នរណាដែលកំពុងចាប់អារម្មណ៍ក្នុងការជួសជុលបញ្ហាស្រោមភ្នែកដោយការធ្វើឡាស៊ិក ប៉ុន្តែមិនទាន់ដឹងថាត្រូវជ្រើសរើសធ្វើវិធីណា ល្ងាចនេះយើងមានបច្ចេកវិទ្យាថ្មីមួយណែនាំឲ្យស្គាល់គ្នា នោះគឺ ហ្វេមតូ ឡាស៊ិក (Femto-LASIK) ឬ “ឡាស៊ិកគ្មានកាំបិត” ដែលជាវិធីសាស្រ្តជួសជុលបញ្ហាស្រោមភ្នែកមិនធម្មតា ខ្លី ឆ្ងាយ ឆ្វេង ដោយប្រើ Femtosecond laser ក្នុងការបំបែកស្រទាប់កញ្ចក់ភ្នែក ជំនួសការប្រើកាំបិត
Femtosecond laser ល្អជាងការធ្វើឡាស៊ិកដោយកាំបិតយ៉ាងដូចម្តេច?
- ការបំបែកស្រទាប់កញ្ចក់ភ្នែកមានភាពត្រឹមត្រូវច្រើន និងមានកម្រាស់សមរម្យច្រើនជាងមុន
- ស្នាមកាត់បំបែកស្រទាប់មានភាពរលោង ធ្វើឲ្យរបួសជាសះស្បើយរហ័សជាងមុន
- ប្រើពេលវេលាក្នុងការស្ដារឡើងវិញតិចជាងឡាស៊ិកដែលប្រើកាំបិត (Microkertome)
- កាត់បន្ថយហានិភ័យនៃការរលាកឬឆ្លងរាលដាលពីការបំបែកស្រទាប់កញ្ចក់ភ្នែកដោយកាំបិត
នរណាខ្លះសមស្របសម្រាប់ការធ្វើ Femto-LASIK
- អាយុចាប់ពី 18 ឆ្នាំឡើងទៅ
- កញ្ចក់ភ្នែកមិនស្តើងពេក ទំហំរន្ធភ្នែកមិនធំពេក
- មិនមានជំងឺភ្នែកស្ងួតធ្ងន់ធ្ងរ
- មានតម្លៃស្រោមភ្នែកថេរជាង 1 ឆ្នាំឡើងទៅ
- មិននៅក្នុងរយៈពេលផ្ទុកពពោះ ឬបំបៅទារក
- មិនមានប្រវត្តជំងឺភ្នែកខ្លះៗដូចជា ការជាប់សំពាធភ្នែក, ការខូចខាតស្រមោលភ្នែក, កញ្ចក់ភ្នែកស្តើងឬកញ្ចក់ភ្នែកពង, ការរលាករន្ធភ្នែក
- មិនមានជំងឺខ្លះៗដែលធ្វើឲ្យរបួសជាសះស្បើយយឺត ឬជំងឺពាក់ព័ន្ធនឹងប្រព័ន្ធភាពស៊ាំដូចជា ជំងឺទឹកនោមផ្អែម, SLE
*ដោយវេជ្ជបណ្ឌិតនឹងជាអ្នកវាយតម្លៃថាសមស្របក្នុងការជួសជុលបញ្ហាស្រោមភ្នែកដោយវិធី Femto-LASIK ឬ PRK ដើម្បីសុវត្ថិភាព និងសមស្របបំផុតសម្រាប់អ្នកជម្ងឺ
Femto-LASIK មានដំណាក់កាលធ្វើដូចម្តេច?
- ប្រើ Femtosecond Laser បាញ់ដើម្បីបំបែកស្រទាប់កញ្ចក់ភ្នែក ឬ បើក Flap ជំនួសកាំបិត
- បំបែកស្រទាប់កញ្ចក់ភ្នែក
- បើកកញ្ចក់ភ្នែកហើយលាងវាទុកសម្រាប់ដំណាក់កាលក្រអូបកញ្ចក់ភ្នែកដោយ Excimer Laser
- ប្រើ Excimer Laser ក្រអូបកែសម្រួលរាងកញ្ចក់ភ្នែក
- បិទស្រទាប់កញ្ចក់ភ្នែកត្រឡប់ទៅកន្លែងដើម
