រឿងដែលគួរដឹង.. មុនចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្ទៃខួរក្បាលឆ្អឹង

Image

ចែករំលែក


រឿងដែលគួរដឹង.. មុនចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្ទៃខួរក្បាលឆ្អឹង

ជំងឺឆ្លងស្រទាប់ខួរក្បាល

ជំងឺឆ្លងស្រទាប់ខួរក្បាល គឺជាជំងឺធ្ងន់ធ្ងរមួយដែលបណ្តាលមកពីបាក់តេរីដែលបង្កឲ្យមានការឆ្លងស្រទាប់ខួរក្បាល ជាការឆ្លងមួយនៅក្នុងរាវជុំវិញខួរក្បាល និងខ្សែសរសៃខ្នង។ វាក៏ជាមូលហេតុដែលបណ្តាលឲ្យមានការឆ្លងក្នុងឈាមផងដែរ។ ជំងឺនេះអាចកើតឡើងបានជាមួយមនុស្សគ្រប់រូប ប៉ុន្តែភាគច្រើនត្រូវបានរកឃើញនៅកុមារតូចដែលមានអាយុក្រោម ១ ឆ្នាំ និងមនុស្សដែលមានអាយុចន្លោះពី ១៦-២១ ឆ្នាំ។ ចំណែកកុមារដែលមានបញ្ហាសុខភាពដូចជា ស្លាបពោះខូច និងនិស្សិតដែលរស់នៅក្នុងបន្ទប់ស្នាក់នៅមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺនេះជាងអ្នកដទៃ។

ដោយវ៉ាក់សាំងការពារជំងឺឆ្លងស្រទាប់ខួរក្បាលអាចការពារជំងឺឆ្លងស្រទាប់ខួរក្បាលបាន ៤ ប្រភេទ រួមទាំង ២ ក្នុងចំណោម ៣ ប្រភេទដែលត្រូវបានរកឃើញច្រើនបំផុតនៅសហរដ្ឋអាមេរិក និងប្រភេទដែលរាតត្បាតនៅអាហ្វ្រិក។ ក៏មានជំងឺឆ្លងស្រទាប់ខួរក្បាលប្រភេទផ្សេងទៀតដែលវ៉ាក់សាំងនេះមិនគ្របដណ្តប់។

មនុស្សដែលមានហានិភ័យខ្ពស់ និងគួរត្រូវបានចាក់វ៉ាក់សាំង

    • និស្សិតថ្មីដែលស្នាក់នៅបន្ទប់ស្នាក់នៅនៃសាកលវិទ្យាល័យ
    • អ្នកជីវវិទ្យាអ្នកដែលជាប់ជាមួយបាក់តេរីដែលបង្កជំងឺនេះជាប្រចាំ
    • មនុស្សដែលស្នាក់នៅឬធ្វើដំណើរទៅប្រទេសដែលមានជំងឺនេះរាតត្បាតជាប្រចាំ ដូចជា

តំបន់ផ្សេងៗនៃអាហ្វ្រិក

    • មនុស្សដែលមានស្លាបពោះខូចឬបានដកស្លាបពោះចេញ
    • មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ
    • មនុស្សដែលអាចទទួលបានការឆ្លងនៅពេលជំងឺនេះរាតត្បាត

មនុស្សដែលមិនគួរទទួលការចាក់វ៉ាក់សាំងជំងឺឆ្លងស្រទាប់ខួរក្បាល

    • មនុស្សដែលធ្លាប់មានរោគសញ្ញាអាលើជាខ្លាំង (ដល់កម្រិតគ្រោះថ្នាក់ដល់ជីវិត) ពីការទទួលវ៉ាក់សាំងមុន មិនគួរទទួលការចាក់វ៉ាក់សាំងបន្ទាប់
    • មនុស្សដែលធ្លាប់អាលើខ្លាំង (ដល់កម្រិតគ្រោះថ្នាក់ដល់ជីវិត) ទៅលើសមាសធាតុរបស់វ៉ាក់សាំង មិនគួរទទួលវ៉ាក់សាំងនេះ។ សូមជូនដំណឹងទៅគ្រូពេទ្យអំពីរោគសញ្ញាអាលើខ្លាំងនោះ
    • មនុស្សដែលកំពុងជំងឺតិចតួចអាចទទួលវ៉ាក់សាំងនេះបាននៅពេលដល់កាលបរិច្ឆេទចាក់ ប៉ុន្តែបើមានរោគសញ្ញាជំងឺមធ្យមឬធ្ងន់ គួររង់ចាំរហូតដល់ជាស្ថានភាពធម្មតាមុន

ការណែនាំក្នុងការប្រព្រឹត្តខ្លួនបន្ទាប់ពីចាក់វ៉ាក់សាំង

វ៉ាក់សាំងដូចជាឱសថព្យាបាលជំងឺផ្សេងៗ អាចបណ្តាលឲ្យមានបញ្ហាបាន ដូចជា មានប្រតិកម្មអាលើខ្លាំង។ ហានិភ័យដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះអ្នកទទួលវ៉ាក់សាំងនេះអាចកើតមានបាន ប៉ុន្តែមានកម្រិតតិចណាស់។

បញ្ហាតូចៗ : ប្រហែលពាក់កណ្តាលនៃអ្នកទទួលវ៉ាក់សាំងនេះមានផលប៉ះពាល់ខ្លះៗ ដូចជា មានការឈឺ និងក្រហមនៅកន្លែងចាក់។ ប្រសិនបើមានបញ្ហា វានឹងធម្មតាហើយបាត់បង់ទៅដោយខ្លួនឯងក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ

បញ្ហាធ្ងន់ធ្ងរ : ប្រតិកម្មអាលើខ្លាំងអាចកើតឡើងភ្លាមៗក្នុងរយៈពេល ២-៣ នាទី ដល់ ២-៣ ម៉ោង បន្ទាប់ពីចាក់វ៉ាក់សាំង ដែលកើតមានតិចណាស់

                                              *** វ៉ាក់សាំងបន្ទាប់ពីចាក់ ១ ខែ នឹងបង្កើតភាពធន់នឹងជំងឺ ***

សូមសួរព័ត៌មានបន្ថែមនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្ត និងមជ្ឈមណ្ឌលវ៉ាក់សាំង ជាន់ ១ អាគារ A
មន្ទីរពេទ្យភ្យាទៃ ២
ទូរស័ព្ទ ០២-៦១៧-២៤៤៤ បន្ត ៤១០៤, ៤១០៦
Phyathai Call Center 1772

ចែករំលែក


Loading...

រឿងដែលគួរដឹង.. មុនចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្ទៃខួរក្បាលឆ្អឹង