“នរណាដែលធ្លាប់ឃើញមនុស្សដែលមានរោគសញ្ញាទាំងនេះ ឬធ្លាប់មានរោគសញ្ញាទាំងនេះដែរ?…”
ភ្លាមៗ បបូរមាត់ឆ្វេង មុំមាត់ធ្លាក់ និយាយមិនច្បាស់ នរណាម្នាក់សួរអ្វីក៏ឆ្លើយមិនបាន ដូចជាស្តាប់មិនយល់ ឬនិយាយមិនបាន បន្ថែមពីនេះពេលដើរមានការស្ទាក់ស្ទើរ ដើរមិនបានព្រោះដៃជើងខ្សោយ មានអារម្មណ៍ឈឺក្បាល ឬវៀនក្បាលយ៉ាងខ្លាំង ភ្នែកមើលឃើញតែមួយភាគ បន្ថែមពីនេះភ្នែកក៏មិនច្បាស់ អូយយយ!… គួរឱ្យភ័យខ្លាច ត្រូវរហ័សទៅពេទ្យ យ៉ាងបន្ទាន់ណាស់…
ឃើញបែបនេះហើយអាចនិយាយបានថា រោគសញ្ញារបស់ជំងឺសរសៃឈាមខួរក្បាលតូចចាប់ផ្តើមហើយ ព្រោះពេលជញ្ជាំងសរសៃឈាមក្នុងខួរក្បាល និងសរសៃឈាមធំនៅក្បាលមានជាតិខ្លាញ់ជាប់ ធ្វើឲ្យសរសៃឈាមតូចចុះចំណុះ ឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលមិនគ្រប់គ្រាន់ ពេលដល់ចំណុចមួយជំងឺនឹងបង្ហាញរោគសញ្ញាដោយឆាប់រហ័ស ប្រសិនបើយើងមិនធ្លាប់ស្គាល់រោគសញ្ញាទាំងនេះថាជាអ្វី ហើយមិនរហ័សទៅពេទ្យ ខួរក្បាលនឹងត្រូវបំផ្លាញបន្ថែមរៀងរាល់វិនាទី ពេលនេះហើយ… ជំងឺអាំភ្រឹក អាំភាត នឹងកើតឡើង ឬបើធ្ងន់ខ្លាំងពេក មិនទាន់ទៅពេទ្យទាន់ពេលអាចស្លាប់បានផងដែរ
មានមនុស្សខ្លះសំណាងល្អ មានរោគសញ្ញាផ្លាស់ប្តូរបណ្តោះអាសន្ន ហៅថា ខួរក្បាលខ្វះឈាមបណ្តោះអាសន្ន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នានឹងសំណាងល្អជានិច្ចទេ ប្រសិនបើរកឃើញខ្លួនឯង ឬឃើញសាច់ញាតិមានរោគសញ្ញាដូចបាននិយាយមក មួយណាមួយ ឬទោះបីមានរោគសញ្ញាបានជាស្រេចក៏ដោយ កុំអោយអស់ចិត្ត គួរតែរហ័សទៅពេទ្យឲ្យបានលឿនបំផុត
វេជ្ជបណ្ឌិតនឹងព្យាបាលយ៉ាងដូចម្តេច
ដំបូងវេជ្ជបណ្ឌិតនឹងសួរព័ត៌មានប្រវត្តិអ្នកជំងឺ ឬសួរពីអ្នកជិតស្និទ្ធដែលឃើញរោគសញ្ញាថាមានអ្វីខ្លះ និងចាប់ផ្តើមពេលណា រួមជាមួយពិនិត្យរាងកាយ វាស់សំពាធឈាម ការដកដង្ហើម ចង្វាក់សួត ស្តាប់សំឡេងបេះដូង និងសាកល្បងការយល់ដឹងដោយការពិភាក្សា សាកល្បងកម្លាំងដៃជើង អារម្មណ៍នៅស្បែក មើលរោគសញ្ញាឈឺឬការទទួលអារម្មណ៍ ប្រសិនបើនៅមានសង្ស័យ នឹងបញ្ជូនធ្វើការថតរូបកុំព្យូទ័រខួរក្បាល (CT Scan) ឬថតរូបម៉ាញេទិចខួរក្បាល (MRI) ព្រោះអាចឃើញសរសៃឈាមខួរក្បាលបានច្បាស់ អាចប្រាប់ទំហំ និងទីតាំងនៃកោសិកាខួរក្បាលដែលត្រូវបំផ្លាញបាន
លើសពីនេះ ប្រសិនបើសង្ស័យថាជាដោយសារសរសៃឈាមធំនៅក្បាលតូចចុះ នឹងធ្វើអ៊ុលត្រាសោនដើម្បីពិនិត្យសរសៃឈាមកាឡូទីតដោយប្រើរលកសំឡេងប្រេកង់ខ្ពស់ ដែលពិនិត្យបានងាយ និងគ្មានផលប៉ះពាល់ មានភាពត្រឹមត្រូវខ្ពស់ ហើយធ្វើឲ្យដឹងថាអ្នកមានហានិភ័យជំងឺបេះដូងខ្វះឈាម ឬជំងឺទឹកនោមផ្អែមដែរ ឬទេ
ក្រៅពីនេះ អាចធ្វើការតេស្តដោយការចាក់ពណ៌ និងថតរូបកុំព្យូទ័រដើម្បីមើលសភាពសរសៃឈាមដែលផ្គត់ផ្គង់ខួរក្បាល ប្រសិនបើតូចចុះលើស ៥០ ភាគរយ អាចព្យាបាលដោយការធ្វើបាល់លូន ចុងក្រោយគឺតេស្តចរន្តអគ្គិសនីបេះដូង មានការថតរូបថង់ទ្រូង ការតេស្តឈាមផ្សេងៗ ដើម្បីស្វែងរកមូលហេតុ និងវាយតម្លៃសភាពអ្នកជំងឺ បន្ទាប់មកវេជ្ជបណ្ឌិតនឹងជ្រើសរើសវិធីសាស្រ្តដែលមានសុវត្ថិភាព និងសមរម្យសម្រាប់ការព្យាបាល
ការព្យាបាលជំងឺសរសៃឈាមខួរក្បាលត្រូវការឱសថ
ដំបូងនៃការព្យាបាល វេជ្ជបណ្ឌិតចង់ឲ្យឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលបានល្អขึ้น ដោយផ្តល់ថ្នាំលាយឈាមតាមសរសៃឈាមស្រឡាយ វិធីនេះនឹងមានប្រសិទ្ធភាពល្អ ត្រូវធ្វើក្នុងរយៈពេលបីម៉ោង មិនលើសបួនម៉ោងកន្លះចាប់ពីពេលចាប់ផ្តើមមានរោគសញ្ញា ប្រសិនបើទទួលបានការព្យាបាលឆាប់រហ័ស នឹងមានឱកាសជាសះស្បើយ និងកាត់បន្ថយហានិភ័យក្នុងការជាអាំភ្រឹក អាំភាតបានច្រើនជាងមុន វេជ្ជបណ្ឌិតនឹងពិនិត្យយ៉ាងលម្អិតមុនព្យាបាល ថាអ្នកជំងឺមានជំងឺប្រចាំកាយ និងមានភាពរួចរាល់ក្នុងការព្យាបាលឬទេ រួមជាមួយប្រាប់ឲ្យសាច់ញាតិដឹងមុន
ប្រសិនបើអ្នកជំងឺមកពេទ្យយឺតពេក ប៉ុន្តែមិនលើស ៦ ម៉ោងចាប់ពីពេលចាប់ផ្តើមមានរោគសញ្ញា វេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំលាយឈាមតាមសរសៃឈាមស្រឡាយតាមខ្សែសរសៃឈាម ដើម្បីឲ្យថ្នាំប៉ះពាល់ទៅលើឈាមកកិតដោយផ្ទាល់ ដោយវេជ្ជបណ្ឌិតនឹងចាក់សារធាតុបង្ហាញ និងថតរូបឲ្យឃើញសភាពសរសៃឈាមមុន ប៉ុន្តែប្រសិនបើជំងឺសរសៃឈាមខួរក្បាលកើតឡើងដោយសារឈាមកកិតពីបេះដូងមកបិទខ្សែសរសៃឈាម បន្ទាប់ពីព្យាបាលរួច វេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំប្រឆាំងការកកិតឈាមដើម្បីការពារការកើតឡើងម្តងទៀត
បន្ទាប់ពីព្យាបាល មនុស្សខ្លះសះស្បើយធម្មតា ប៉ុន្តែមនុស្សខ្លះអាចមានសភាពអាំភ្រឹក អាំភាត បន្ត ត្រូវធ្វើការព្យាបាលកាយសម្បទាដើម្បីស្តារឡើងវិញខួរក្បាល និងរាងកាយ ដើម្បីឲ្យអ្នកជំងឺអាចរស់នៅបានល្អឡើងវិញ ส่วนសាច់ញាតិអ្នកជំងឺផ្ទាល់ខ្លួនក៏ត្រូវស្វែងយល់ និងរៀបចំការថែទាំអ្នកជំងឺពេលអ្នកជំងឺត្រឡប់ទៅសម្រាកនៅផ្ទះរួចហើយ
សួរព័ត៌មានបន្ថែម
Phyathai Call Center 1772
