ការត្រួតពិនិត្យជម្រើសដោយការប្រើប្រាស់ស្ករគ្លូកូស 50 ក្រាម GCT (Glucose Challenge Test)គឺជជំហានដំបូងក្នុងការត្រួតពិនិត្យជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ដែលមិនចាំបាច់ត្រូវអត់អាហារ ដោយវិធីសាស្រ្តទទួលទានស្ករគ្លូកូស 50 ក្រាម ហើយបន្ទាប់មក 1 ម៉ោង នឹងត្រូវបានចាក់ឈាមសម្រាប់ពិនិត្យកម្រិតស្ករ។ ក្នុងករណីតម្លៃដែលបាន ប្រសិនបើលើស 140 មីលីក្រាមក្នុងមួយដេស៊ីលីត្រ មានន័យថាលទ្ធផលមិនធម្មតា គួរត្រូវបានពិនិត្យបន្ថែម ដោយការទទួលទានស្ករគ្លូកូស 100 ក្រាម OGTT
ការត្រួតពិនិត្យជម្រើសដោយការប្រើប្រាស់ស្ករគ្លូកូស 100 ក្រាម OGTT (Oral Glucose Tolerance Test)
គឺជជំហាននៃការត្រួតពិនិត្យដើម្បីបញ្ជាក់ការធ្វើវិនិច្ឆ័យជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (GDM)
ជំហានរួមមាន
- ការចាក់ឈាមបន្ទាប់ពីអត់អាហារជារយៈពេល 8 ម៉ោង (FBS : Fasting Blood Sugar)
- ទទួលទានស្ករគ្លូកូស 100 ក្រាម ជាទូទៅនឹងបញ្ចូលទឹកក្រូចឆ្មារ ដើម្បីកាត់បន្ថយអាការៈវៀលមុខឈឺចាប់ដែលអាចកើតមានបាន
- ធ្វើការចាក់ឈាមនៅម៉ោងទី 1, 2, 3 បន្ទាប់ពីទទួលទានស្ករ ប្រសិនបើមិនធម្មតា គួរត្រូវបានព្យាបាលតាមការធ្វើវិនិច្ឆ័យ ដែលកម្រិតស្ករធម្មតានៃការត្រួតពិនិត្យវិនិច្ឆ័យគឺ 95,180,155,140 mg/dl ប្រសិនបើលទ្ធផលត្រួតពិនិត្យលើសកម្រិតដែលកំណត់ចាប់ពី 2 តម្លៃឡើងទៅ វិនិច្ឆ័យថាជាជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
ការបែងចែកប្រភេទ និងកម្រិតធ្ងន់ធ្ងរ
ជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ (GDM) អាចបែងចែកបាន 2 ប្រភេទ គឺ GDM A1 និង GDM A2 ដោយផ្អែកលើកម្រិតស្ករនៅក្នុងឈាម
– GDM A1 មានភាពមិនធម្មតានៃតម្លៃ OGTT (Oral Glucose Tolerance Test) 2 ក្នុង 3 តម្លៃ ជាទូទៅព្យាបាលដោយការត្រួតពិនិត្យអាហារ
– GDM A2 ការព្យាបាលក្រៅពីការត្រួតពិនិត្យអាហារនោះ ក៏ត្រូវការប្រើប្រាស់អ៊ីនស៊ូលីន (Insulin) ដើម្បីត្រួតពិនិត្យកម្រិតស្ករនៅក្នុងឈាមផងដែរ ដែលនឹងត្រូវបានពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដោយផ្ទាល់**
អានព័ត៌មានបន្ថែម អំពី ជម្ងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ https://bit.ly/3bGKz95