SmartSight (ReLEx) បច្ចេកវិទ្យា Ai ដើម្បីដោះស្រាយបញ្ហាស្រោមភ្នែកខ្លី និងភ្នែកត្រង់

Image

ចែករំលែក


SmartSight (ReLEx) បច្ចេកវិទ្យា Ai ដើម្បីដោះស្រាយបញ្ហាស្រោមភ្នែកខ្លី និងភ្នែកត្រង់

SmartSight គឺជាការព្យាបាលបញ្ហាស្រោមភ្នែកដែលទំនើបបំផុតបច្ចុប្បន្នដោយប្រើឡាស៊ែរ ក្នុងការកែសម្រួលរាងកោងនៃកញ្ចក់ភ្នែក ដោយបំបែកស្រទាប់កញ្ចក់ភ្នែកឲ្យក្លាយជាឡែនស៍នៅក្នុងសាច់កញ្ចក់ភ្នែក (Lenticule) ហើយយកសាច់កញ្ចក់ភ្នែកដែលលើសចេញតាមរន្ធកាត់តូចៗ មានប្រវែង 2-5 មម។ វាបានអភិវឌ្ឍពីការវះកាត់ ReLEx ប្រភេទចាស់ ដោយមានប្រព័ន្ធ AI គ្រប់គ្រងគណនារូបរាងនៃ Lenticule និងបច្ចេកវិទ្យាប្រព័ន្ធស្គាល់រូបរាងកន្ទុយភ្នែក តាមដានចលនានិងការបង្វិលភ្នែក មុនពេលវះកាត់ និងពេលវះកាត់ ដូច្នេះមានភាពត្រឹមត្រូវខ្ពស់ក្នុងការព្យាបាលកែសម្រួលបញ្ហាស្រោមភ្នែកឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ ជាពិសេសស្រោមភ្នែកបង្វិល

 

បច្ចេកវិទ្យាដែលប្រើក្នុងការព្យាបាលវិធី SmartSight

SCHWIND ATOS Remtosecond Laser ដោយក្រុមហ៊ុន SCHWIND eye-tech-solutions GmbH ពីប្រទេសអាល្លឺម៉ង់

 

លក្ខណៈពិសេសនៃ SmartSight

  • អាចកែសម្រួលស្រោមភ្នែកខ្លីចាប់ពី [-0.50D ដល់ -12.00D]
  • អាចកែសម្រួលស្រោមភ្នែកបង្វិលចាប់ពី [-6.00D ដល់ +6.00D]
  • អាចកែសម្រួលបញ្ហាស្រោមភ្នែកខ្លីរួមបញ្ចូលស្រោមភ្នែកបង្វិល ចាប់ពី [-0.50D ដល់ – 14.00D]
  • មានភាពត្រឹមត្រូវខ្ពស់ក្នុងការព្យាបាលបញ្ហាស្រោមភ្នែក មានប្រព័ន្ធស្គាល់រូបរាងកន្ទុយភ្នែក តាមដានចលនានិងការបង្វិលភ្នែក មុនពេលវះកាត់ និងពេលវះកាត់
  • កាត់បន្ថយបញ្ហាបន្ថែមបន្ទាប់ពីវះកាត់ និងបង្កើនភាពស្រួលសម្រាប់អ្នកជំងឺពេលវះកាត់
  • បង្កើនគុណភាពនៃការមើលឃើញបន្ទាប់ពីវះកាត់ (Quality of vision) និងអាចមានការមើលឃើញល្អឡើងយ៉ាងឆាប់រហ័ស (Visual recovery)

 

ជំហានក្នុងការព្យាបាលវិធី SmartSight

  • ប្រព័ន្ធស្គាល់រូបរាងកន្ទុយភ្នែក តាមដានចលនានិងការបង្វិលភ្នែក ពិនិត្យកំណត់ទីតាំងភ្នែកអ្នកជំងឺ
  • ប្រើ SCHWIND ATOS Femtosecond Laser បំបែកស្រទាប់កញ្ចក់ភ្នែកឲ្យក្លាយជាឡែនស៍នៅក្នុងសាច់កញ្ចក់ភ្នែក (Lenticule) ដើម្បីកែសម្រួលរាងកោងនៃកញ្ចក់ភ្នែកឲ្យសមរម្យនឹងតម្លៃស្រោមភ្នែកដែលត្រូវបានកែសម្រួល ដោយមិនបំផ្លាញស្រទាប់ខាងក្រៅនៃកញ្ចក់ភ្នែក
  • បើករន្ធកាត់តូចមានទំហំ 2-5 មម ដោយ SCHWIND ATOS Femtosecond Laser
  • យកឡែនស៍នៅក្នុងសាច់កញ្ចក់ភ្នែក (Lenticule) ចេញតាមរន្ធកាត់តូច

 

អត្ថប្រយោជន៍នៃការព្យាបាលវិធី Smart Sight

  • រាងកោងនៃកញ្ចក់ភ្នែកបន្ទាប់ពីព្យាបាល មានភាពស្រដៀងធម្មជាតិកាន់តែច្រើន ព្រោះមិនមានការបើកកញ្ចក់ភ្នែក
  • មានភាពត្រឹមត្រូវខ្ពស់ក្នុងការព្យាបាលបញ្ហាស្រោមភ្នែក
  • មានឱកាសកើតផលប៉ះពាល់ក្រោយ (ដូចជា ភ្នែកស្ងួត, ពន្លឺរំខាននៅកន្លែងងងឹត, ភាពមិនច្បាស់នៅកន្លែងមានពន្លឺតិច) តិចជាងការព្យាបាលដោយឡាស៊ែរប្រភេទផ្សេងៗ ព្រោះមិនមានការបើកស្រទាប់កញ្ចក់ភ្នែក
  • អាចកែសម្រួលបញ្ហាស្រោមភ្នែកខ្លីរួមបញ្ចូលស្រោមភ្នែកបង្វិល បានដល់ 14.00 Diopter
  • រយៈពេលសម្រាកខ្លី អាចត្រឡប់មកប្រើភ្នែកបានឆាប់
  • មិនមានអារម្មណ៍ឈឺចាប់ពេលវះកាត់
  • ការវះកាត់ប្រើឡាស៊ែរ ក្នុងគ្រប់ជំហាន ជាការវះកាត់គ្មានកាំបិត
  • ជាការវះកាត់រន្ធតូច មិនចាំបាច់បំបែកស្រទាប់កញ្ចក់ភ្នែកជាផ្នែក flap

 

សមរម្យសម្រាប់

  • មានអាយុ 18 ឆ្នាំឡើងទៅ និងមានស្រោមភ្នែកថេរយ៉ាងហោចណាស់ 1 ឆ្នាំ
  • មិនមានជំងឺកញ្ចក់ភ្នែក ដូចជា ជំងឺកញ្ចក់ភ្នែកបត់, ភ្នែកស្ងួតធ្ងន់ធ្ងរ និងជំងឺភ្នែកផ្សេងៗ ដូចជា ជំងឺស្រមោលភ្នែក, ជំងឺភ្នែកសំពាធខ្ពស់, ជំងឺភ្នែកព្រិល
  • មិនមានជំងឺរាងកាយដែលមានផលប៉ះពាល់ដល់ការព្យាបាលរបួស ដូចជា ជំងឺ SLE, ជំងឺ Sjogren’s syndrome, ជំងឺស្បែកស, ជំងឺប្រព័ន្ធភាពស៊ាំលើសផ្សេងៗ រួមទាំងជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងមិនបានល្អ
  • មិនមានស្ថានភាពផ្ទុកផ្ទៃពោះ ឬកំពុងផ្តល់ទឹកដោះកូន
  • មិនកំពុងប្រើថ្នាំព្យាបាលជំងឺផ្លូវចិត្ត

 

ការរៀបចំខ្លួន

បញ្ឈប់ពាក់កុងតាក់ឡែនស៍ មុនថ្ងៃពិនិត្យវិភាគសភាពភ្នែក តាមប្រភេទនៃកុងតាក់ឡែនស៍ និងចំនួនថ្ងៃដែលកំណត់ អាចប្រើវ៉ែនតាជំនួសពេលមិនពាក់កុងតាក់ឡែនស៍

  • កុងតាក់ឡែនស៍ប្រភេទទន់ (Soft Lens) ត្រូវបញ្ឈប់ពាក់យ៉ាងហោចណាស់ 3 ថ្ងៃមុនពិនិត្យវិភាគសភាពភ្នែក
  • កុងតាក់ឡែនស៍ប្រភេទរឹង (Hard Lens) ឬប្រភេទកន្លះរឹងកន្លះទន់ (Semi Hard Lens) ត្រូវបញ្ឈប់ពាក់យ៉ាងហោចណាស់ 14 ថ្ងៃមុនពិនិត្យវិភាគសភាពភ្នែក
  • បញ្ឈប់ថ្នាំព្យាបាលមុខស្បែកប្រភេទទទួលទានក្នុងក្រុម Isotretinoin ដូចជា Roaccuatanse, Acnotin, Isotret មុនថ្ងៃពិនិត្យវិភាគសភាពភ្នែក និងមុនវះកាត់យ៉ាងហោចណាស់ 1 ខែ ព្រោះថ្នាំនេះបណ្តាលឲ្យស្រទាប់ភ្នែកស្ងួតជាងធម្មតា រួមទាំងស្បែកកញ្ចក់ភ្នែកផងដែរ
  • បើកំពុងប្រើថ្នាំព្យាបាលជំងឺផ្សេងៗ សូមជម្រាបឲ្យគ្រូពេទ្យភ្នែកដឹងនៅថ្ងៃពិនិត្យ ដូចជា ថ្នាំសម្រាប់ជំងឺទឹកនោមផ្អែម, ថ្នាំបន្ថយសំពាធឈាម, ថ្នាំបន្ថយជាតិខ្លាញ់, ថ្នាំថៃរ៉ូយដ៍ និងថ្នាំគេងគ្រប់ប្រភេទ ប៉ុន្តែអ្នកជំងឺអាចបន្តប្រើថ្នាំបានដដែល មិនចាំបាច់បញ្ឈប់ថ្នាំមុនថ្ងៃពិនិត្យ និងនៅថ្ងៃពិនិត្យ

 

ការកំណត់កម្រិតក្នុងការព្យាបាល

SmartSight មិនអាចព្យាបាលបញ្ហាស្រោមភ្នែកវែងដោយកំណើត និងស្រោមភ្នែកវែងដោយអាយុបានទេ

Loading...

ចែករំលែក


Loading...
Loading...