ដោយសារថ្នាក់ស្ករនៅក្នុងឈាមរបស់អ្នកជំងឺជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់អង្គភាពផ្សេងទៀតនៅក្នុងរាងកាយ “ស្រមោលភ្នែក” គឺជាអង្គភាពមួយដែលអាចទទួលរងផលប៉ះពាល់ ដូចដែលយើងបានឮជាញឹកញាប់ថា “ទឹកនោមផ្អែមឡើងភ្នែក”។ ស្ថានភាពនេះអាចបណ្តាលឲ្យមានជំងឺភ្នែកផ្សេងៗ ហើយបើដឹងយឺត…អាចធ្ងន់ធ្ងររហូតដល់បាត់បង់ការមើលឃើញបាន។
ទឹកនោមផ្អែមឡើងស្រមោលភ្នែក…កើតឡើងពីមូលហេតុអ្វី?
- ស្ករនៅក្នុងឈាមខ្ពស់
- ជាជំងឺទឹកនោមផ្អែមរយៈពេលយូរ
រោគសញ្ញានៃទឹកនោមផ្អែមឡើងភ្នែក
- ដំណាក់កាលដំបូង : មានចំណុចឈាមរំលាយជាចំណុចៗលើស្រមោលភ្នែក ប៉ុន្តែអ្នកជំងឺមិនមានរោគសញ្ញាណាមួយទេ ដំណាក់កាលនេះត្រូវតែតាមដានរោគសញ្ញាមុន អាចមិនចាំបាច់ព្យាបាលនៅឡើយទេ
- ដំណាក់កាលមធ្យម : មានប្រូតេអ៊ីនរលាយនៅលើស្រមោលភ្នែក ហើយមានសរសៃឈាមកើតឡើងមិនធម្មតា (ជាដំណាក់កាលរៀបចំមុនមានឈាមរំលាយនៅស្រមោលភ្នែក) ប៉ុន្តែអ្នកជំងឺមិនមានរោគសញ្ញាណាមួយដែរ ដំណាក់កាលនេះគួរត្រូវប្រុងប្រយ័ត្នមុនសរសៃឈាមនៅស្រមោលភ្នែកបែក គួរតែធ្វើការលេហ្សឺរដើម្បីការពារការឈាមរំលាយនៅភ្នែក ដែលវេជ្ជបណ្ឌិតអាចរកឃើញមុនពេលអ្នកជំងឺមានរោគសញ្ញា
- ដំណាក់កាលចុងក្រោយ : មានឈាមរំលាយនៅភ្នែក ឬមានសាច់ដុំ ឬស្រមោលភ្នែករលាក ដែលដំណាក់កាលនេះធ្វើឲ្យអ្នកជំងឺមានការមើលឃើញតិចចុះ ការព្យាបាលអាស្រ័យលើកម្រិតធ្ងន់ធ្ងរថាតើធ្ងន់ប៉ុណ្ណា ដូចជា ប្រសិនបើមានឈាមរំលាយ អាចចាក់ថ្នាំចូលក្នុងភ្នែក ឬធ្វើការវះកាត់ ដែលទាំងនេះអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកបន្តទៅ
វិធីសាស្រ្តពិនិត្យស្រមោលភ្នែក និងរោគសញ្ញាបន្ទាប់ពីពិនិត្យ
- ធ្វើការចាក់ថ្នាំពង្រីករន្ធភ្នែក ប្រើពេលពីរពាក់កណ្តាលដល់មួយម៉ោង
- វេជ្ជបណ្ឌិតប្រើឧបករណ៍ពិសេសពិនិត្យចូលទៅក្នុងស្រមោលភ្នែក
- បន្ទាប់ពីពិនិត្យរួច អ្នកជំងឺនឹងមានរោគសញ្ញាមើលមិនច្បាស់ស្រាល ៤-៦ ម៉ោង មិនអាចបើកបរឬធ្វើការងារដែលត្រូវការមើលបាន ប៉ុន្តែអាចរស់នៅជាធម្មតាបាន
សម្រាប់ករណីខ្លះដែលមិនចង់ពង្រីករន្ធភ្នែកដោយសារបើកបរមក អាចប្រើឧបករណ៍ពិសេសថតរូបមើលស្រមោលភ្នែកជាមុន ប៉ុន្តែមិនអាចមើលបានលម្អិតដូចពង្រីករន្ធភ្នែកទេ
ការការពារ…ស្ថានភាពទឹកនោមផ្អែមឡើងភ្នែក
- គ្រប់គ្រងថ្នាក់ស្ករនៅក្នុងឈាមឲ្យនៅក្នុងកម្រិតធម្មតា អាចពន្យារពេលកើតទឹកនោមផ្អែមឡើងភ្នែកបានរយៈពេល >10 ដល់ 20 ឆ្នាំ
- បើទោះបីគ្រប់គ្រងស្ករបាន ក៏គួរឲ្យវេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកពិនិត្យភ្នែកជាប្រចាំ ព្រោះរយៈពេលជាជំងឺទឹកនោមផ្អែមយូរមានហានិភ័យដែលទឹកនោមផ្អែមអាចឡើងស្រមោលភ្នែកបាន
ផលប៉ះពាល់ពីការជាជំងឺទឹកនោមផ្អែមឡើងភ្នែក
- ជាការជាប់ស្រមោលភ្នែក
- ជាការជាប់សំពាធភ្នែកប្រភេទធ្ងន់ធ្ងរ
- មានស្ថានភាពស្រមោលភ្នែករលាក
ដោយសារស្ថានភាពទឹកនោមផ្អែមឡើងភ្នែកអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះ យើងមិនគួរបោះបង់ការយកចិត្តទុកដាក់ ប្រសិនបើរកឃើញថាជាជំងឺទឹកនោមផ្អែម..ត្រូវពិនិត្យភ្នែកចាប់ពីដំបូងមុនមានរោគសញ្ញា ព្រោះបើរង់ចាំរហូតដល់មានរោគសញ្ញា អាចយឺតពេក ដោយសារតែភាពធ្ងន់ធ្ងរអាចប៉ះពាល់ដល់ប្រសិទ្ធភាពការព្យាបាលមិនល្អដូចដែលគួរ។ ការពិនិត្យស្រមោលភ្នែកគួរតែធ្វើយ៉ាងលម្អិតជាប្រចាំរៀងរាល់ ៦ ខែ ដល់ ១ ឆ្នាំ ដោយយោងតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកតាមសមត្ថភាពសមរម្យនៃអ្នកជំងឺនីមួយៗ
