កោសិកាមហារីក.. ជាកោសិកាផ្សេងប្លែកដែលបានផ្លាស់ប្តូរពីកោសិកាធម្មតា ដោយរាងកាយមិនអាចគ្រប់គ្រងការលូតលាស់របស់កោសិកាបានទេ អាចកើតមាននៅជិតគ្រប់ផ្នែកនៃអង្គភាព…ហើយមានស្រាប់ត្រៀមគំរាមកំហែងឆ្លងរាលដាលទៅអង្គភាពជិតខាង
ថ្នាំគីមីសំរាប់ព្យាបាល.. ជាវិធីសាស្រ្តមួយក្នុងការព្យាបាលដើម្បីបំផ្លាញឬឈប់ការលូតលាស់របស់កោសិកាមហារីក ដោយសារប្រសិទ្ធភាពនៃថ្នាំគីមីសំរាប់ព្យាបាល…មិនត្រឹមតែមានប្រសិទ្ធភាពលើកោសិកាមហារីកទេ ប៉ុន្តែអាចប៉ះពាល់ដល់កោសិកាធម្មតាដែលបណ្តាលឲ្យមានផលប៉ះពាល់បន្ថែមបាន ផងដែរ…បច្ចុប្បន្ននេះមានការអភិវឌ្ឍថ្នាំគីមីសំរាប់ព្យាបាលមហារីកខ្លះៗ…ដែលអាចមានប្រសិទ្ធភាពផ្តោតទៅលើកោសិកាមហារីកដោយផ្ទាល់តែប៉ុណ្ណោះ
គោលបំណងនៃការព្យាបាលមហារីកដោយថ្នាំគីមីសំរាប់ព្យាបាលគឺ…
- ប្រើសម្រាប់ព្យាបាលអ្នកជំងឺមហារីកនៅដំណាក់កាលដំបូងឲ្យជាសះស្បើយ និងមិនឲ្យមានការកើតឡើងម្តងទៀត
- គ្រប់គ្រងទំហំកំណាត់មហារីកឲ្យតូចចុះ ឬមិនធំឡើង និងគ្រប់គ្រងមិនឲ្យមានការឆ្លងរាលដាលទៅអង្គភាពផ្សេងៗ
- បន្ថយរោគសញ្ញាពីការឆ្លងរាលដាលនៃជម្ងឺមហារីក ដើម្បីគុណភាពជីវិតរបស់អ្នកជំងឺកាន់តែប្រសើរ
ពេលជាមហារីកដំណាក់កាលចុងក្រោយ…ត្រូវព្យាបាលយ៉ាងដូចម្តេច?
ទោះបីជាមហារីកដំណាក់កាលចុងក្រោយមិនអាចព្យាបាលឲ្យជាសះស្បើយបានទេ…ក៏ប៉ុន្តែត្រូវបន្តព្យាបាល!! ដើម្បីគ្រប់គ្រងជម្ងឺមិនឲ្យរីករាលដាលបន្ថែម និងបន្ថយរោគសញ្ញារបស់ជម្ងឺ ដោយអាចព្យាបាលដោយការបាញ់កាំរស្មី ការវះកាត់ ឬប្រើវិធីផ្សេងៗរួមគ្នា ដែលអាស្រ័យលើសភាពរាងកាយរបស់អ្នកជំងឺ
MDT Cancer (ក្រុមការងារចម្រុះសម្រាប់ការព្យាបាលមហារីក)
ដោយសារជម្ងឺ “មហារីក” មានភាពស្មុគស្មាញ និងពិបាក ធ្វើឲ្យអ្នកជំងឺនីមួយៗត្រូវការពេទ្យជំនាញពីជំនាញជាច្រើនមកព្យាបាលរួមគ្នា ហើយដើម្បីឲ្យអ្នកជំងឺទទួលបានការព្យាបាលល្អបំផុត និងមានប្រសិទ្ធភាពខ្ពស់បំផុត…ការមានក្រុម MDT Cancer ដើម្បីឲ្យពេទ្យជំនាញនីមួយៗអាចប្រជុំពិភាក្សាកំណត់គោលដៅ និងរៀបចំផែនការព្យាបាល គឺជាវិធីសាស្រ្តសំខាន់ណាស់!!
វេជ្ជបណ្ឌិត វិគ្រិម ជេនណេទីសិន
វេជ្ជបណ្ឌិតជំនាញមហារីកវិទ្យា និងថ្នាំគីមីសំរាប់ព្យាបាល
មជ្ឈមណ្ឌលមហារីក (ជីវីសុខ) មន្ទីរពេទ្យភយ៉ាថៃ ១
