ការអភិវឌ្ឍន៍នៅកុមារជារឿងដែលឪពុកម្តាយគ្រប់រូបគួរតែយកចិត្តទុកដាក់ និងតែងតែត្រួតពិនិត្យការអភិវឌ្ឍន៍របស់កូនជានិច្ច។ លើសពីនេះគួរតែស្វែងរកអ្វីដែលជាការជំរុញការអភិវឌ្ឍន៍ដែលសមស្របសម្រាប់កុមារនៅវ័យនោះ ដើម្បីជួយលើកស្ទួយឲ្យកុមារមានការរៀនដឹងបានល្អប្រសើរឡើង។
ការអភិវឌ្ឍន៍របស់កុមារវ័យ ៤-៥ ឆ្នាំ
ជាវ័យដែលមានការអភិវឌ្ឍជំនាញក្នុងការទទួលស្គាល់តាមគំនិត បញ្ញា និងការចង់ដឹងច្រើនឡើង។ កុមារអាចប្រមូលផ្នែករូបភាពដែលបានកាត់ចេញជាផ្នែក ៨ ផ្នែកបាន។ អាចជ្រើសរើសលំដាប់ដំបូង និងលំដាប់ចុងក្រោយបាន។ ឆ្លើយសំណួរបានត្រឹមត្រូវពេលដែលសួរថា “បើមានអារម្មណ៍ក្តៅ មិនស្រួលខ្លួន ឃ្លាន” តើត្រូវធ្វើដូចម្តេច? អាចបោសសម្អាតខ្លួនបន្ទាប់ពីបញ្ចេញកាកសំណល់បាន។ កុមារអាចចាប់ខ្មៅប៊ិចបានត្រឹមត្រូវ។ កុមារនឹងចាប់ផ្តើមគិត ចាប់ផ្តើមធ្វើអ្វីថ្មីៗ ហើយចូលចិត្តសួរប្រសិនបើមានសំណួរញឹកញាប់។
វិធីសាស្រ្តលើកស្ទួយឲ្យកូនមានការអភិវឌ្ឍល្អ
អាចធ្វើបានដោយ…ឪពុកម្តាយគួរឆ្លើយតបខ្លីៗ ងាយស្រួល ឲ្យកុមារយល់គ្រប់ពេលដែលកុមារសួរសំណួរ ហើយអាចសួរសំណួរតាមចំណាប់អារម្មណ៍របស់កុមារ ដោយប្រើសំណួរបើកចំហ ដើម្បីជួយពង្រីកចម្លើយរបស់កុមារ និងសរសើរពេលកុមារឆ្លើយបានល្អ។
អ្នកដែលមានភារកិច្ចថែទាំកុមារគួរតែមានចំណេះដឹង និងយល់ដឹងអំពីការអភិវឌ្ឍន៍របស់កុមារ ព្រោះវាជាការលើកស្ទួយឲ្យកុមារមានការអភិវឌ្ឍសមស្របនឹងវ័យ និងអាចបង្កើតភាពភ្ជាប់ជាមួយរវាងកុមារនិងអ្នកថែទាំ ដែលត្រូវបានគេចាត់ទុកថាជាអ្នកការពារសំខាន់បំផុតសម្រាប់កុមារ ជួយឲ្យកុមារអភិវឌ្ឍទាំង IQ និង EQ ដើម្បីធំជាអ្នកធំដែលមានសមត្ថភាព និងរស់នៅក្នុងសង្គមបានយ៉ាងសុខសាន្ត។
