការវះកាត់ដាក់ស្គ្រុយតាមស្បែក (Percutaneous Screw) ជាការវះកាត់ដាក់ស្គ្រុយចងខ្នងដោយមិនបើករបួស ហើយអាចធ្វើការភ្ជាប់ កាត់ឆ្អឹងបានតាមរបួសតូចៗនៅកណ្តាលខ្នង ដែលជាចំណុចដែលគ្មានសាច់ដុំ ដូច្នេះអ្នកជំងឺមិនមានការឈឺចាប់បន្ទាប់ពីវះកាត់ពីរបួសសាច់ដុំដូចវិធីពីរខាងលើ។ សម្រាប់កំណត់ចំណុច ទិសដៅដាក់ស្គ្រុយ និងទីតាំងវះកាត់ឆ្អឹង គ្រូពេទ្យនឹងមើលតាមអេក្រង់ម៉ូនីទ័ររបស់ម៉ាស៊ីនរ៉េ X-ray ហើយស្គ្រុយដែលប្រើជាប្រភេទពិសេសសម្រាប់ការវះកាត់បែប Percutaneous Screw វិធីវះកាត់នេះសមរម្យសម្រាប់អ្នកដែលខ្នងផ្លាស់ទី 1-2 កម្រិត

 

អត្ថប្រយោជន៍នៃការវះកាត់ដាក់ស្គ្រុយតាមស្បែក

  • ស្ដារឡើងវិញបានរហ័ស
  • បាត់ឈាមតិច
  • សាច់ដុំជុំវិញកន្លែងវះកាត់មិនត្រូវបានលើក ឬពង្រីកច្រើន ដូច្នេះមិនរងរបួសធ្ងន់ធ្ងរ ហើយមានអារម្មណ៍ឈឺតិចបន្ទាប់ពីវះកាត់
  • ភាគច្រើនអាចឈរដើរបាននៅថ្ងៃបន្ទាប់ពីវះកាត់
  • ស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី

 

វេជ្ជបណ្ឌិត ធីរឆ័យ ផាណិតពង្ស
វេជ្ជបណ្ឌិតជំនាញវះកាត់ខួរក្បាល
និងខ្នងបែបរបួសតូច

Loading...

ចែករំលែក


Loading...