បើនិយាយអំពីមន្ទីរពេទ្យភយ៉ាថៃ 1 ពិតជាមានមនុស្សជាច្រើនគិតដល់ជំនាញរបស់ក្រុមគ្រូពេទ្យផ្នែកជំងឺសរសៃឈាមខួរក្បាល ឬ Stroke ដែលមន្ទីរពេទ្យភយ៉ាថៃ 1 មិនត្រឹមតែមានក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលល្អទេ ប៉ុន្តែមាន “មជ្ឈមណ្ឌលសរសៃឈាមខួរក្បាល” សម្រាប់ថែទាំអ្នកជំងឺ Stroke ជាពិសេស ហើយមជ្ឈមណ្ឌលស្តារឡើងវិញនេះមានលក្ខណៈល្អយ៉ាងដូចម្តេច? ហេតុអ្វីបានជា អ្នកជំងឺ Stroke ត្រូវជ្រើសរើស..យើងមានចម្លើយ!!!
ប្រសិទ្ធភាពនៃមជ្ឈមណ្ឌលសរសៃឈាមខួរក្បាល
ប្រសិទ្ធភាពនៃមជ្ឈមណ្ឌលជំងឺសរសៃឈាមខួរក្បាល នឹងត្រូវគេវាយតម្លៃថាស្ថិតនៅកម្រិតខ្ពស់ឬអត់..អាស្រ័យលើ “ជំងឺរលាកបន្ថែម” ដែលអាចកើតមានឡើងជាមួយអ្នកជំងឺបន្ទាប់ពីបានព្យាបាលរួចហើយ ដែលបន្ទាប់ពីអ្នកជំងឺឆ្លងកាត់ដំណាក់កាលធ្ងន់ធ្ងរហើយ ប៉ុន្តែមានភាពពិការចោលនៅសល់ ដូចជាករណីអ្នកជំងឺមានសរសៃឈាមខួរក្បាលផ្អែក បន្ទាប់ពីកាត់បន្ថយហើយនៅតែពិការឬមកមិនអាចកាត់បន្ថយបាន
បើអ្នកជំងឺនៅតែពិការអ្នកជំងឺនឹងទទួលបានការស្តារឡើងវិញតាមរយៈការធ្វើកាយសម្ព័ន្ធវិជ្ជា ដែលមន្ទីរពេទ្យភយ៉ាថៃ 1 មានមជ្ឈមណ្ឌលធ្វើកាយសម្ព័ន្ធវិជ្ជា ដែលយើងផ្តោតលើការធ្វើកាយសម្ព័ន្ធនិងស្តារឡើងវិញសម្រាប់អ្នកជំងឺជំងឺសរសៃឈាមខួរក្បាល ដែលធ្វើឲ្យបច្ចុប្បន្ននេះអត្រាការជាសះស្បើយឬអាចជួយខ្លួនឯងវិញស្ថិតនៅប្រហែល 60%
លក្ខណៈពិសេសនៃដំណើរការថែទាំ
អ្វីដែលធ្វើឲ្យមជ្ឈមណ្ឌលសរសៃឈាមខួរក្បាល មន្ទីរពេទ្យភយ៉ាថៃ 1 មានលក្ខណៈពិសេសជាងមន្ទីរពេទ្យផ្សេងៗគឺ ការមានក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលថែទាំអ្នកជំងឺយ៉ាងជិតស្និទ្ធ 24 ម៉ោង!! ហើយមានការរីកចម្រើនក្នុងការព្យាបាលអ្នកជំងឺ Stroke ដែលមានប្លង់ឈាមរាំងខ្ទប់ដោយវិធី “ទាញប្លង់ឈាម” រួមទាំងមានមជ្ឈមណ្ឌលកាយសម្ព័ន្ធវិជ្ជាស្តារឡើងវិញសម្រាប់អ្នកជំងឺ Stroke ដែលមានស្តង់ដារ..និងមាន “រ៉ូបូត” ជួយហ្វឹកហាត់ចលនា ធ្វើឲ្យការកែលម្អសាច់ដុំដៃនិងជើងរបស់អ្នកជំងឺមានប្រសិទ្ធភាពកាន់តែប្រសើរឡើង
គោលបំណងការព្យាបាលខ្ពស់បំផុតគឺអ្វី
សម្រាប់អ្នកជំងឺសរសៃឈាមធំរាំងខ្ទប់ដែលមកដល់មន្ទីរពេទ្យ…ហើយមិនទទួលបានការចាក់ថ្នាំលាយប្លង់ឈាម ការស្លាប់មានឱកាសខ្ពស់ដល់ 70% ពិការជាង 20% ហើយអាចជួយខ្លួនឯងវិញបាន 10% ប៉ុន្តែបើទទួលបានការចាក់ថ្នាំលាយប្លង់ឈាម..ឱកាសស្លាប់នឹងកាត់បន្ថយចុះសល់ត្រឹម 20% ប៉ុណ្ណោះ!! ប៉ុន្តែបន្ថែមឱកាសពិការជាង 50% ហើយអាចជួយខ្លួនឯងវិញបាន 30% ប៉ុន្តែបើអ្នកជំងឺទទួលបានការព្យាបាលដោយវិធី… “ទាញប្លង់ឈាម” ឱកាសស្លាប់នឹងកាត់បន្ថយចុះសល់ត្រឹម 10% ហើយឱកាសជួយខ្លួនឯងវិញកើនឡើងដល់ 60%
ការទាញប្លង់ឈាម…ជាអ្វី??
ការនាំខ្សែដែកទៅទាញប្លង់ឈាមដែលរាំងខ្ទប់ចេញពីសរសៃឈាម…ត្រូវធ្វើក្នុងរយៈពេល 8 ម៉ោងចាប់តាំងពីអ្នកជំងឺចាប់ផ្តើមមានរោគសញ្ញា ហើយត្រូវបើកសរសៃឈាមបានក្នុងរយៈពេល 8 ម៉ោងបន្ទាប់ពីមកដល់មន្ទីរពេទ្យ
មន្ទីរពេទ្យភយ៉ាថៃ 1 ត្រូវបានគេចាត់ទុកថាជាមន្ទីរពេទ្យដែលមានភាពរួចរាល់ខាងការទាញប្លង់ឈាមដែលផ្តល់សេវាកម្ម 24 ម៉ោង និងដោយក្រុមគ្រូពេទ្យល្អមានប្រសិទ្ធភាពរួមជាមួយឧបករណ៍ទំនើប…ធ្វើឲ្យយើងអាចព្យាបាលអ្នកជំងឺបានក្នុងរយៈពេលលឿនណាស់
