ពេលអ្នកជំងឺមានរោគសញ្ញាណាណាមួយ ការសំខាន់គឺវេជ្ជបណ្ឌិតត្រូវតែធ្វើការធ្វើវិនិច្ឆ័យជំងឺឲ្យត្រឹមត្រូវ ដើម្បីការព្យាបាលដែលត្រូវគ្នា។ ការធ្វើវិនិច្ឆ័យឬការត្រួតពិនិត្យជំងឺអាចត្រូវការប្រើវិធីជាច្រើនរួមគ្នា ដូចជា ការសួរព័ត៌មានប្រវត្តិការព្យាបាល ការត្រួតពិនិត្យឈាម ការថតរូបរ៉េ និងមួយក្នុងវិធីត្រួតពិនិត្យដែលយើងជាញឹកញាប់បានលឺគឺ ការធ្វើ MRI ឬការត្រួតពិនិត្យរាងកាយដោយរលកម៉ាញេទិច។
ការត្រួតពិនិត្យរលកម៉ាញេទិច Magnetic Resonance Imaging (MRI) ជាអ្វី
ការធ្វើ MRI ឬការត្រួតពិនិត្យរលកម៉ាញេទិច គឺជាការត្រួតពិនិត្យរាងកាយដោយឧបករណ៍ដែលប្រើរលកវាលម៉ាញេទិចដែលមានកម្រិតខ្ពស់ និងរលកប្រេកង់នៅក្នុងជួរប្រេកង់វិទ្យុ ដើម្បីបង្កើតរូបភាពដូចជាការពិតនៃអង្គភាពផ្សេងៗនៅក្នុងរាងកាយ ដើម្បីប្រើសម្រាប់ការត្រួតពិនិត្យវិនិច្ឆ័យជំងឺរបស់អ្នកជំងឺ ជាពិសេសខួរក្បាល បេះដូង អង្កាំ សាច់ដុំ រួមទាំងអង្គភាពផ្សេងៗដែលជាក្រិតមហារីកផងដែរ។
ការត្រួតពិនិត្យប្រភេទ MRI នេះ នឹងបង្ហាញលទ្ធផលជារូបភាពតាមប្លង់ទាំងផ្ដេក ផ្ដេកវែង និងប្លង់ឆ្វេងជ្រុង ជារូបភាព 3D ដែលធ្វើឲ្យវេជ្ជបណ្ឌិតអាចមើលឃើញចំណុចដែលមានកំហុសក្នុងរាងកាយបានយ៉ាងច្បាស់។ អ្វីដែលសំខាន់គឺ… មិនបង្ករគ្រោះថ្នាក់ណាមួយចំពោះអ្នកដែលបានធ្វើត្រួតពិនិត្យឡើយ។
ត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច… មុនធ្វើ MRI
- ធ្វើចិត្តឲ្យស្ងប់ស្ងាត់ សម្រាកឲ្យស្រួល មិនត្រូវបារម្ភ ព្រោះនេះជាការត្រួតពិនិត្យដែលមិនបណ្តាលឲ្យមានការឈឺចាប់។
- អ្នកដែលត្រូវបានត្រួតពិនិត្យនឹងទទួលបានឧបករណ៍បិទត្រចៀក ព្រោះក្នុងអំឡុងពេលត្រួតពិនិត្យ ម៉ាស៊ីន MRI នឹងបញ្ចេញសំឡេងខ្លះៗជាបន្តបន្ទាប់។
- នៅពេលត្រួតពិនិត្យ នឹងមានបុគ្គលិកថែទាំជានិច្ច ប្រសិនបើមានបញ្ហាអាចប្រាប់តាមម៉ាយក្រូហ្វូនដែលមាននៅក្នុងម៉ាស៊ីនបាន។
- ដោយសារតែការត្រួតពិនិត្យនេះមានភាពលំអិតខ្ពស់ ហើយចំណាយពេលយូរ អ្នកត្រូវតែស្ងៀមស្ងាត់ ដើម្បីទទួលបានរូបភាពច្បាស់លាស់ សម្រាប់ការវិនិច្ឆ័យត្រឹមត្រូវ។
- ជៀសវាងការតុបតែងមុខ ព្រោះគ្រឿងសម្អាងខ្លះៗអាចមានសារធាតុដែក ដែលអាចបង្កររូបភាពបំភាន់ ឬបង្កររបស់ប្លែកក្នុងរូបភាពបាន។
- ប្រសិនបើអ្នកត្រូវការឲ្យសាច់ញាតិចូលរួមដើម្បីបន្ថយការព្រួយបារម្ភ អាចប្រាប់បុគ្គលិកមុនចូលត្រួតពិនិត្យបាន។
- បុគ្គលិកនឹងពន្យល់ម្ដងទៀតមុនចូលត្រួតពិនិត្យ ប្រសិនបើមានសំណួរអាចសួរបុគ្គលិកបានភ្លាមៗ។
រឿងហាម!!! … មុនធ្វើ MRI
ការប្រុងប្រយ័ត្ន និងអ្វីដែលត្រូវអនុវត្តមុនចូលធ្វើត្រួតពិនិត្យ MRI
- អ្វីដែលត្រូវប្រាប់បុគ្គលិក
- អ្នកដែលពាក់ឧបករណ៍ជំរុញបេះដូង (pacemaker)
- អ្នកជំងឺដែលធ្លាប់បានបញ្ចូល Clips ឬដែកផ្សេងៗក្នុងរាងកាយ
- អ្នកជំងឺដែលមានវត្ថុប្លែក ឬដែកនៅក្នុងរាងកាយ ដូចជា មានគ្រាប់បាញ់នៅក្នុងរាងកាយ
- អ្វីដែលហាមមិនអោយយកចូលឬឲ្យសាច់ញាតិដាក់ឲ្យ
- គ្រឿងអលង្ការ ដូចជា នាឡិកា ខ្សែក្រវាត់ ក្រវិល ជាដើម
- ធ្មេញបន្លាស់ ឧបករណ៍ជួយស្តាប់ កាតឥណទាន កាត ATM
- វត្ថុដែលជាដែក ដូចជា កូនសោ ខ្សែចង ក្រដាសប៊ិច ជាដើម
បុគ្គលដែលហាម!!! … សម្រាប់ MRI
- អ្នកដែលបានបញ្ចូលឧបករណ៍ជំរុញបេះដូងឲ្យមានចលនាដូចចង្វាក់
- អ្នកដែលបានបញ្ចូល Clips បិទសរសៃឈាម (aneurysm clips)
- អ្នកដែលបានបញ្ចូលឧបករណ៍ជំនួសសមាសធាតុក្នុងត្រចៀក (ear implants)
- អ្នកដែលមានដែកផ្សេងៗនៅក្នុងរាងកាយ ដូចជា សន្លាក់ជំនួស ដែកដាំអង្កាំ គ្រាប់បាញ់ ជាដើម
- ស្ត្រីមានផ្ទៃពោះ ជាពិសេសក្នុងរយៈពេល 3 ខែដំបូងនៃការមានផ្ទៃពោះ
ការចាក់ “សារធាតុ” មុន MRI
សារធាតុជួយក្នុងការត្រួតពិនិត្យ MRI មានឈ្មោះថា Gadolinium ជាសារធាតុដែលបន្ថែមភាពខុសគ្នានៃកោសិកា ជួយបង្កើនប្រសិទ្ធភាព និងព័ត៌មានលម្អិតនៃរូបភាពឲ្យកាន់តែប្រសើរ ជួយក្នុងការវិនិច្ឆ័យជំងឺបានច្បាស់លាស់កាន់តែច្រើន។ វាត្រូវបានចាក់តាមសរសៃឈាមបន្ទាប់មករាងកាយនឹងបញ្ចេញតាមមូតប្រហែល 24 ម៉ោង។ ការចាក់នេះគ្រប់លើកត្រូវសម្រេចដោយវេជ្ជបណ្ឌិតវិទ្យាសាស្ត្រកាំរស្មីតែប៉ុណ្ណោះ។
ផលប៉ះពាល់ក្រោយចាក់សារធាតុ
សារធាតុដែលចាក់នេះប្រើបរិមាណតិច ដូច្នេះផលប៉ះពាល់មានតិចណាស់ ប៉ុន្តែផលប៉ះពាល់ដំបូងដែលអាចមានបន្ទាប់ពីចាក់សារធាតុ គឺមានអាការៈវៀចវេរ ក្អក ស្បែកក្រហម និងការឈឺក្រហមនៅលើរាងកាយ។ អ្នកដែលត្រូវបានត្រួតពិនិត្យមិនត្រូវបារម្ភ ព្រោះវេជ្ជបណ្ឌិត និងបុគ្គលិកផ្នែកកាំរស្មីនឹងថែទាំ និងជួយសម្រួលយ៉ាងជិតស្និទ្ធ។
បុគ្គលដែលគួរប្រុងប្រយ័ត្ន… ក្នុងការត្រួតពិនិត្យ MRI
- អ្នកជំងឺដែលភ័យខ្លាចនៅក្នុងកន្លែងតូច មិនអាចដេកនៅក្នុងសុំពិនិត្យបាន (claustrophobic)
- អ្នកដែលពាក់ Stent នៅសរសៃឈាមបេះដូង
- អ្នកដែលត្រៀមខ្លួនចូលធ្វើការវះកាត់ខួរក្បាល ភ្នែក ឬត្រចៀក ដែលត្រូវបញ្ចូលឧបករណ៍វេជ្ជសាស្ត្រចូលក្នុងរាងកាយ
- អ្នកដែលពាក់សន្លាក់ដែកធ្មេញត្រូវដកសន្លាក់ដែកចេញមុន រួមទាំងអ្នកដែលសង្ស័យឬមានមុខរបរពាក់ព័ន្ធនឹងដែក ដែលអាចមានដែកតូចៗហោះចូលភ្នែក។ លើសពីនេះ ដែកមានផលប៉ះពាល់លើភាពច្បាស់រូបភាព ហើយពេលដែកនៅក្នុងវាលម៉ាញេទិច អាចមានការផ្លាស់ទីរបស់ដែកនោះ ដែលអាចបង្កគ្រោះថ្នាក់បាន។
ការត្រួតពិនិត្យរលកម៉ាញេទិច MRI គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រដែលទំនើប ប៉ុន្តែអ្នកដែលត្រូវបានត្រួតពិនិត្យត្រូវតែអនុវត្តតាមច្បាប់ និងតាមការណែនាំរបស់វេជ្ជបណ្ឌិតយ៉ាងតឹងរឹង ដើម្បីទទួលបានលទ្ធផលត្រួតពិនិត្យដែលត្រឹមត្រូវ និងមានភាពច្បាស់លាស់បំផុត។
