ពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ តើចាំបាច់ប៉ុណ្ណា…

Image

ចែករំលែក


ពិនិត្យសុខភាពមុនពេលមានផ្ទៃពោះ តើចាំបាច់ប៉ុណ្ណា…

ទោះបីជាជូតគូដែលមានសុខភាពល្អ មិនមានជំងឺប្រចាំកាយបង្ហាញក៏ដោយ គួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតមុនពេលមានផ្ទៃពោះដោយ យោជិក សុជាតិ
វេជ្ជបណ្ឌិតស្ត្រី និងផ្លូវភេទ ជំនាញផ្នែកបញ្ហាអ្នកមានកូនពិបាក និងវេជ្ជសាស្ត្រការរីកចម្រើន នៃមន្ទីរពេទ្យភយ៉ាធាយ 3 បានប្រាប់ថា ដើម្បីសុវត្ថិភាពរបស់ម្ដាយ និងកូនដែលនឹងកើតមកមើលពិភពលោក

 

នេះហើយ! មូលហេតុដែល “ត្រូវ” ពិនិត្យសុខភាពមុនមានផ្ទៃពោះ

គូស្វាមីភរិយាដែលមានផែនការមានកូន គួរតែត្រៀមខ្លួនដោយការពិនិត្យសុខភាព និងពិនិត្យជំងឺដែលអាចបង្កឲ្យមានគ្រោះថ្នាក់ក្នុងរយៈពេលមានផ្ទៃពោះ ព្រោះជំងឺខ្លះមិនបង្ហាញរោគសញ្ញា ដូចជាជំងឺបណ្តាលមកពីមេរោគ បញ្ហាធាលាស៊ីមៀ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម សំពាធឈាមខ្ពស់ និងជំងឺឆ្លងផ្សេងៗជាដើម ព្រោះបើមានផ្ទៃពោះដោយមិនបានព្យាបាល អាចមានគ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃពោះ

 

“វ៉ាក់សាំង” ជាផ្នែកមួយបន្ថែមសុវត្ថិភាពរបស់ម្ដាយ និងកូន

ក្រៅពីការពិនិត្យសុខភាព និងការត្រួតពិនិត្យជំងឺផ្សេងៗ ស្ត្រីមានផ្ទៃពោះក៏មានតម្រូវការទទួលបានវ៉ាក់សាំង ដូចជា វ៉ាក់សាំងខ្សោយជំងឺក្រពះក្រហម វ៉ាក់សាំងជំងឺផ្តាសាយ និងវ៉ាក់សាំងវីរុសថ្លើម B ជាដើម ពេលពិនិត្យសុខភាព និងទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ វេជ្ជបណ្ឌិតនឹងផ្តល់អនុសាសន៍អំពីការអនុវត្តន៍ផ្សេងៗ រួមទាំងផ្តល់វីតាមីនដែលចាំបាច់ដូចជា “ហ្វូលីក” ដែលគួរចាប់ផ្តើមទទួលទានមុនមានផ្ទៃពោះ 1 ខែ រហូតដល់អាយុផ្ទៃពោះ 3 ខែ ព្រោះវាអាចកាត់បន្ថយការកើតជំងឺបំពង់ខួរក្បាលមិនទៀងទាត់ (Neural Tube Defect)

 

ពេលបានដឹងបែបនេះហើយ ម្តាយដំបូងទាំងអស់គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត និងអនុវត្តតាមអនុសាសន៍ឲ្យបានពេញលេញ ដើម្បីសុខភាពល្អ និងសុវត្ថិភាពរបស់កូនតូចដែលនឹងកើតមកនៅអនាគត

 

យោជិក សុជាតិ
វេជ្ជបណ្ឌិតស្ត្រី និងផ្លូវភេទ ជំនាញផ្នែកបញ្ហាអ្នកមានកូនពិបាក
និងវេជ្ជសាស្ត្រការរីកចម្រើន
មន្ទីរពេទ្យភយ៉ាធាយ 3 : ផ្នែកស្ត្រី និងផ្លូវភេទ ទូរស័ព្ទ 1772

Loading...

ចែករំលែក


Loading...