បច្ចុប្បន្នការវះកាត់ប្តូរជួរឆ្អឹងជង្គង់ក្លែងក្លាយ បានអភិវឌ្ឍន៍ដំណើរការព្យាបាលបានយ៉ាងច្រើន ប៉ុន្តែចំណុចសំខាន់បំផុតនៃការព្យាបាលអ្នកជំងឺជំងឺឆ្អឹងជង្គង់ស្លាប់នោះគឺ
- សុវត្ថិភាពរបស់អ្នកជំងឺ
- លទ្ធផលការព្យាបាលដែលទទួលបានជោគជ័យ
- ការពេញចិត្តរបស់អ្នកជំងឺ
យើងត្រូវយល់ដឹងពីតម្រូវការនិងការរំពឹងទុករបស់អ្នកជំងឺយ៉ាងជ្រាលជ្រៅ ព្រោះអ្នកជំងឺនីមួយៗមានគោលបំណងនិងការរំពឹងទុកខុសគ្នា ការផ្តល់ពេលវេលាសួរពីអារម្មណ៍ និងពន្យល់គ្រប់ជំហាននៃការព្យាបាលគឺមានសារៈសំខាន់ ដើម្បីឲ្យយើងអាចដឹងពីការរំពឹងទុករបស់អ្នកជំងឺបានយ៉ាងល្អ
ដោយការអភិវឌ្ឍន៍ផ្នែកនវានុវត្តន៍ការព្យាបាល មានគោលបំណងឲ្យលទ្ធផលការព្យាបាលបានល្អសម្រាប់អ្នកជំងឺបំផុត លទ្ធផលការព្យាបាលដែលបានល្អនោះនឹងមានកម្រិតវាយតម្លៃ សំខាន់ៗរួមមាន
- អ្នកជំងឺត្រឡប់មករស់នៅជីវិតតាមតម្រូវការឡើងវិញ
- ស្ដារឡើងវិញបានយ៉ាងរហ័ស
- គ្មានបញ្ហាបន្ថែមបន្ទាប់ពីការព្យាបាល
- ជួរឆ្អឹងជង្គង់ក្លែងក្លាយមានអាយុកាលប្រើប្រាស់យូរអង្វែង
ដែលបច្ចេកវិទ្យាបច្ចុប្បន្នជួយឲ្យការវះកាត់មានលទ្ធផលបានត្រឹមត្រូវនិងសមស្របជាមួយអ្នកជំងឺបានល្អជាងមុន រួមមានការប្រើកុំព្យូទ័រណែនាំទីតាំងវះកាត់ ការរៀបចំទីតាំងដាក់មុំក្នុងការដាក់ជួរឆ្អឹងជង្គង់ក្លែងក្លាយឲ្យសមស្របនឹងមនុស្សនីមួយៗ ដើម្បីឲ្យការប្រើប្រាស់បន្ទាប់ពីវះកាត់មានប្រសិទ្ធភាពខ្ពស់បំផុត
ហេតុផលសំខាន់ៗដែលមានឥទ្ធិពលលើការវះកាត់ជួរឆ្អឹងជង្គង់ក្លែងក្លាយ
- វេជ្ជបណ្ឌិត ត្រូវមានបទពិសោធន៍និងជំនាញជាក់លាក់
- មន្ទីរពេទ្យ ត្រូវមានស្តង់ដារនិងទទួលបានការទទួលស្គាល់ផ្នែកទីតាំងនិងសុវត្ថិភាព
- ឧបករណ៍ ដែលប្រើត្រូវមានភាពស្អាត មានភាពរួចរាល់ និងមានការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាយ៉ាងល្អ
- ក្រុមការងារវះកាត់ ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អរហូតដល់មានជំនាញ
- ប្រភេទជួរ ត្រូវសមស្របជាមួយអ្នកជំងឺនីមួយៗទាំងទំហំ និងសម្ភារៈដែលប្រើ ដើម្បីអត្ថប្រយោជន៍ក្នុងការប្រើប្រាស់ខ្ពស់ និងយូរអង្វែងបំផុត
ក្នុងទស្សនៈសម្រាប់អ្នកជំងឺ គោលការណ៍ក្នុងការពិចារណាសម្រាប់ការសម្រេចចិត្តចូលរួមវះកាត់ប្តូរជួរឆ្អឹងជង្គង់ក្លែងក្លាយ មានគំនិតសំខាន់ៗដូចខាងក្រោម
- កម្លាំងចិត្តក្នុងការចូលរួមព្យាបាលសំខាន់បំផុត អ្នកជំងឺត្រូវមានកម្លាំងពីខ្លួនឯង និងគ្រួសាររួមទាំងអាចស្វែងរកកម្លាំងចិត្តពីអ្នកដែលបានធ្វើវះកាត់ប្តូរជួរឆ្អឹងជង្គង់ក្លែងក្លាយហើយមានគុណភាពជីវិតល្អ
- ការជ្រើសរើសវេជ្ជបណ្ឌិតដែលនឹងធ្វើការវះកាត់
- ជ្រើសរើសមន្ទីរពេទ្យដែលនឹងចូលរួមវះកាត់ ដែលមានស្តង់ដារ និងសុវត្ថិភាពខ្ពស់
- ជ្រើសរើសជួរឆ្អឹងជង្គង់ក្លែងក្លាយដែលសមស្របជាមួយខ្លួនយើងដោយពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតដែលផ្តល់ការព្យាបាល
- តម្លៃដែលសមរម្យពេលប្រៀបធៀបនឹងដំណើរការព្យាបាល និងប្រភេទជួរឆ្អឹងជង្គង់ក្លែងក្លាយ
ហើយពេលសម្រេចចិត្តចូលរួមព្យាបាលដោយការវះកាត់ប្តូរជួរឆ្អឹងជង្គង់ក្លែងក្លាយ អ្វីដែលអ្នកជំងឺត្រូវត្រៀមខ្លួនជាដំបូងគឺ
- ត្រៀមរាងកាយនិងចិត្តឲ្យរួចរាល់សំខាន់បំផុត
- ត្រៀមកន្លែងសម្រាកសំរាប់ថែទាំបន្ទាប់ពីវះកាត់ និងចេញពីមន្ទីរពេទ្យឲ្យសមស្របជាមួយអ្នកជំងឺដោយទទួលបានការណែនាំពីវេជ្ជបណ្ឌិតដែលថែទាំ
ទាំងនេះ ការផ្តល់ និងទទួលព័ត៌មានមុនព្យាបាលមានសារៈសំខាន់បំផុត អ្នកជំងឺត្រូវប្រាប់ព័ត៌មានលម្អិតជាមួយវេជ្ជបណ្ឌិតដែលធ្វើការព្យាបាល រួមមានបញ្ហាជួរឆ្អឹងជង្គង់ ការរំពឹងទុក ជំងឺប្រចាំកាយ ថ្នាំប្រចាំដែលកំពុងប្រើ ជាដើម ដើម្បីផែនការព្យាបាលដែលមានសុវត្ថិភាព និងមានលទ្ធផលការព្យាបាលឆ្លើយតបតាមតម្រូវការរបស់អ្នកជំងឺបានល្អ
ការទទួលព័ត៌មាន អ្នកជំងឺត្រូវទទួលបានព័ត៌មានលម្អិតអំពីដំណើរការព្យាបាលពីវេជ្ជបណ្ឌិត រួមទាំងសួរពីសំណួរផ្សេងៗរហូតដល់មានអារម្មណ៍ទុកចិត្ត និងរួចរាល់ទាំងរាងកាយនិងចិត្តសម្រាប់ចូលរួមដំណើរការព្យាបាល

