ការវះកាត់ថ្លើមបាយតាមកាមេរ៉ា ជម្រើសថ្មី...ល្អជាងមុន!!

Image

ចែករំលែក


ដោយនវត្តកម្មវេជ្ជសាស្ត្រដែលមានការរីកចម្រើន “ជំងឺថ្លើមបេះដូងមានថ្ម” ដែលធ្លាប់ព្យាបាលបានតាមរយៈការវះកាត់បើកពោះ ប៉ុន្តែបច្ចុប្បន្ននេះ…អ្នកជំងឺអាចជាសះស្បើយពីរោគនេះដោយការវះកាត់តាមកាមេរ៉ា ការវះកាត់ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល មានសុវត្ថិភាព… និងអ្នកជំងឺអាចត្រឡប់មករស់នៅជាធម្មតាបន្ទាប់ពីវះកាត់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ!!

ថ្មនៅថ្លើមបេះដូង (Gallstones) កើតឡើងពីការបង្កករបស់សារធាតុដែលជាផ្នែកមួយនៃសារធាតុគីមីក្នុងទឹកក្រអូប ការមិនសមមាត្រនៃសារធាតុគីមីក្នុងទឹកក្រអូបនោះនាំឲ្យមានការបង្កក កើតជាថ្មមួយក្បាល ឬថ្មតូចៗជាច្រើនក្បាល

សូមត្រួតពិនិត្យយ៉ាងម៉ត់ចត់ តើយើងមាន “ជំងឺថ្មនៅថ្លើមបេះដូង” ឬទេ??

ពោះពេញ ពោះតឹង ឈឺពោះជាទៀងទាត់ ជាទូទៅឈឺនៅតំបន់ក្រោមឆ្អឹងបំពង់ឬកណ្តាលពោះ អាចឈឺរាលទៅស្មាដៃស្តាំឬខ្នង ដោយឈឺបន្ទាប់ពីបរិភោគអាហារមានខ្លាញ់ ហើយមានអាការៈរយៈពេលជាច្រើនម៉ោង
បើជាថ្លើមបេះដូងឆ្លងកាត់ការរលាកយ៉ាងធ្ងន់ធ្ងរ ជាទូទៅមានអាការៈឈឺពោះនៅតំបន់ឆ្អឹងបំពង់ខាងស្តាំ ពេលចុចនឹងមានការឈឺ មានកំដៅខ្លួន និងមានអាការៈវៀលមុខ និងបញ្ចេញពោះរួមជាមួយ

នវត្តកម្មក្នុងការព្យាបាល

  • វះកាត់បើកពោះ (Open Cholecystectomy) វិធីនេះត្រូវបានប្រើនៅករណីដែលថ្លើមបេះដូងមានការរលាកធ្ងន់ ឬថ្លើមបេះដូងរលាយចូលក្នុងផ្ទៃពោះ
  • វះកាត់តាមកាមេរ៉ា (Laparoscopic Cholecystectomy) នៅករណីអ្នកជំងឺមិនមានថ្លើមបេះដូងរលាកយ៉ាងធ្ងន់ វះកាត់នេះជោគជ័យរហូតដល់ ៩៥% ប៉ុន្តែបើថ្លើមបេះដូងរលាកលើស ៣ ថ្ងៃ សមាភាពជោគជ័យនៃការវះកាត់នឹងកាត់បន្ថយ។ គ្រូពេទ្យវះកាត់នឹងធ្វើការចាក់រន្ធតូចៗនៅតំបន់ពោះ ០.៥ ស។ម. ២-៣ កន្លែង និងទំហំ ១ ស។ម. នៅពោះកណ្តាលមួយកន្លែង ដាក់កាមេរ៉ា និងឧបករណ៍បញ្ចូលតាមរន្ធនៅជញ្ជាំងពោះចុះទៅ កាត់បំបែកថ្លើមបេះដូងពីក្រពះ កាត់ដើមថ្លើមបេះដូង ហើយបំបែកផ្នែកនៅសល់ឲ្យដាច់ ចាក់បញ្ចូលក្នុងថង់ដែលរចនាឡើងជាពិសេស ហើយយកចេញពីរាងកាយតាមតំបន់ពោះកណ្តាល

អត្ថប្រយោជន៍នៃការវះកាត់ថ្មនៅថ្លើមបេះដូងតាមកាមេរ៉ា

ដោយសារតែរបួសវះកាត់មានទំហំតូច ធ្វើឲ្យថែទាំបានងាយ…ឱកាសឆ្លងរោគមានតិច និងការឈឺរបួសបន្ទាប់ពីវះកាត់ក៏តិចជាង។ ពេលវេលាសម្រាកនៅមន្ទីរពេទ្យគឺត្រឹមតែ ១-២ ថ្ងៃ ហើយសម្រាកបន្តនៅផ្ទះត្រឹមតែ ១ សប្តាហ៍ បន្ទាប់មកអាចត្រឡប់ទៅធ្វើការជាធម្មតា។
Loading...

ចែករំលែក


Loading...