តានតឹងខ្លាំង គេងមិនលក់ សម្រាកតិច បញ្ហាសុខភាពពេញនិយម បន្ទាប់ពី Covid-19 ដែលគួរតែបន្ទាន់ដោះស្រាយ

Image

ចែករំលែក


ការគេងដូចជាការសាកថ្មឲ្យកាយវិការរបស់រាងកាយ ប្រសិនបើគេងបានពេញលេញ ប្រព័ន្ធផ្សេងៗក្នុងរាងកាយនឹងមានសុខភាពល្អរួមទាំងភាពធន់ទ្រាំនៃរាងកាយផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើមានបញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់ រាងកាយនឹងទទួលបានថាមពលកាត់បន្ថយ អង្គភាពផ្សេងៗធ្វើការងារយ៉ាងមិនមានប្រសិទ្ធភាព ឬមិនអាចធ្វើបានពេញលេញ ហើយប្រសិនបើទុកឲ្យយូរអង្វែង នឹងប៉ះពាល់ដល់សុខភាពរាងកាយ និងគុណភាពជីវិតរយៈពេលវែង ដូច្នេះគួរតែទៅពិនិត្យជាមួយវេជ្ជបណ្ឌិតចាប់ពីដំណាក់កាលដំបូង ដើម្បីអាចស្វែងរកមូលហេតុ និងជួយដោះស្រាយបានត្រឹមត្រូវ។

តើមានវិធីណាខ្លះសម្រាប់ស្វែងរកមូលហេតុនៃការគេងមិនលក់?

  • ការសួរព័ត៌មានប្រវត្តិ ដើម្បីដឹងពីរបៀបរស់នៅ ពិនិត្យមូលហេតុនៃសំពាធចិត្ត ឬកត្តាផ្សេងៗដែលបង្កើតឡើង ដូចជា មុនគេងចូលចិត្តផឹកតែ កាហ្វេ ទឹកកក ឬលេងបណ្តាញសង្គម ព្រោះអេក្រង់ទូរស័ព្ទមានពន្លឺខៀវ (blue light) ដែលប៉ះពាល់ដល់ការផលិតម៉េលាតូនីន (Melatonin) ឲ្យកាត់បន្ថយ ហើយបណ្តាលឲ្យគេងមិនលក់ ឬបើចូលទៅគេហទំព័រផ្សេងៗដើម្បីតាមដានព័ត៌មានកូវីដ-១៩ច្រើនពេក រហូតក្លាយជាការព្រួយបារម្ភ ក៏អាចបណ្តាលឲ្យគេងមិនលក់ដូចគ្នា។
  • ការពិនិត្យបន្ថែមនៅមន្ទីរពិសោធន៍ ដូចជា ពិនិត្យកម្រិតហូមូនក្នុងរាងកាយ ពិនិត្យសារធាតុផ្សព្វផ្សាយប្រសាទ ឬពិនិត្យពោះវៀន។

“គេងមិនលក់” បញ្ហានេះមានវិធីព្យាបាលយ៉ាងដូចម្តេច?

វេជ្ជបណ្ឌិតនឹងព្យាបាលដោយផ្តល់វីតាមីន និងអាហារបំប៉នតាមសមត្ថភាព ផ្តល់អនុសាសន៍ក្នុងការកែប្រែអាកប្បកិរិយាក្នុងរបៀបរស់នៅដែលសមស្របជាមួយអ្នក ប្រើម៉េលាតូនីន ហើយខ្លះអាចត្រូវប្រើថ្នាំគេង ដែលប្រើរយៈពេលខ្លី ដើម្បីឲ្យរាងកាយបានសម្រាកពេញលេញ ជាមួយនឹងការកែប្រែអាកប្បកិរិយាដើម្បីដោះស្រាយមូលហេតុបញ្ហាដែលបណ្តាលឲ្យគេងមិនលក់ ហើយពេលដែលដោះស្រាយបញ្ហាគេងមិនលក់បានហើយ នឹងកាត់បន្ថយ និងបញ្ឈប់ការប្រើថ្នាំ។

 

ការគេងសម្រាកមានគុណភាព គឺជាផ្នែកសំខាន់នៃការរស់នៅមានសុខភាពល្អសម្រាប់មនុស្សគ្រប់រូប ដូច្នេះ ការពិនិត្យវិនិច្ឆ័យផ្សេងៗដែលវេជ្ជបណ្ឌិតផ្តល់អនុសាសន៍ គឺមានសារៈសំខាន់ខ្លាំង ព្រោះការដោះស្រាយបញ្ហាដែលទទួលបាន មិនមែនត្រឹមតែព្យាបាលជំងឺណាមួយទេ ប៉ុន្តែមានអត្ថប្រយោជន៍សម្រាប់ជំងឺផ្សេងៗដែលកំពុងជាបញ្ហាសុខភាពផងដែរ ដូចជាការអនុវត្តខ្លួនដើម្បីមានសុខភាពល្អ អត្ថប្រយោជន៍ដែលអ្នកទទួលបានមិនមែនត្រឹមតែផ្នែកណាមួយទេ ប៉ុន្តែមានន័យថាមានសុខភាពល្អជាទូទៅ។

ចែករំលែក


Loading...