ហេតុអ្វីបានជា អ្នកជំងឺជំងឺទឹកនោមផ្អែម មិនគួរមើលរំលង "ការត្រួតពិនិត្យផ្ទៃភ្នែក"

Image

ចែករំលែក


ហេតុអ្វីបានជា អ្នកជំងឺជំងឺទឹកនោមផ្អែម មិនគួរមើលរំលង "ការត្រួតពិនិត្យផ្ទៃភ្នែក"

ដោយសារថ្នាក់ស្ករនៅក្នុងឈាមរបស់អ្នកជំងឺជំងឺទឹកនោមផ្អែមអាចប៉ះពាល់ដល់អង្គភាពផ្សេងទៀតនៅក្នុងរាងកាយ “ស្រមោលភ្នែក” គឺជាអង្គភាពមួយដែលអាចទទួលរងផលប៉ះពាល់ ដូចដែលយើងបានឮជាញឹកញាប់ថា “ទឹកនោមផ្អែមឡើងភ្នែក”។ ស្ថានភាពនេះអាចបណ្តាលឲ្យមានជំងឺភ្នែកផ្សេងៗ ហើយបើដឹងយឺត…អាចធ្ងន់ធ្ងររហូតដល់បាត់បង់ការមើលឃើញបាន។

ទឹកនោមផ្អែមឡើងស្រមោលភ្នែក…កើតឡើងពីមូលហេតុអ្វី?

  1. ស្ករនៅក្នុងឈាមខ្ពស់
  2. ជាជំងឺទឹកនោមផ្អែមរយៈពេលយូរ

រោគសញ្ញានៃទឹកនោមផ្អែមឡើងភ្នែក

  • ដំណាក់កាលដំបូង : មានចំណុចឈាមរំលាយជាចំណុចៗលើស្រមោលភ្នែក ប៉ុន្តែអ្នកជំងឺមិនមានរោគសញ្ញាណាមួយទេ ដំណាក់កាលនេះត្រូវតែតាមដានរោគសញ្ញាមុន អាចមិនចាំបាច់ព្យាបាលនៅឡើយទេ
  • ដំណាក់កាលមធ្យម : មានប្រូតេអ៊ីនរលាយនៅលើស្រមោលភ្នែក ហើយមានសរសៃឈាមកើតឡើងមិនធម្មតា (ជាដំណាក់កាលរៀបចំមុនមានឈាមរំលាយនៅស្រមោលភ្នែក) ប៉ុន្តែអ្នកជំងឺមិនមានរោគសញ្ញាណាមួយដែរ ដំណាក់កាលនេះគួរត្រូវប្រុងប្រយ័ត្នមុនសរសៃឈាមនៅស្រមោលភ្នែកបែក គួរតែធ្វើការលេហ្សឺរដើម្បីការពារការឈាមរំលាយនៅភ្នែក ដែលវេជ្ជបណ្ឌិតអាចរកឃើញមុនពេលអ្នកជំងឺមានរោគសញ្ញា
  • ដំណាក់កាលចុងក្រោយ : មានឈាមរំលាយនៅភ្នែក ឬមានសាច់ដុំ ឬស្រមោលភ្នែករលាក ដែលដំណាក់កាលនេះធ្វើឲ្យអ្នកជំងឺមានការមើលឃើញតិចចុះ ការព្យាបាលអាស្រ័យលើកម្រិតធ្ងន់ធ្ងរថាតើធ្ងន់ប៉ុណ្ណា ដូចជា ប្រសិនបើមានឈាមរំលាយ អាចចាក់ថ្នាំចូលក្នុងភ្នែក ឬធ្វើការវះកាត់ ដែលទាំងនេះអាស្រ័យលើការវាយតម្លៃរបស់វេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកបន្តទៅ

វិធីសាស្រ្តពិនិត្យស្រមោលភ្នែក និងរោគសញ្ញាបន្ទាប់ពីពិនិត្យ

  1. ធ្វើការចាក់ថ្នាំពង្រីករន្ធភ្នែក ប្រើពេលពីរពាក់កណ្តាលដល់មួយម៉ោង
  2. វេជ្ជបណ្ឌិតប្រើឧបករណ៍ពិសេសពិនិត្យចូលទៅក្នុងស្រមោលភ្នែក
  3. បន្ទាប់ពីពិនិត្យរួច អ្នកជំងឺនឹងមានរោគសញ្ញាមើលមិនច្បាស់ស្រាល ៤-៦ ម៉ោង មិនអាចបើកបរឬធ្វើការងារដែលត្រូវការមើលបាន ប៉ុន្តែអាចរស់នៅជាធម្មតាបាន

សម្រាប់ករណីខ្លះដែលមិនចង់ពង្រីករន្ធភ្នែកដោយសារបើកបរមក អាចប្រើឧបករណ៍ពិសេសថតរូបមើលស្រមោលភ្នែកជាមុន ប៉ុន្តែមិនអាចមើលបានលម្អិតដូចពង្រីករន្ធភ្នែកទេ

ការការពារ…ស្ថានភាពទឹកនោមផ្អែមឡើងភ្នែក

  1. គ្រប់គ្រងថ្នាក់ស្ករនៅក្នុងឈាមឲ្យនៅក្នុងកម្រិតធម្មតា អាចពន្យារពេលកើតទឹកនោមផ្អែមឡើងភ្នែកបានរយៈពេល >10 ដល់ 20 ឆ្នាំ
  2. បើទោះបីគ្រប់គ្រងស្ករបាន ក៏គួរឲ្យវេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកពិនិត្យភ្នែកជាប្រចាំ ព្រោះរយៈពេលជាជំងឺទឹកនោមផ្អែមយូរមានហានិភ័យដែលទឹកនោមផ្អែមអាចឡើងស្រមោលភ្នែកបាន

ផលប៉ះពាល់ពីការជាជំងឺទឹកនោមផ្អែមឡើងភ្នែក

  1. ជាការជាប់ស្រមោលភ្នែក
  2. ជាការជាប់សំពាធភ្នែកប្រភេទធ្ងន់ធ្ងរ
  3. មានស្ថានភាពស្រមោលភ្នែករលាក

ដោយសារស្ថានភាពទឹកនោមផ្អែមឡើងភ្នែកអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះ យើងមិនគួរបោះបង់ការយកចិត្តទុកដាក់ ប្រសិនបើរកឃើញថាជាជំងឺទឹកនោមផ្អែម..ត្រូវពិនិត្យភ្នែកចាប់ពីដំបូងមុនមានរោគសញ្ញា ព្រោះបើរង់ចាំរហូតដល់មានរោគសញ្ញា អាចយឺតពេក ដោយសារតែភាពធ្ងន់ធ្ងរអាចប៉ះពាល់ដល់ប្រសិទ្ធភាពការព្យាបាលមិនល្អដូចដែលគួរ។ ការពិនិត្យស្រមោលភ្នែកគួរតែធ្វើយ៉ាងលម្អិតជាប្រចាំរៀងរាល់ ៦ ខែ ដល់ ១ ឆ្នាំ ដោយយោងតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញស្រមោលភ្នែកតាមសមត្ថភាពសមរម្យនៃអ្នកជំងឺនីមួយៗ

 

វេជ្ជបណ្ឌិត អារដា ម៉ករពង្ស
វេជ្ជបណ្ឌិតជំនាញស្រមោលភ្នែក
មជ្ឈមណ្ឌលភ្នែក មន្ទីរពេទ្យភយ៉ាធាយ 2
Loading...

ចែករំលែក


Loading...

ហេតុអ្វីបានជា អ្នកជំងឺជំងឺទឹកនោមផ្អែម មិនគួរមើលរំលង "ការត្រួតពិនិត្យផ្ទៃភ្នែក"