ញុំញុំថ្នាំមីក្រែនដោយខ្លួនឯង...មិនពិគ្រោះជាមួយវេជ្ជបណ្ឌិត! ការព្យាបាលខុសអាចធ្វើឲ្យជីវិតផ្លាស់ប្តូរ

Image

ចែករំលែក


ជំងឺមីក្រែន មានលក្ខណៈពិសេស គឺមានអាការៈឈឺក្បាលដុតៗជាចលនា មានអារម្មណ៍ចង់វៀចវេរ និងពេលដែលជួបពន្លឺថ្ងៃ អាកាសធាតុក្តៅ ឬកត្តាផ្សេងៗជំរុញ នឹងធ្វើឲ្យអាការៈឈឺក្បាលធ្ងន់ធ្ងរឡើង ដែល “ការទទួលថ្នាំមីក្រែន” គឺជាវិធីកាត់បន្ថយអាការៈមីក្រែនដែលពេញនិយម ប៉ុន្តែអ្នកដឹងទេថា ការទទួលថ្នាំមីក្រែនដោយមិនសិក្សាព័ត៌មានយ៉ាងលម្អិត ឬមិនបានសួរពីเภសជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិត អាចបណ្តាលឲ្យមានផលប៉ះពាល់គួរឱ្យបារម្ភធ្ងន់ធ្ងរបាន។

 

អាការៈឈឺក្បាលមីក្រែន…ភាគច្រើនកើតឡើងពីកត្តាជំរុញទាំងនេះ

  • ស្ថានភាពតានតឹង
  • ពន្លឺថ្ងៃ
  • អាកាសធាតុផ្លាស់ប្តូរ
  • ក្លិនខ្លាំង ក្លិនបារី
  • ការផ្លាស់ប្តូរហ័រមូន ដូចជា ពេលមានរដូវស្ត្រី
  • ម្ហូបខ្លះៗ ដូចជា សូកូឡា តែ ឬកាហ្វេ
  • ការសម្រាកមិនគ្រប់គ្រាន់

 

ថ្នាំព្យាបាលជំងឺឈឺក្បាលមីក្រែន មាន ២ ក្រុមសំខាន់ៗ គឺ

  • ថ្នាំដែលទទួលនៅពេលមានការឈឺក្បាល
    • ថ្នាំក្រុមដែលអាចព្យាបាលអាការៈឈឺក្បាលពីជំងឺមីក្រែន និងអាការៈឈឺពីជំងឺផ្សេងទៀតបានដូចជា ថ្នាំប៉ារ៉ាសេតាមូល ថ្នាំបន្ថយការរលាកមិនមែនស្ទេរ៉ូអ៊ីដ (NSAIDs) ដូចជា អ៊ីបូប្រូហ្វែន (Ibuprofen) ជាដើម
    • ថ្នាំក្រុមដែលប្រើព្យាបាលអាការៈឈឺក្បាលពីមីក្រែនប៉ុណ្ណោះ រួមមានថ្នាំក្រុមត្រីបតាន (Triptan) ថ្នាំដែលមានសារធាតុអ៊ែរកូតាមីន (Ergotamine)

 

  • ថ្នាំការពារអាការៈឈឺក្បាលពីមីក្រែន គឺថ្នាំដែលទទួលរៀងរាល់ថ្ងៃដើម្បីកាត់បន្ថយភាពញឹកញាប់នៃអាការៈឈឺក្បាលមីក្រែន ក្នុងករណីអ្នកជំងឺមានអាការៈឈឺក្បាលមីក្រែនជាញឹកញាប់ ដូចជា ថ្នាំបន្ថយសំពាធឈាមខ្លះ ឬថ្នាំប្រឆាំងឈឺសន្លាក់ខ្លះជាដើម

 

ការប្រុងប្រយ័ត្នក្នុងការទទួលថ្នាំមីក្រែន

  • ការដែលអ្នកជំងឺទទួលថ្នាំបំបាត់ឈឺជាញឹកញាប់ អាចបណ្តាលឲ្យមានជំងឺហៅថា Medication-overuse headache ដែលធ្វើឲ្យពេលអ្នកជំងឺទទួលថ្នាំបំបាត់ឈឺ អាការៈឈឺក្បាលមិនបានធូរឡើង តែត្រូវធ្ងន់ធ្ងរឡើងវិញ

 

  • ថ្នាំព្យាបាលអាការៈឈឺក្បាលពីមីក្រែនក្នុងក្រុមថ្នាំនីមួយៗ មានការប្រុងប្រយ័ត្នខុសគ្នា ដូចជា ថ្នាំបន្ថយការរលាកមិនមែនស្ទេរ៉ូអ៊ីដ (NSAIDs) អាចបណ្តាលឲ្យមានការរលាកក្នុងក្រពះ ថ្នាំដែលមានសារធាតុអ៊ែរកូតាមីន (Ergotamine) ប្រសិនបើទទួលរួមជាមួយថ្នាំខ្លះៗ អាចបណ្តាលឲ្យមានស្ថានភាពសរសៃឈាមតូចតាច ឬមានអាការៈសន្លាក់ និងសំពាធសាច់ដុំបាន

 

ការថែរក្សាខ្លួនសម្រាប់អ្នកជំងឺមីក្រែន

  • ជៀសវាងកត្តាជំរុញដែលបណ្តាលឲ្យមានអាការៈឈឺក្បាល
  • គេងសម្រាកគ្រប់គ្រាន់
  • ហាត់ប្រាណជាប្រចាំ

 

ការជ្រើសរើសទទួលថ្នាំដោយខ្លួនឯង គឺយើងត្រូវតែស្វែងរកព័ត៌មានថ្នាំ និងផលប៉ះពាល់របស់ថ្នាំមុនទទួល ប្រសិនបើអាចធ្វើបាន ជាពិសេសសម្រាប់អ្នកជំងឺដែលមានជំងឺប្រចាំខ្លួន គួរតែសួរពីเภសជ្ជបណ្ឌិត ឬទៅពិនិត្យវេជ្ជបណ្ឌិត ដើម្បីជ្រើសរើសក្រុមថ្នាំដែលសមរម្យសម្រាប់អាការៈឈឺក្បាលរបស់អ្នកជំងឺ ដោយមានផលប៉ះពាល់តិចតួចបំផុត។

Loading...

ចែករំលែក


Loading...