វេជ្ជសាស្ត្រកីឡា..សាខាវិជ្ជាដែលអ្នកស្រលាញ់(ការលេង)កីឡាគួរតែស្គាល់!
បើនិយាយអំពី “វេជ្ជសាស្ត្រកីឡា” មនុស្សជាច្រើនអាចយល់ថា វាជាវិជ្ជាដែលមានសម្រាប់កីឡាករជំនាញប៉ុណ្ណោះ ប៉ុន្តែនៅពិតវេជ្ជសាស្ត្រកីឡា គឺជាផ្នែកមួយនៃវិជ្ជាអ័រតូពីឌីក ដែលពាក់ព័ន្ធនឹងការការពារ ការធ្វើវិនិច្ឆ័យ និងការព្យាបាលរបួសពីការលេងកីឡា រួមទាំងជួយបង្កើនសមត្ថភាពរបស់កីឡាករ និងមនុស្សធម្មតាទូទៅ ដើម្បីអោយអាចលេងកីឡាបានល្អប្រសើរឡើង
ស្មា ជង្គង់…មានឱកាសកើតរបួសខ្ពស់
ទោះបីជាកីឡានីមួយៗមានលក្ខណៈរបួសជាក់លាក់ខុសគ្នា ក៏ប៉ុន្តែបើមើលឆាប់ៗ ស្មា និងជង្គង់..ជាទូទៅជាតំបន់ដែលមានឱកាសកើតរបួសខ្ពស់នៅក្នុងកីឡាទាំងអស់ ព្រោះរបួសត្រូវបានចែកចេញជាក្រុម ២ ក្រុម
- ក្រុមរបួសភ្លាមៗ គឺ របួសដែលកើតឡើងភ្លាមៗបន្ទាប់ពីលេងកីឡា ឬមានការប៉ះទង្គិច ដោយមានគោលការណ៍បឋមសំរាប់ជំនួយគឺ RICE ដែល R = rest (សម្រាក) គឺសម្រាកតំបន់ដែលរបួស ឬបញ្ឈប់លេងភ្លាម I = ice (ទឹកកក) គឺយកទឹកកកដាក់តំបន់របួសភ្លាម C = compression (រុំ) គឺយកក្រណាត់រុំ និង E = elevation (លើក) គឺលើកតំបន់របួសឲ្យខ្ពស់ ដើម្បីការពារមិនឲ្យស្ពឹកកើនឡើង
- ក្រុមរបួសរ៉ែរយៈពេលវែង គឺ កើតពីការមិនយកចិត្តទុកដាក់ផ្នែកខ្លះនៃរាងកាយ ធ្វើឲ្យមានការបាត់បង់សមតុល្យ របួសរ៉ែរយៈពេលវែងនេះពិបាកព្យាបាលជាងរបួសភ្លាមៗ
វាយតម្លៃរបួស…ដើម្បីជ្រើសរើសវិធីព្យាបាល
នៅក្នុងដំណាក់កាលព្យាបាល វេជ្ជបណ្ឌិតនឹងពិភាក្សាជាមួយអ្នកជំងឺ ដើម្បីពិនិត្យមើលថា..អ្នកជំងឺមានសញ្ញាដែលត្រូវការវះកាត់ឬទេ? ក្នុងករណីមិនចាំបាច់វះកាត់ អ្នកជំងឺគួរតែអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត ដូចជា មិនលេងកីឡាដែលមានហានិភ័យបន្ថែមរបួស ក្នុងរយៈពេលនោះអាចមានការធ្វើកាយសម្ពាធ និងហាត់កំលាំងសាច់ដុំដើម្បីថែរក្សាសភាពសាច់ដុំរបស់ខ្លួន ដែលទាំងនេះអាស្រ័យលើការវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត
សម្រាប់ក្រុមអ្នកជំងឺដែលមិនអាចត្រឡប់មកលេងកីឡាប្រភេទខ្លះបានទៀត អាចលេងកីឡាប្រភេទផ្សេងដែលមិនប៉ះពាល់ដល់របួស ដើម្បីបង្កើនសាច់ដុំ ខណៈក្រុមដែលត្រូវវះកាត់ បន្ទាប់ពីវះកាត់…គួរតែមានការថែទាំរាងកាយ ដើម្បីបង្កើនសាច់ដុំឲ្យប្រើប្រាស់បានស្ទើរតែដូចធម្មតា
វះកាត់ដោយកាមេរ៉ា..ជាជម្រើសល្អជាង
ការវះកាត់ដោយកាមេរ៉ា គឺជាបច្ចេកវិទ្យាដែលមានរយៈពេលជាច្រើនឆ្នាំ។ បច្ចុប្បន្ន សញ្ញាដើម្បីវះកាត់ដោយកាមេរ៉ានៅតំបន់នីមួយៗនៃរាងកាយបានពង្រីកច្រើនឡើង ដោយសារវិវឌ្ឍន៍ និងបច្ចេកវិទ្យា រួមទាំងបទពិសោធន៍ជំនាញរបស់វេជ្ជបណ្ឌិតនីម្នាក់ៗ ដែលធ្វើឲ្យវាជាជម្រើសដំបូងសម្រាប់អ្នកជំងឺ ព្រោះវាជាការវះកាត់ដែលមិនចាំបាច់បើកកាត់ធំ
ព្រោះការវះកាត់ដោយកាមេរ៉ានឹងប្រើការចាក់រន្ធធ្វើឲ្យមានការរបួសទៅលើកោសិកាក្នុងផ្លូវដែលចូលទៅជួសជុលតិចជាង ក៏ដូចជាកាត់បន្ថយសាច់ជាប់នៅតំបន់វះកាត់ និងការធ្វើកាយសម្ពាធបន្ទាប់ពីវះកាត់ដោយកាមេរ៉ាអាចធ្វើបានរហ័សជាងការវះកាត់បើកកាត់ធំ ព្រមទាំងការឈឺចាប់បន្ទាប់ពីវះកាត់តិចជាង។ ដោយសារតែអត្ថប្រយោជន៍ទាំងនេះ..ការវះកាត់ដោយកាមេរ៉ាជាការព្យាបាលដែលមានស្តង់ដារ និងពេញនិយមនៅសព្វថ្ងៃ
ការការពាររបួស..ដោយបច្ចេកទេសនេះ
- កំដៅកាយ (Warm Up) គឺជារឿងដែលយើងគួរធ្វើរាល់ពេលមុនលេងកីឡា ដោយកំដៅកាយប្រហែល ១៥-២០ នាទី អាចជាការរត់យឺតៗ ដើម្បីឲ្យញើសចេញ ព្រោះពេលសីតុណ្ហភាពរាងកាយកើនឡើង ១ ដឺក្រេ នឹងធ្វើឲ្យសាច់ដុំមានភាពបត់បែនខ្ពស់ជាង ជួយកាត់បន្ថយការកើតរបួសបាន
- ការពង្រីកសាច់ដុំ (Stretching) គឺជាការពង្រីក និងបត់សាច់ដុំ មុនលេងកីឡា ដើម្បីការពារការកើតរបួស
ឧបាសក វេជ្ជបណ្ឌិត ណัฏฐា កុលកំម៌ធន
វេជ្ជបណ្ឌិតវះកាត់ឯកទេសផ្នែកអ័រតូពីឌីក
