កំចាត់ដោយការប្រើកំដៅសម្លាប់កោសិកាមហារីកនៅក្រពះ និងផ្ញើថ្នាំគីមីតាមសរសៃឈាមសំរាប់ចូលទៅក្រពះ (TACE)
មហារីកក្រពះ គឺជារឿងមហារីកមួយដែលគេឃើញជាញឹកញាប់ ដែលហេតុផលហានិភ័យនៃជំងឺនេះជារឿងជិតខាងយើងណាស់ មិនថាការផឹកភេសជ្ជៈអាល់កុល ការឆ្លងវីរុសហ្ស៊ីតប៊ី និងស៊ី ការញ៉ាំអាហារនិងមានសារធាតុបំពុលដូចជា អាហ្វ្លាតុកស៊ីនដែលអាចរកឃើញនៅក្នុងក្រហមដូង និងម្ទេសស្ងួត សភាពក្រពះរឹងពីហេតុផលផ្សេងៗដូចជា អាល់កុល ឬវីរុសហ្ស៊ីតជាដើម។ មហារីកក្រពះមាន 2 ប្រភេទ គឺមហារីកក្រពះដែលមានដើមកំណើតពីកោសិកាក្រពះផ្ទាល់ និងមហារីកក្រពះដែលបានរាលដាលមកពីអង្គភាពផ្សេងៗ។ នៅទីនេះនឹងនិយាយអំពីការព្យាបាលមហារីកក្រពះដែលមានដើមកំណើតពីកោសិកាក្រពះផ្ទាល់តែប៉ុណ្ណោះ
ហេតុផលដែលមានឥទ្ធិពលលើការជ្រើសរើសវិធីសាស្រ្តព្យាបាល
សម្រាប់ការព្យាបាលមហារីកក្រពះ គ្រូពេទ្យនឹងពិចារណាជ្រើសរើសវិធីសាស្រ្តព្យាបាលពីដំណាក់កាលធ្ងន់ធ្ងរ ដំណាក់កាលជំងឺ ទំហំ និងចំនួនកំណោលមហារីក ជាមួយនឹងសភាពរាងកាយទូទៅរបស់អ្នកជំងឺជារឿងសំខាន់ ដែលមានទាំងការវះកាត់ព្យាបាល ការប្រើកំដៅសម្លាប់កោសិកាមហារីកនៅក្រពះ ការផ្ដល់ថ្នាំគីមីតាមសរសៃឈាមចូលទៅក្រពះ (TACE) និងការព្យាបាលបែបថែរក្សាជាមួយការញ៉ាំថ្នាំ
ថ្ងៃនេះយើងនឹងមកយល់ដឹង និងស្គាល់ពីវិធីសាស្រ្តព្យាបាលមហារីកក្រពះដោយប្រើកំដៅសម្លាប់កោសិកាមហារីកនៅក្រពះដោយមិនចាំបាច់វះកាត់ និងការព្យាបាលមហារីកក្រពះដោយថ្នាំគីមីតាមសរសៃឈាម (Trans Arterial Chemo Embolization: TACE) រួមគ្នា
អត្ថប្រយោជន៍នៃការប្រើកំដៅសម្លាប់កោសិកាមហារីកក្រពះ
ការព្យាបាលដោយប្រើកំដៅសម្រាប់សម្លាប់កោសិកាមហារីកក្រពះនឹងធ្វើនៅករណីដែលជាមហារីកក្រពះនៅដំណាក់កាលដំបូង និងកំណោលមហារីកមានទំហំតូច រួមទាំងមានចំនួនតិចជាង 3 កំណោល។ វិធីសាស្រ្តព្យាបាលគ្រូពេទ្យនឹងបញ្ចូលស៊ុមតូចតាមផ្លូវពោះវៀនចំនួន 1 រន្ធ ចូលទៅក្រពះ ដើម្បីឲ្យចុងស៊ុមទៅកាន់ទីតាំងកំណោលមហារីក ហើយប្រើការណែនាំដោយម៉ាស៊ីនអ៊ុលត្រាសោន។ បន្ទាប់មកនឹងបញ្ចេញរលកប្រេកង់វិទ្យុ (Radio Frequency Ablation: RF) ឬរលកម៉ាយក្រូវ៉ែវ (Microwave Ablation) ដើម្បីបង្កើតកំដៅនៅចុងស៊ុម និងបំផ្លាញកោសិកាមហារីកឲ្យបានគោលដៅដែលបានកំណត់ ដើម្បីមិនឲ្យមានកោសិកាមហារីកនៅសល់
និងសំណួរដែលគ្រប់គ្នាចង់ដឹងជាក់លាក់គឺ វិធីនេះមានអត្ថប្រយោជន៍យ៉ាងដូចម្តេច? ចម្លើយគឺ ការព្យាបាលវិធីនេះមានផលប៉ះពាល់ទៅលើក្រពះដែលល្អតិចណាស់ មានប្រសិទ្ធភាពស្មើនឹងការវះកាត់ព្យាបាល គ្រាន់តែផ្ដល់ថ្នាំបំបាត់ឈឺតាមសរសៃឈាមក្នុងអំឡុងពេលប្រើកំដៅសម្លាប់កោសិកាមហារីកក្រពះ បន្ទាប់ពីព្យាបាលនឹងស្ដារឡើងវិញបានលឿន គេងសម្រាកត្រឹមតែ 1-2 ថ្ងៃ អាចត្រឡប់ទៅផ្ទះបាន
ការព្យាបាលមហារីកក្រពះដោយថ្នាំគីមីតាមសរសៃឈាម (TACE)
ធម្មតាកោសិកាក្រពះត្រូវបានផ្គត់ផ្គង់ឈាមដោយសរសៃឈាមខ្មៅពីប្រព័ន្ធផ្លូវដំណើរការអាហារ ប៉ុន្តែកំណោលមហារីកនៅក្រពះមានភាពខុសគ្នា ពីព្រោះវានឹងទាញយកសរសៃឈាមក្រហមទៅផ្គត់ផ្គង់កំណោលមហារីកដើម្បីអភិវឌ្ឍន៍ ដូច្នេះបានបង្កើតគំនិតព្យាបាលដោយ TACE ដើម្បីផ្ញើថ្នាំគីមីទៅកាន់កំណោលមហារីកក្រពះដោយផ្ទាល់ ជំនួសការផ្ដល់ថ្នាំគីមីធម្មតា
ការព្យាបាលដោយ TACE នឹងធ្វើនៅបន្ទប់ប្រតិបត្តិការ Cath Lab ដោយបាញ់ថ្នាំបាញ់ឈឺនៅចង្កេះ មុនធ្វើការស្ទង់សរសៃឈាមតាមផ្លូវចង្កេះ ដោយប្រើសរសៃឈាមតូច រហូតដល់ចុងសរសៃឈាមស្ថិតនៅទីតាំងសមរម្យ គឺសរសៃឈាមដែលផ្គត់ផ្គង់ទៅកោសិកាមហារីកក្រពះដោយផ្ទាល់ បន្ទាប់មកផ្ដល់ថ្នាំគីមី និងបិទសរសៃឈាមដោយសម្ភារៈវេជ្ជសាស្រ្ត ដើម្បីឲ្យថ្នាំគីមីនៅក្នុងកំណោលមហារីកបានយូរជាងមុន និងបំផ្លាញកោសិកាមហារីកក្រពះបានច្រើនបំផុត ដោយមានផលប៉ះពាល់តិចតួចទៅលើកោសិកាក្រពះធម្មតាដែលនៅជិត
សញ្ញាបង្ហាញណាខ្លះដែលអាចព្យាបាលបានដោយ TACE
- អ្នកជំងឺមានមហារីកក្រពះនៅដំណាក់កាលមធ្យម និងសភាពរាងកាយទូទៅនៅក្នុងលក្ខខណ្ឌដែលអាចធ្វើបាន
- កំណោលមហារីកមិនទាន់រាលដាលចូលទៅក្នុងសរសៃឈាមខ្មៅដែលផ្គត់ផ្គង់ក្រពះ
- កំណោលមហារីកមានទំហំមិនធំពេក
វិធីសាស្រ្តថែរក្សាខ្លួនមុននិងបន្ទាប់ពីការព្យាបាល
- មុនព្យាបាលត្រូវឈប់ទឹកនិងអាហារ 6 ម៉ោង ហើយអ្នកជំងឺនឹងទទួលបានការត្រួតពិនិត្យឈាម និងថតរូបយ៉ាងលម្អិត
- បន្ទាប់ពីព្យាបាលគ្រូពេទ្យនឹងដកសរសៃឈាមចេញ និងធ្វើការបញ្ឈប់ឈាមនៅតំបន់ចង្កេះ អ្នកជំងឺត្រូវគេងស្របលើគ្រែ និងបត់ចង្កេះក្នុងរយៈពេល 6-8 ម៉ោងដំបូង បន្ទាប់ពីព្យាបាល
- អ្នកជំងឺត្រូវគេងសម្រាកដើម្បីត្រួតពិនិត្យសុខភាពយ៉ាងហោចណាស់ 1 ថ្ងៃបន្ទាប់ពីព្យាបាល
- ចូលរួមពិនិត្យវាយតម្លៃលទ្ធផលព្យាបាលក្នុងរយៈពេល 4 សប្តាហ៍
- ករណីកំណោលមានទំហំធំ ឬមានច្រើនទីតាំង អាចត្រូវព្យាបាលច្រើនជាងមួយដង អ្នកជំងឺគួរតែធ្វើការព្យាបាលតាមការណែនាំរបស់គ្រូពេទ្យយ៉ាងតឹងរឹង
ពីព័ត៌មានខាងលើ បង្ហាញឲ្យឃើញពីរឿងសំខាន់មួយ គឺការព្យាបាលមហារីកមានវិធីសាស្រ្តជាច្រើន គ្រាន់តែអ្នកត្រូវផ្តោតសំខាន់ក្នុងការសិក្សា និងទទួលយកព័ត៌មានផ្សេងៗយ៉ាងយល់ដឹង ហើយរឿងសំខាន់មួយដែលមិនអាចបដិសេធបាននោះគឺ “កម្លាំងចិត្ត” ដែលត្រូវមានយ៉ាងពេញលេញ សម្រាប់ការត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក មិនមែនសម្រាប់នរណាទេ ប៉ុន្តែសម្រាប់អ្នកផ្ទាល់…ស៊ូស៊ូ