សូមស្គាល់អំពី Probiotic និង Prebiotic ពីរប្រភេទសំខាន់ សម្រាប់សុខភាពផ្លូវដោះស្រាយអាហារដែលល្អ

Image

ចែករំលែក


ក្រៅពីការញ៉ាំអាហារឲ្យបានត្រឹមត្រូវ ជ្រើសរើសអាហារងាយស្រូប និងបានចម្អិនស្រឡះ ការញ៉ាំអាហារដែលមានមេរោគល្អដែលមានឈ្មោះថា “Probiotic” ក៏ជាជម្រើសមួយទៀតដែលជួយថែរក្សាប្រព័ន្ធរំលាយអាហាររបស់យើងបាន។ មិនត្រឹមតែ Probiotic ដែលយើងគួរតែស្គាល់ទេ ប៉ុន្តែមាន Prebiotic ជាគូដ៏សំខាន់មួយទៀត… ដែលជួយឲ្យការថែរក្សាសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកមានប្រសិទ្ធភាពកាន់តែខ្ពស់។

 

Probiotic និង Prebiotic មានឈ្មោះស្រដៀងគ្នា… ប៉ុន្តែមិនមែនជារបស់ដូចគ្នាទេ

បើនិយាយអំពី Probiotic សម្រាប់មនុស្សខ្លះអាចធ្លាប់បានលឺមកហើយ ប៉ុន្តេលើកពេលបានឃើញពាក្យ “Prebiotic” មនុស្សជាច្រើនអាចស្រឡះច្រឡំ និងយល់ថាវាជាឈ្មោះរបស់វត្ថុដូចគ្នា មានន័យដូចគ្នា។

 

Probiotic ជាអ្វី?

ពិតប្រាកដ… Probiotic គឺជាឈ្មោះរបស់មេរោគតូចៗដែលជួយផលិតសារធាតុប្រឆាំង ឬបំផ្លាញមេរោគផ្សេងៗ ដែលមានស្រាប់នៅក្នុងរាងកាយមនុស្សយើង។ ប៉ុន្តែដោយសារតែហេតុផលខ្លះៗ វាអាចបណ្តាលឲ្យមេរោគនេះថយចុះ ហើយប៉ះពាល់ដល់ការងាររបស់ប្រព័ន្ធរំលាយអាហារ។ ដូច្នេះមនុស្សខ្លះត្រូវតែបន្ថែមដោយការញ៉ាំអាហារដែលមានមេរោគនេះ។

 

Prebiotic ជាអ្វី?

Prebiotic គឺជារបស់មិនមានជីវិតដែលរាងកាយមិនអាចរំលាយ និងស្រូបយកបាននៅក្នុងពោះវៀនតូច។ វាត្រូវបានបញ្ជូនទៅពោះវៀនធំ… ហើយត្រូវបានរំលាយដោយមេរោគដែលមានឈ្មោះថា Probiotic។ ឬបើនិយាយឲ្យងាយ គឺ Prebiotic ជាអាហាររបស់ Probiotic ដែលជួយឲ្យ Probiotic ធំឡើងបានល្អប្រសើរជាងមុន។

 

តើអ្នកដឹងទេ? Probiotic គួរញ៉ាំរួមជាមួយ Prebiotic

ដោយសារតែ Prebiotic ជាអាហារល្អដែលមានប្រយោជន៍សម្រាប់ Probiotic ធ្វើឲ្យរបស់ទាំងពីរនេះគួរត្រូវបានបញ្ចូលទៅក្នុងរាងកាយជាមួយគ្នា ដើម្បីឲ្យ Probiotic អាចធ្វើការបានយ៉ាងពេញលេញ។ អាហារដែលមាន Probiotic យើងបានលឺជាញឹកញាប់ដូចជា ទឹកដោះគោ យ៉ូហ្គឺត ឬបន្លែបំពង។ ចំណែកអាហារដែលមាន Prebiotic ខ្ពស់ដូចជា ខ្ទឹមស ក្រឡុក អាហ្វូខាដូ និងចេក។

 

ហើយ Probiotic មេរោគនេះ… មានអត្ថប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារយ៉ាងដូចម្តេច?

ពេលដែលបានដឹងពីប្រភពអាហារដែលពោរពេញដោយវត្ថុមានប្រយោជន៍ទាំងពីរនេះហើយ មនុស្សជាច្រើនអាចមានសំណួរថា… តើយើងត្រូវការមេរោគនេះសម្រាប់អ្វី ហើយនេះជាគុណសម្បត្តិល្អៗរបស់ Probiotic ដែលអ្នកនឹងទទួលបាន។

  • ជួយដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ មិនថាជា ជំងឺអូជចរ ការស្ងួតពោះ វិបត្តិពោះវៀន ឬជំងឺពោះវៀនធំឆ្អឹងឆ្អិនរំលងរលាកជាប់ជាប្រចាំ
  • លើកកម្ពស់ប្រព័ន្ធរំលាយអាហារដោយបង្កើតអង់ស៊ីមជាច្រើនប្រភេទ
  • ជួយថែរក្សាសុខភាពមាត់ ការពារការខូចខាតធ្មេញ
  • ការពារជំងឺអាលែហ្ស៊ី ជួយលើកកម្ពស់ប្រព័ន្ធភាពស៊ាំឲ្យមានសមតុល្យ
  • ជួយបន្ថយសំពាធឈាម
  • ការពារការឆ្លងមេរោគបាក់តេរី

ប្រព័ន្ធរំលាយអាហារមានសារៈសំខាន់មិនខ្វះខាតពីប្រព័ន្ធផ្សេងៗក្នុងរាងកាយទេ។ ដូច្នេះយើងគួរតែយកចិត្តទុកដាក់ថែរក្សាពីពេលនៅសុខភាពល្អ ព្រោះបើមិនយកចិត្តទុកដាក់រហូតមានបញ្ហា កុំភ្លេចថាអ្នកមិនអាចមើលឃើញសុខភាពខាងក្នុងបានទេ មុនពេលដឹងខ្លួន… វាអាចធ្ងន់ធ្ងរហើយពេលវេលាសម្រាប់ព្យាបាលអាចយឺតពេក។

ចែករំលែក


Loading...