ការធ្វើបាយប៉ាសបេះដូង ឬការវះកាត់បន្ថែមសរសៃឈាមផ្គត់ផ្គង់បេះដូង ដើម្បីបង្កើតផ្លូវបំលែងឲ្យឈាមអាចហូរចូលទៅផ្គត់ផ្គង់បេះដូងបានគ្រប់គ្រាន់ គឺជាការការពារមិនឲ្យមានស្ថានភាពបេះដូងបរាជ័យពីការខ្វះឈាម ជាវិធីមួយក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូងតូចតាច ដែលបច្ចុប្បន្នមូលហេតុនៃការស្លាប់របស់មនុស្សកម្ពុជា ដែលមិនមកពីគ្រោះថ្នាក់ គឺមកពីជំងឺបេះដូង និងសរសៃឈាមតូចតាចជាច្រើនជាងគេ លេខពីរបន្ទាប់ពីជំងឺមហារីកតែប៉ុណ្ណោះ
ដំណើរការវះកាត់បាយប៉ាសបេះដូង
- វេជ្ជបណ្ឌិតយកសរសៃឈាមដែលមានគុណភាពល្អពីផ្នែកផ្សេងទៀតនៃរាងកាយ ប្រហែលជាសរសៃឈាមស្រឡាយពីជើង ឬសរសៃឈាមស្រឡាយពីទ្រូង ឬដៃ ដើម្បីភ្ជាប់បង្កើតផ្លូវបំលែងឆ្លងកាត់សរសៃឈាមដែលតូច ឬបិទខ្ទប់
- វេជ្ជបណ្ឌិតនឹងភ្ជាប់ចុងសរសៃឈាមមួយចំហៀងទៅសរសៃឈាមធំដែលផ្គត់ផ្គង់បេះដូង ចុងសរសៃឈាមម្ខាងទៀតនឹងភ្ជាប់ទៅសរសៃឈាមក្រោមតំបន់ដែលតូច ឬបិទខ្ទប់
ការវះកាត់បន្ថែមសរសៃឈាមបេះដូងនឹងធ្វើឲ្យឈាមហូរចូលទៅផ្គត់ផ្គង់សាច់ដុំបេះដូងបានច្រើនជាងមុន ដូច្នេះដោះស្រាយបញ្ហាអាការៈបេះដូងខ្វះឈាម និងជួយឲ្យបេះដូងធ្វើការបានល្អប្រសើរឡើង
ការថែទាំបន្ទាប់ពីវះកាត់បាយប៉ាសបេះដូង
បន្ទាប់ពីការវះកាត់បានបញ្ចប់ វេជ្ជបណ្ឌិតនឹងអោយអ្នកជំងឺសម្រាកនៅបន្ទប់ ICU យ៉ាងហោចណាស់ 1-2 ថ្ងៃ បន្ទាប់មកនឹងផ្លាស់ទៅសម្រាកបន្តនៅបន្ទប់អ្នកជំងឺយ៉ាងហោចណាស់ 7 ថ្ងៃ ដើម្បីត្រួតពិនិត្យអាការៈ និងតាមដានលទ្ធផល ក្នុងរយៈពេលសម្រាកនៅមន្ទីរពេទ្យ អ្នកជំងឺអាចត្រូវមានការតភ្ជាប់បំពង់ ឬខ្សែផ្សេងៗនៅលើរាងកាយរយៈពេលមួយ
ហើយពេលដែលអ្នកជំងឺត្រឡប់ទៅសម្រាកនៅផ្ទះបានហើយ ត្រូវប្រុងប្រយ័ត្នក្នុងការថែទាំរបួស សម្រាកគ្រប់គ្រាន់ និងគួរជៀសវាងការធ្វើសកម្មភាពធ្ងន់ធ្ងរ ព្រោះអាចធ្វើឲ្យរបួសពន់យឺត ឬបង្ករអាការៈរំខានផ្សេងៗបាន
ក្រៅពីនេះ អ្នកជំងឺ និងអ្នកនៅជិតគ្នាគួរតែត្រួតពិនិត្យអាការៈរបស់អ្នកជំងឺ ប្រសិនបើមានអាការៈដូចខាងក្រោម គួរតែទៅពិនិត្យវេជ្ជបណ្ឌិតឲ្យបានឆាប់រហ័ស
- មានកំដៅខ្ពស់លើស 38 អង្សាសេ
- ដកដង្ហើមពិបាក
- មានអាការៈចង់វៀច ឬវៀចបន្ត
- ឈឺនៅតំបន់របួសវះកាត់កើនឡើង
- មានអាការៈសូត្រឬឈាមចេញនៅតំបន់របួសវះកាត់
- បេះដូងបេះឆាប់ ឬបេះមិនទៀងទាត់
- មានអាការៈសូត្រឬដាច់ដៃ និងជើង
ពេទ្យ ឆយុត ជីវៈព្រឹក្ស
វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូង និងសរសៃឈាម
មជ្ឈមណ្ឌលបេះដូង មន្ទីរពេទ្យភយ៉ាថៃ នាវាមិន

