GentleYAG Pro-U (ជិនធលយ៉ាហ្គ ប្រូយូ) គឺជាអ្វី
GentleYAG Pro-U គឺជាលេស៊ែរ ដែលមានរលកពន្លឺខ្ពស់ ដូច្នេះពន្លឺអាចឆ្លងកាត់ចូលទៅក្នុងស្បែកបានជ្រៅជាងពេលប្រៀបធៀបនឹងលេស៊ែរផ្សេងៗ ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៃស្បែកបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានបច្ចេកវិទ្យា DCD ដែលជាឧស្ម័នត្រជាក់ដែលត្រូវបញ្ចេញមុនពេលបាញ់លេស៊ែរ ដើម្បីការពារស្បែកជាន់លើមិនឲ្យខូចខាត ហើយមិនមានផលប៉ះពាល់ខាងក្រោយ។
GentleYAG Pro-U អាចព្យាបាលអ្វីបានខ្លះ
អង្គការអាហារនិងថ្នាំសហរដ្ឋអាមេរិក (US FDA) បានអះអាងថា GentleYAG មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការព្យាបាលស្ថានភាព៖
- ព្យាបាលស្នាមស្រមោល (Wrinkle)
- លើកស្បែកឲ្យតឹង (Tightening)
- ដកសក់ជាអចិន្ត្រៃយ៍ (Permanent Hair Removal) សក់ច្របល់ (PFB)
GentleYAG Pro-U ជួយឲ្យស្បែករលោងតឹង និងគ្មានស្នាមស្រមោលយ៉ាងដូចម្តេច
ពេលពន្លឺលេស៊ែរ GentleYAG Pro-U ផ្តល់ថាមពលកំដៅចូលទៅក្នុងស្បែកជាន់ជ្រៅ នឹងបង្កើតការបន្ថែមសរសៃ Collagen ថ្មី ដើម្បីជំនួសសរសៃ Collagen ចាស់ដែលខូចដោយអាយុ ធ្វើឲ្យស្នាមស្រមោលកាត់បន្ថយ និងស្បែកតឹងតែងយ៉ាងធម្មជាតិ ដោយមិនចាំបាច់ធ្វើការវះកាត់ មិនមានការឈឺចាប់ពេលព្យាបាល និងគ្មានរបួស ឬស្នាមខ្មៅបន្ទាប់ពីព្យាបាល។
GentleYAG Pro-U ជួយលើកស្បែកបានពិតមែនទេ
ពីការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតស្បែកដូចជា Mark Taylor, M.D., Douglas Key, M.D., Michael Elder M.D., Ivan Wayne M.D. និង Christine Epperson, C.L.T. ពីសហរដ្ឋអាមេរិក និងអឺរ៉ុប បានរកឃើញថា..
បន្ទាប់ពីព្យាបាលដោយ GentleYAG Pro-U អាចកាត់បន្ថយស្នាមស្រមោល និងលើកស្បែកបានយ៉ាងមានប្រសិទ្ធភាព និងទទួលបានលទ្ធផលដែលពេញចិត្តពីអ្នកទទួលការព្យាបាលគ្រប់រូប។
GentleYAG Pro-U កាត់សក់បានយ៉ាងដូចម្តេច
ដោយសារតែ GentleYAG Pro-U ជាលេស៊ែរ ដែលមានកម្រិតពន្លឺខ្ពស់ និងឆ្លងកាត់ចូលទៅក្នុងស្បែកជ្រៅ អាចឆេះ និងបំផ្លាញរុក្ខជាតិសក់ ដែលជាផ្នែកដើមនៃសក់បាន។ ដូច្នេះ GentleYAG Pro-U មានលក្ខណៈពិសេសលើគេ ក្នុងការកាត់សក់តាមផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងមានប្រសិទ្ធភាព និងសមស្របសម្រាប់មនុស្សគ្រប់ពណ៌ស្បែក ដោយមិនបំផ្លាញរន្ធសក់ ងាយស្រួល លឿន និងមានសុវត្ថិភាព ហើយធ្វើឲ្យ GentleYAG Pro-U ជាលេស៊ែរ ដែលវេជ្ជបណ្ឌិតជុំវិញពិភពលោកពេញចិត្តប្រើ។
GentleYAG Pro-U មានប្រសិទ្ធភាពក្នុងការកាត់សក់ប៉ុណ្ណា
ពីការស្រាវជ្រាវ ដោយប្រើលេស៊ែរ GentleYAG Pro-U ក្នុងការកាត់សក់ ដោយ E. Victor Ross និង Lori M. Hobbs វេជ្ជបណ្ឌិតស្បែកនៅសហរដ្ឋអាមេរិក បានរកឃើញថា
- នៅក្នុងអ្នកជម្ងឺ ១០០ នាក់ ដែលបានព្យាបាល បន្ទាប់ពីព្យាបាលលើកដំបូង បរិមាណសក់បានកាត់បន្ថយ ២០-៤០% អាស្រ័យលើតំបន់ដែលបានកាត់សក់។ បន្ទាប់ពីធ្វើពេញ ៤ ដង អាចកាត់សក់បានជាអចិន្ត្រៃយ៍។
- ការកាត់សក់អាចធ្វើបានទាំងសក់តូច និងសក់ធំ ដែលលេស៊ែរផ្សេងៗភាគច្រើនអាចកាត់សក់បានតែសក់ធំ ប៉ុន្តែមិនអាចកាត់សក់តូចបាន។
ត្រូវតែត្រៀមខ្លួនយ៉ាងដូចម្តេចមុនព្យាបាល
គួរជៀសវាងពន្លឺព្រះអាទិត្យខ្លាំង ឬមិនងូតព្រះអាទិត្យរយៈពេល ១៤ ថ្ងៃ មុនព្យាបាល។
ដំណើរការព្យាបាលជាដូចម្តេច
វេជ្ជបណ្ឌិតនឹងបាញ់ពន្លឺលេស៊ែរ GentleYAG Pro-U ទៅតំបន់ដែលចង់ព្យាបាល ដោយធ្វើមួយផ្នែកៗ រហូតដល់គ្របដណ្តប់តំបន់ទាំងមូល បន្ទាប់ពីបាញ់លេស៊ែរ នឹងធ្វើឲ្យស្បែករលោងឡើង។ រយៈពេលធ្វើប្រហែល ១០-២០ នាទី ឬអាស្រ័យលើទំហំតំបន់ដែលចង់ព្យាបាល។
ត្រូវធ្វើការព្យាបាលប៉ុន្មានដងដើម្បីទទួលបានលទ្ធផល
ដើម្បីទទួលបានលទ្ធផលល្អ គួរធ្វើជាបន្តបន្ទាប់ ៤-៥ ដង ដោយចន្លោះពេលរវាងមួយដងទៅមួយដងប្រហែល ៣-៦ សប្តាហ៍ អាស្រ័យលើអ្វីដែលចង់ព្យាបាល។
ការប្រើលេស៊ែរ GentleYAG Pro-U ឈឺឬទេ
ក្នុងករណីព្យាបាលស្នាមស្រមោល អ្នកនឹងមានអារម្មណ៍ក្តៅៗនៅតំបន់ព្យាបាល ប៉ុន្តាមិនឈឺទេ។ បើជាករណីកាត់សក់ ឬសរសៃឈាមពង្រីក អ្នកទទួលសេវាអាចមានអារម្មណ៍ឈឺតិចតួច។
ផលប៉ះពាល់បន្ទាប់ពីព្យាបាល
ស្បែកនៅតំបន់ព្យាបាលអាចមានការឈឺក្រហម ឬសូរតិចតួច ប៉ុន្តែស្បែកនឹងត្រឡប់ទៅស្ថានភាពធម្មតាក្នុងរយៈពេលមិនលើស ២៤ ម៉ោង។ អ្នកទទួលសេវាអាចលាបមុខបានធម្មតាបន្ទាប់ពីព្យាបាល ហើយគួរតែប្រើគ្រីមការពារព្រះអាទិត្យ SPF ៣០ ឡើងទៅ ដើម្បីការពារពន្លឺព្រះអាទិត្យដែលអាចបំផ្លាញស្បែក។
