រៀបចំខ្លួនមុនពេលបន្ថែមទ្រូង...ត្រូវធ្វើអ្វីខ្លះ?

Image

ចែករំលែក


រៀបចំខ្លួនមុនពេលបន្ថែមទ្រូង...ត្រូវធ្វើអ្វីខ្លះ?

ជិតដល់ថ្ងៃកំណត់ជួបគ្រូពេទ្យសម្រាប់ធ្វើការវះកាត់បន្ថែមទ្រូងហើយ ប៉ុន្តែទើបតែដឹងថាត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច? ព្រោះក្រៅពីចិត្តដែលត្រៀមខ្លួនរួចសម្រាប់ជួបកាំបិតគ្រូពេទ្យ យើងក៏ត្រូវត្រៀមរាងកាយឲ្យរួចផងដែរ
ដើម្បីកាត់បន្ថយហានិភ័យ និងការពារបញ្ហាផ្សេងៗដែលអាចកើតមានឡើង យើងទៅមើលគ្នាថា មុនពេលធ្វើការវះកាត់បន្ថែមទ្រូង ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះ?

ជៀសវាងការផឹកស្រា និងបារី

ពេលត្រូវធ្វើការវះកាត់ គួរជៀសវាងការផឹកភេសជ្ជៈដែលមានស្រា ឬជៀសវាងការជក់បារីយ៉ាងហោចណាស់ ១ សប្តាហ៍មុនការវះកាត់ ព្រោះទាំងស្រា និងបារីមានផលប៉ះពាល់ដល់សរសៃឈាមធំ ធ្វើឲ្យរបួសព្យួរពេលជាសះស្បើយ ហើយបើជាការវះកាត់ធំដូចជា ការវះកាត់លើមុខ ឬការកាត់ខ្លាញ់នៅពោះ នីកូទីនក្នុងបារីអាចធ្វើឲ្យស្បែកមានហានិភ័យខ្វះឈាម និងស្បែកស្លាប់បាន

ត្រៀមរាងកាយឲ្យរួច សម្រាកឲ្យគ្រប់គ្រាន់

មុនពេលធ្វើការវះកាត់ គួរសម្រាកឲ្យគ្រប់គ្រាន់ មិនត្រូវតែមានសំពាធចិត្ត ឬកង្វល់ ព្រោះរាងកាយដែលមានសុខភាពល្អ នឹងធ្វើឲ្យការវះកាត់ជោគជ័យ និងគ្មានបញ្ហាផ្សេងៗ បើអ្នកដឹងថាមានសំពាធឈាមខ្ពស់ ត្រូវតែគ្រប់គ្រងឲ្យស្ថិតនៅក្នុងស្ថានភាពធម្មតា អ្នកដែលមានជំងឺត្រង់ក៏គួរព្យាបាលឲ្យជាសះស្បើយ មុនពេលធ្វើការវះកាត់ ពេលរាងកាយរួចរាល់ អ្នកមិនត្រូវបារម្ភអំពីបញ្ហាផ្សេងៗទេ

កុំភ្លេចប្រាប់អំពីជំងឺប្រចាំខ្លួន ឬប្រវត្តិការប្រើថ្នាំ

គួរប្រាប់គ្រូពេទ្យអំពីជំងឺប្រចាំខ្លួន ថ្នាំដែលប្រើជាប្រចាំ ឬប្រវត្តិការជំងឺរោគផ្សេងៗ មុនពេលធ្វើការវះកាត់ ដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតមានក្នុងពេលវះកាត់ និងបន្ទាប់ពីវះកាត់ ព្រោះថ្នាំខ្លះអាចមានផលប៉ះពាល់ដល់ការវះកាត់បាន

ពេលវេលាក៏សំខាន់…

មិនមែនការវះកាត់ត្រូវការពេលត្រឹមមួយពីរថ្ងៃ ហើយរបួសនឹងជាសះស្បើយភ្លាមៗទេ មិនថាជាការវះកាត់ប្រភេទណា ក៏អាចបណ្តាលឲ្យមានស្នាមខៀវខ្ចៅ និងស្បែកស្រួចបាន។ កម្រិតនៃស្នាមខៀវខ្ចៅ និងស្បែកស្រួចនោះអាស្រ័យលើប្រភេទនៃការវះកាត់។ ដូច្នេះ មុនពេលវះកាត់ គួរត្រៀមពេលវេលាឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលយកអាការៈដែលកើតមានបន្ទាប់ពីការវះកាត់

ព្រោះពេលរាងកាយរួចរាល់ ចិត្តក៏ត្រូវត្រៀមផងដែរ ព្រោះការវះកាត់សម្រស់មិនមែនធ្វើភ្លាមៗស្អាតភ្លាមៗទេ អ្វីៗទាំងអស់ត្រូវការពេលវេលាដើម្បីឲ្យស្បែកស្រួច និងស្នាមខៀវខ្ចៅស្ងួត របួសឲ្យស្ងួតត្រឹមត្រូវអាចចំណាយពេលជាច្រើនខែ ឬជាច្រើនខែ។ មិនគួរប្រញាប់ប្រញាល់ ព្រោះសម្រស់ត្រូវការពេលវេលា…

ចែករំលែក


Loading...