មានគ្រួសារច្រើនដែលត្រូវបាត់បង់អ្នកដែលពួកគេចូលចិត្តដោយសារ “ជំងឺមហារីកសួត” ព្រោះជំងឺនេះភាគច្រើនមិនបង្ហាញរោគសញ្ញារហូតដល់វានៅដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ ដូច្នេះយើងគ្រប់គ្នាគួរតែសង្កេតរោគសញ្ញារបស់ខ្លួនឯង និងមនុស្សក្នុងគ្រួសារ ថាតើមានអ្វីមិនធម្មតាឬទេ ព្រោះ “មហារីកសួត” ប្រសិនបើរកឃើញឆាប់នៅដំណាក់កាលដំបូង មានឱកាសព្យាបាលឲ្យជាសះស្បើយបានច្រើន។
មូលហេតុដែលបណ្តាលឲ្យមានជំងឺ “មហារីកសួត”
“មហារីកសួត” កើតឡើងពីកោសិកាស្រទាប់ស្បែកក្នុងសួតដែលមានភាពមិនធម្មតា មានការលូតលាស់យ៉ាងរហ័ស ហើយមិនអាចគ្រប់គ្រងបាន រហូតបង្កើតជាគ្រាប់មហារីក ដែលអាចរាលដាលទៅសរីរាង្គផ្សេងទៀតបាន។ ជំងឺមហារីកសួតចែកចេញជាប្រភេទ 2 គឺ
- មហារីកសួតប្រភេទកោសិកាតូច (Small Cell Lung Cancer)
មហារីកប្រភេទនេះមានប្រហែល 10-15% កោសិកាលូតលាស់ និងរាលដាលយ៉ាងរហ័ស បណ្តាលឲ្យអ្នកជំងឺស្លាប់យ៉ាងរហ័សដែរ។ - មហារីកសួតប្រភេទមិនមែនកោសិកាតូច (Non-Small Cell Lung Cancer)
មហារីកប្រភេទនេះមានប្រហែល 85-90% រាលដាលយឺតជាងប្រភេទកោសិកាតូច ហើយប្រសិនបើរកឃើញពីដំណាក់កាលដំបូង អាចព្យាបាលឲ្យជាសះស្បើយដោយការវះកាត់។
ដំណាក់កាលនៃមហារីកសួត
ដំណាក់កាលនៃមហារីកសួតមានសារៈសំខាន់ខ្លាំងសម្រាប់ការព្យាបាល ដែលដំណាក់កាលនៃមហារីកសួតក៏អាស្រ័យលើប្រភេទមហារីកផងដែរ។
ដំណាក់កាលនៃមហារីកសួតប្រភេទកោសិកាតូច មាន 2 ដំណាក់កាល
- ដំណាក់កាលទី 1 ដំណាក់កាលកំណត់ (Limited Stage) រកឃើញកោសិកាមហារីកនៅក្នុងសួតមួយភាគ និងកោសិកាលីមហ្ស៊ូតនៅភាគមួយតែប៉ុណ្ណោះ។
- ដំណាក់កាលទី 2 ដំណាក់កាលរាលដាល (Extensive Stage) កោសិកាមហារីករាលដាលចេញពីតំបន់ក្នុងបំពង់ដង្ហើមនោះ ឬរាលដាលទៅសរីរាង្គផ្សេងៗក្នុងរាងកាយ។
ដំណាក់កាលនៃមហារីកសួតប្រភេទមិនមែនកោសិកាតូច មាន 4 ដំណាក់កាល
- ដំណាក់កាលទី 1 : ជាដំណាក់កាលដែលរកឃើញមានគ្រាប់មួយនៅក្នុងសួត នៅដំណាក់កាលដំបូងនេះ អ្នកជំងឺភាគច្រើនមិនបង្ហាញរោគសញ្ញា។
- ដំណាក់កាលទី 2 : រកឃើញមហារីករាលដាលចូលទៅកាន់កោសិកាលីមហ្ស៊ូតនៅក្បាលសួត។ នៅដំណាក់កាលទី 1 និង 2 គឺជាដំណាក់កាលដែលអាចព្យាបាលបានដោយការវះកាត់ដកគ្រាប់មហារីកចេញពីរាងកាយ។
- ដំណាក់កាលទី 3 : រកឃើញមហារីករាលដាលទៅសួតផ្នែកផ្សេង ឬរាលដាលទៅកោសិកាលីមហ្ស៊ូតនៅកណ្តាលបំពង់ដង្ហើម ឬឆ្ងាយចេញពីបំពង់ដង្ហើមនោះ។
- ដំណាក់កាលទី 4 : ជាដំណាក់កាលដែលមហារីករាលដាលទៅសរីរាង្គផ្សេងៗក្នុងរាងកាយ ដូចជា កោសិកាលីមហ្ស៊ូតក្បាល ក្រពះ ឆ្អឹង អាណាព្យាបាល និងខួរក្បាល។
ហេតុផលហានិភ័យ…“មហារីកសួត”
អាកប្បកិរិយាក្នុងការរស់នៅ និងបរិយាកាសជុំវិញ មានឥទ្ធិពលដល់ការកើតមាន “ជំងឺមហារីកសួត” ទាំងស្រុង។
- ការជក់បារី
ជាហេតុផលសំខាន់ដែលបណ្តាលឲ្យមានមហារីកសួត រួមទាំងមហារីកប្រភេទផ្សេងទៀតផង ដោយសារតែបារីពោរពេញដោយសារធាតុបង្កមហារីក ធ្វើឲ្យអ្នកជក់បារីមានហានិភ័យជាមហារីកសួតច្រើនជាងអ្នកមិនជក់បារីដល់ 10 ដង។ - ផ្សែងបារីពីដៃទីពីរ
ទោះបីមិនបានជក់បារីក៏ដោយ ការទទួលផ្សែងបារីពីមនុស្សជុំវិញដែលជក់បារីក៏បង្កើនហានិភ័យក្នុងការកើតមានមហារីកសួតបានដែរ។ - សារធាតុគីមីនៅរោងចក្រ
អ្នកដែលធ្វើការនៅរោងចក្រ អាចទទួលបានសារធាតុបង្កមហារីកជាប្រចាំដោយមិនដឹងខ្លួន ដូចជា ក្រូម អាសបេស្ទូស រ៉ាដុង នីកែល និងផ្សេងៗទៀត។ - ម្លិះពុល
ពីការសិក្សាបានរកឃើញថា ម្លិះ PM2.5 បង្កើនហានិភ័យក្នុងការជំងឺមហារីកសួតបានច្រើនដល់ 1-1.4 ដង ដែលមានភាពធ្ងន់ធ្ងរមិនតិចពេលប្រៀបធៀបនឹងការជក់បារី។ - បុព្វហេតុជាតិសាស្ត្រ
ទោះបីជាជំងឺមហារីកសួតមិនត្រូវបានបញ្ជូនតាមបុព្វហេតុជាតិសាស្ត្រដោយផ្ទាល់ក៏ដោយ ប៉ុន្តែប្រសិនបើមានប្រវត្តិមនុស្សក្នុងគ្រួសារជាមហារីកសួតពីវ័យក្មេង សមាជិកគ្រួសារនោះក៏មានហានិភ័យខ្ពស់ឡើងដែរ។
រោគសញ្ញាបង្ហាញ…ពេលជំងឺរាលដាល
នៅដំណាក់កាលដំបូងនៃជំងឺមហារីកសួត អ្នកជំងឺភាគច្រើមមិនបង្ហាញរោគសញ្ញាច្រើនទេ ប៉ុន្តែមានរោគសញ្ញាបង្ហាញពីការកើតជំងឺពេលជំងឺរាលដាលច្រើនឡើង ដូចខាងក្រោម៖
- ការខ្លះខ្លាយឆ្ងាយ ការខ្លះមានម្សៅឈាម
- ដកដង្ហើមពិបាក ដកដង្ហើមខ្សោយ
- ដកដង្ហើមខ្លី ដកដង្ហើមមានសំឡេងហ្វឺត
- ឈឺបេះដូងពេលដកដង្ហើម
- សំឡេងខ្សោយ សំឡេងផ្លាស់ប្តូរ
- សួតងាយឆ្លងរោគ
- ងាយនឿយ ខ្សោយ
- អត់ចំណង់អាហារ
- ទម្ងន់ធ្លាក់ដោយមិនដឹងហេតុផល
ប្រសិនបើអ្នកឬមនុស្សជិតខាងមានរោគសញ្ញាទាំងនេះ កុំអោយអត់ចិត្ត គួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតយ៉ាងលម្អិត ដើម្បីវិនិច្ឆ័យជំងឺបានត្រឹមត្រូវ និងទទួលការព្យាបាលឲ្យបានឆាប់រហ័ស។
ប្រសិនបើសង្ស័យថាអាចជាមហារីកសួត វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យវិនិច្ឆ័យដោយវិធីផ្សេងៗ ដូចជា ការថតរូបសួត (X-ray), ការថតរូបកុំព្យូទ័រ (CT Scan), ការចាក់កាំរស្មីក្នុងបំពង់ដង្ហើម (Bronchoscopy), ការកាត់កោសិកាដើម្បីផ្ញើពិនិត្យ (Biopsy), ការត្រួតពិនិត្យជាមុនដោយម៉ាស៊ីនថតកុំព្យូទ័រដោយប្រើកាំរស្មីទាប (Low-Dose CT chest), ការចាក់កាំរស្មីក្នុងបំពង់ដង្ហើមកណ្តាល (Mediastinoscopy) តាមការចាំបាច់។
យើងគ្រប់គ្នាគួរតែយកចិត្តទុកដាក់សុខភាព និងពិនិត្យសុខភាពជាប្រចាំ ដើម្បីអ្នក និងអ្នកដែលអ្នកស្រឡាញ់អាចមានពេលវេលាសប្បាយរីករាយរួមគ្នាយូរជាងនេះ… ទោះបីជា “ជំងឺមហារីកសួត” មិនអាចឆ្លងរាលដាលធ្វើឲ្យសួតរបស់មនុស្សក្នុងគ្រួសារបានក៏ដោយ ប៉ុន្តាជំងឺនេះ ប្រសិនបើដឹងយឺត ឬព្យាបាលមិនទាន់ពេលវេលា អាចធ្វើឲ្យបេះដូងរបស់មនុស្សក្នុងគ្រួសាររងរបួសបានយ៉ាងងាយស្រួល…
ពេទ្យ សុភឆត្រ ចំផូនុច
ពេទ្យជំនាញជំងឺមហារីក
មជ្ឈមណ្ឌលមហារីក មន្ទីរពេទ្យភយ៉ាថៃ នាវាមិន


