បង្កើតទ្រូងថ្មី..ដោយគ្មានរបួសនៅខ្នង បច្ចេកវិទ្យាថ្មីសម្រាប់ការជឿជាក់របស់ស្ត្រី

Image

ចែករំលែក


ព្រោះសុភមង្គលរបស់ស្ត្រីគឺជារឿងសម្រស់ ប្រហែលជាល្អជាងនេះ…បើអាចត្រឡប់មករីករាយជាមួយការតុបតែងខ្លួនដោយមិនបារម្ភពី “ស្នាមរបួសនៅខ្នង” ទៀតទេ។ គ្រូពេទ្យល្បី… សាស្ត្រាចារ្យវេជ្ជបណ្ឌិតសុភក្រ រុចណនិន និងវេជ្ជបណ្ឌិតជំនាញវះកាត់ជំងឺមហារីក និងវះកាត់ក្បាល ក្បាលក និងដងដោះ ស្ថានពេទ្យភយ៉ាថៃ 3 បានរួមគំនិតជាមួយក្រុមវេជ្ជបណ្ឌិតរបស់ស្ថានពេទ្យភយ៉ាថៃ ដើម្បីប្រាប់រឿងរ៉ាវអំពីការវះកាត់ព្យាបាលមហារីកដងដោះ និងបច្ចេកទេសបង្កើតដងដោះថ្មី…ដែល “គ្មានស្នាមរបួស” ដើម្បីឲ្យយើងបានដឹង!!

កំណាត់សាច់នៅដងដោះ…ពេលខ្លះអាចមិនមែនជា “មហារីក”

អ្នកជំងឺជាង ៩០% មកពិនិត្យមិនមែនជាមហារីកដងដោះទេ! ព្រោះកុំភ្លេចថា…មហារីក “គ្មានអាការៈឈឺចាប់”។ អ្នកជំងឺដែលមានអាការៈឈឺចាប់ គឺជាស៊ីស្ត ឬកំណាត់សាច់មិនមែនជាមហារីក ដែលជួបជាញឹកញាប់នៅស្ត្រីអាយុក្រោម ៣៥ ឆ្នាំ ព្រោះវាជាកំណាត់សាច់ដែលកើតឡើងនៅពេលដងដោះកំពុងអភិវឌ្ឍន៍។ ប្រសិនបើអភិវឌ្ឍលឿនពេក វាអាចក្លាយជាកំណាត់សាច់…ប៉ុន្តែមិនមែនជាមហារីក!!!

ការវះកាត់រក្សាដងដោះ…ជួយឲ្យមហារីកដងដោះជាសះស្បើយឬទេ

បើអ្នកជំងឺមកពិនិត្យវេជ្ជបណ្ឌិតពីដំណាក់កាលដំបូង ឬពិចារណារួមជាមួយប៉ារ៉ាម៉ែត្រផ្សេងៗ ហើយរកឃើញអាចធ្វើការវះកាត់រក្សាដងដោះបាន តាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការរក្សាដងដោះនេះ…ត្រូវធ្វើរួមជាមួយការបាញ់កាំរស្មី! ដែលផ្តល់លទ្ធផលព្យាបាលស្មើនឹងការកាត់ដងដោះចោល។

“ការបាញ់កាំរស្មី” មានផលប៉ះពាល់គ្រោះថ្នាក់ដល់អ្នកជំងឺឬទេ?

មុននេះពេលបាញ់កាំរស្មី ស្បែកនឹងឆេះ…ឬឆេះជ្រៅដល់ឆ្អឹង និងសួត! ខុសពីសព្វថ្ងៃដែលបច្ចេកវិទ្យាវេជ្ជសាស្ត្រវិវឌ្ឍខ្ពស់ កាំរស្មីពីការបាញ់អាចត្រួតត្រាឲ្យផ្តោតត្រឹមតែតំបន់ដែលត្រូវបានគេបាញ់ ដោយមិនបំផ្លាញស្បែកឬសួត។

វះកាត់បង្កើតដងដោះថ្មី…ដោយប្រើខ្លាញ់ពីពោះ

ពេលអ្នកជំងឺត្រូវកាត់ដងដោះចោលទាំងមូល អ្វីដែលប្រើសម្រាប់បង្កើតដងដោះថ្មីអាចជាខ្លាញ់ឬស៊ីលីកូន។ ប្រសិនបើជាខ្លាញ់…យើងនឹងប្រើខ្លាញ់ពីពោះ ជាវះកាត់ផ្ទេរខ្លាញ់ពីពោះដែលមានសរសៃឈាមផ្គត់ផ្គង់ទៅដងដោះវិញ វិធីនេះហៅថា TRAM flap ដែលមានគុណវិបត្តិគឺវាពិបាកធ្វើ ចំណាយពេលយូរ ត្រូវការវេជ្ជបណ្ឌិតមានជំនាញ…ហើយពោះត្រូវមានសុខភាពល្អផង! ដូចជាបើជក់បារីច្រើន ពោះធំពេក ឬមានស្នាមវះកាត់ពីមុន…នោះមិនអាចធ្វើវះកាត់វិធីនេះបាន។

ប្រើ “ស៊ីលីកូន” បង្កើតដងដោះថ្មី…ជាជម្រើសមួយដែលល្អជាង!

វិធីមួយដែលងាយជាងគឺដាក់ស៊ីលីកូន ប៉ុន្តែពេលវះកាត់ដងដោះ ស្បែកដែលនៅសល់នឹងស្តើងខ្លាំង ពេលដាក់ស៊ីលីកូនក្រោមស្បែក…ពេលដើរទៅមកនឹងឃើញដូចថង់មូលក្រោមស្បែក មិនធម្មជាតិនោះទេ។ ដើម្បីបង្កើតឲ្យមានរូបរាងធម្មជាតិបំផុត គឺត្រូវដាក់ក្រោមសាច់ដុំ ដូចជាតំបន់ក្រោមសាច់ដុំដងដោះ ប៉ុន្តាវិធីនេះអាចដាក់ស៊ីលីកូនបានតែពាក់កណ្តាល ត្រូវស្វែងរកសាច់ពីកន្លែងផ្សេងមាផ្ដុំស៊ីលីកូននៅផ្នែកដែលនៅសល់។ វិធីងាយស្រួលបំផុតគឺប្រើសាច់ពីផ្នែកខ្នងនៅតំបន់ប្លក់! ប៉ុន្តាវិធីនេះនឹងបង្កើតស្នាមរបួសនៅខ្នងផ្នែកដែលបានវះកាត់។

ប៉ុន្តែដោយបច្ចេកទេសថ្មី…ពីក្រុមវេជ្ជបណ្ឌិតស្ថានពេទ្យភយ៉ាថៃ 3 ខ្នងគ្មានស្នាមរបួស!!

វិធីនេះគឺដាក់ស៊ីលីកូនក្រោមសាច់ដុំ…ហើយប្រើឧបករណ៍ប្រភេទវែង ដើម្បីបំបែកសាច់ពីប្លក់ខ្នងផ្នែកតែមួយជាមួយដងដោះដែលបានវះកាត់ ដោយមិនចាំបាច់វះកាត់បើកស្នាមរបួសផ្នែកខ្នងផ្ទាល់។ វានាំឲ្យបានដងដោះដែលមានរូបរាងធម្មជាតិ ហើយសំខាន់គឺ “គ្មានស្នាមរបួស” នៅផ្នែកខ្នង មានតែស្នាមវះកាត់មហារីកដងដោះនៅកន្លែងដើមតែប៉ុណ្ណោះ។

បច្ចេកទេសវះកាត់ថ្មីនេះ…អ្នកជំងឺអាចត្រឡប់មករស់នៅជីវិតធម្មតាបានក្នុងរយៈពេលប៉ុន្មានថ្ងៃ

បន្ទាប់ពីវះកាត់ប្រហែល ៣-៤ ថ្ងៃ អ្នកជំងឺអាចត្រឡប់ទៅផ្ទះបាន។ សប្តាហ៍ដំបូងនឹងមានការណាត់ពិនិត្យស្នាមរបួស ប្រសិនបើមានទឹកល្អិតត្រូវមកដកចេញ ហើយតាមដានសុខភាពម្តងក្នុងមួយសប្តាហ៍។ បន្ទាប់ពីសប្តាហ៍ទី ២ អ្នកជំងឺអាចត្រឡប់ទៅធ្វើការតាមធម្មតា។
“ក្នុងនាមជាវេជ្ជបណ្ឌិតវះកាត់ ជាមួយបទពិសោធន៍ព្យាបាល ខ្ញុំដឹងថា ប្រសិនបើអ្នកជំងឺមកពិនិត្យពីដើម…អាចព្យាបាលបាន ហើយបើមនុស្សនោះនៅវ័យក្មេង ត្រូវកាត់ដងដោះចោល ជីវិតដែលនៅបន្តជាច្រើនទសវត្សរ៍នឹងដូចម្តេច។ ការវះកាត់រក្សាដងដោះ ឬបង្កើតដងដោះបន្ទាប់ពីវះកាត់ គឺជាចម្លើយសម្រាប់សុភមង្គលចិត្ត និងគុណភាពជីវិតល្អ ដោយមិនចាំបាច់រស់នៅជាមួយពាក្យថា មហារីកដងដោះជារៀងរហូត”
សាស្ត្រាចារ្យវេជ្ជបណ្ឌិតសុភក្រ រុចណនិន
វេជ្ជបណ្ឌិតជំនាញវះកាត់ជំងឺមហារីក
និងវះកាត់ក្បាល ក្បាលក និងដងដោះ
ស្ថានពេទ្យភយ៉ាថៃ 3
Loading...

ចែករំលែក


Loading...