បានរៀបការមកជាច្រើនឆ្នាំហើយចង់មានកូនប៉ុន្តែមិនដឹងធ្វើដូចម្តេចក៏មិនមានផ្ទៃពោះឡើយ រដូវសម្រាលឈាមក៏ខ្វះៗ បាត់ៗ មកមិនទៀងទាត់បែបនេះមានហានិភ័យមានកូនពិបាកទេ? ជឿថាគូស្នេហ៍ជាច្រើនត្រូវជួបប្រទៈនឹងបញ្ហាស្ថានភាពមានកូនពិបាក បានព្យាបាលផ្ទៃពោះយូរហើយប៉ុន្តែមិនដឹងធ្វើដូចម្តេចក៏មិនមានផ្ទៃពោះឡើយ តើអ្នកដឹងទេ? រដូវសម្រាលឈាមដែលមកមិនទៀងទាត់ក៏ជាផ្នែកមួយនៃមូលហេតុដែលធ្វើឲ្យមានកូនពិបាកដែរ
តើធ្វើដូចម្តេចដើម្បីដឹងថារដូវសម្រាលឈាមមិនទៀងទាត់?
ធម្មតារូបកាយនារីនឹងមានការលូតលាស់ពងប្រហែល 28 ថ្ងៃ អាចមកមុនឬក្រោយបន្តិចបន្តួច។ ជាទូទៅរង្វង់រដូវសម្រាលឈាមនារីគឺនៅចន្លោះ 21-35 ថ្ងៃ ឬរង្វង់រដូវសម្រាលឈាមមករៀងរាល់ 23 ថ្ងៃ ឬរៀងរាល់ 35 ថ្ងៃ ឬប៉ុន្មានថ្ងៃក៏បាននៅចន្លោះនោះ បើរង្វង់រដូវសម្រាលឈាមរបស់អ្នកមកទៀងទាត់ នោះគឺរដូវសម្រាលឈាមធម្មតា ប៉ុន្តេលើកណាដែលពងមកយឺតឬមិនលូតលាស់ពងទេ នោះនឹងធ្វើឲ្យរដូវសម្រាលឈាមពន្យារពេល។ មនុស្សខ្លះអាចមានរយៈពេល 30-40 ថ្ងៃ ឬយូរពីរខែ ឬខ្លះពេលមួយមាន 26 ថ្ងៃ ខែក្រោយមាន 40 ថ្ងៃ ខែក្រោយទៀតមាន 30 ថ្ងៃ នេះគឺត្រូវបានគេហៅថា “មិនទៀងទាត់”
មូលហេតុដែលធ្វើឲ្យរដូវសម្រាលឈាមមិនទៀងទាត់មានអ្វីខ្លះ?
ជាទូទៅការមានរដូវសម្រាលឈាមមិនទៀងទាត់ជាយូរម្តងមួយ គឺជារឿងធម្មតាដែលអាចកើតមានបាន ជាពិសេសនៅពេលមានសំពាធចិត្ត ឬមានជំងឺ ប៉ុន្តេលើកណាដែលឆ្លងកាត់សំពាធចិត្តឬជាសះស្បើយពីជំងឺរួច រដូវសម្រាលឈាមនឹងត្រឡប់ទៅស្ថានភាពធម្មតាម្តងទៀត
សម្រាប់មនុស្សដែលរដូវសម្រាលឈាមមិនទៀងទាត់ មានសក្តានុពលខ្ពស់ថាអាចកើតមកពីការមានហូមូនមិនសមមាត្រ ប៉ះពាល់ដល់កម្រិតការលូតលាស់ពង ឬអាចកើតមកពីកម្រិតការមានរដូវសម្រាលឈាម ដែលធ្វើឲ្យហូមូនខូចសមមាត្រ ឬអាចកើតមកពីហេតុផលផ្សេងទៀតបានដែរ
រដូវសម្រាលឈាមមកមិនទៀងទាត់មានហានិភ័យមានកូនពិបាកនៅណា?
ការដែលរដូវសម្រាលឈាមខ្វះៗ បាត់ៗ ឬមកមិនទៀងទាត់ គឺជារឿងដែលបង្ហាញថារូបកាយរបស់អ្នកអាចមានពងលូតលាស់ខ្លះ មិនលូតលាស់ខ្លះ ឬអាចមិនមានពងលូតលាស់ទេ។ ការមិនមានពងលូតលាស់នេះជាមូលហេតុសំខាន់ដែលធ្វើឲ្យមិនអាចមានផ្ទៃពោះបាន។ កាន់តែអ្នកមានពងលូតលាស់តិចប៉ុណ្ណា ឱកាសមានផ្ទៃពោះក៏តិចប៉ុណ្ណា
សារៈសំខាន់ស្ថិតនៅ “ការលូតលាស់ពង”
ការដែលរដូវសម្រាលឈាមមកទៀងទាត់ឬមិនទៀងទាត់ គឺជាផ្នែកមួយដែលអាចធ្វើឲ្យមានកូនពិបាក។ អ្វីដែលសំខាន់បំផុតក្នុងការមានផ្ទៃពោះគឺ “ការលូតលាស់ពង” ត្រឹមពេលដែលការលូតលាស់ពងរបស់អ្នកធម្មតា ឱកាសមានកូននឹងកើនឡើង។ ដូច្នេះការដែលរដូវសម្រាលឈាមមកមិនទៀងទាត់ ឬរដូវសម្រាលឈាមមិនមកអាចជាសញ្ញាបង្ហាញថាអ្នកមិនលូតលាស់ពងដែរ
បើសិនជាអ្នកសង្កេតឃើញថារដូវសម្រាលឈាមមានភាពមិនទៀងទាត់ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីពិនិត្យ និងស្វែងរកមូលហេតុ ព្រោះវា…អាចធ្វើឲ្យអ្នកជាប់ក្នុងស្ថានភាព “មានកូនពិបាក”
