វិធីអានស្លាកផលិតផល រើសទិញយ៉ាងដូចម្តេចឲ្យសុខភាពមិនខូច?

Image

ចែករំលែក


វិធីអានស្លាកផលិតផល រើសទិញយ៉ាងដូចម្តេចឲ្យសុខភាពមិនខូច?

ស្លាកផលិតផលប្រភេទអាហារ មិនត្រឹមតែត្រូវបញ្ជាក់ឈ្មោះផលិតផល តម្លៃ និងព័ត៌មានលម្អិតផ្សេងៗទេ ក៏ត្រូវមានការបញ្ជាក់ព័ត៌មានអាហារូបត្ថម្ភផងដែរ ប្រសិនបើយើងដឹង វិធីអានស្លាកផលិតផលអាហារ ដែលត្រឹមត្រូវ នោះវានឹងនាំឲ្យការថែទាំសុខភាពបានល្អជារបៀបមួយផងដែរ ដែលព័ត៌មានអាហារូបត្ថម្ភទូទៅនឹងរួមមាន

  1. ព័ត៌មានអំពីសារធាតុអាហារផ្សេងៗរបស់ផលិតផលអាហារ យោងតាមបរិមាណថាមពលដែលគួរទទួលបានក្នុងមួយថ្ងៃ ដែលមនុស្សទូទៅគួរទទួលបានប្រហែលមិនលើស 2,000 កាឡូរីជាមធ្យម ប៉ុន្តែនៅក្នុងការពិតមនុស្សនីមួយៗមានតម្រូវការថាមពលមិនដូចគ្នា ដោយសារតែប៉ារ៉ាម៉ែត្រដូចជា ភេទ អាយុ ទំងន់ កម្ពស់ អត្រាអូសថាមពល និងរបៀបរស់នៅប្រចាំថ្ងៃដែលខុសគ្នា ជាដើម
  2. បញ្ជីឈ្មោះសមាសធាតុ/គ្រឿងផ្សំផ្សេងៗ ដែលមាននៅក្នុងផលិតផលនោះៗ ជាមួយនឹងបញ្ជាក់អត្រាប្រហែលផងដែរ អ្នកដែលចង់កាត់បន្ថយខ្លាញ់ កាបូហ៊ីដ្រាត និងផ្សេងៗ អាចពិនិត្យពីព័ត៌មានលម្អិតនេះបាន ដោយបញ្ជីសមាសធាតុផលិតផលនឹងត្រូវរៀបចំតាមលំដាប់ពីសមាសធាតុដែលមានបរិមាណច្រើនទៅតិច

វិធីអានស្លាកផលិតផល អាចចែកចាយតាមការថែទាំសុខភាពរបស់អ្នកប្រើប្រាស់នីមួយៗ ដូចខាងក្រោម

  1. ការត្រួតពិនិត្យទម្ងន់ សូមណែនាំឲ្យពិនិត្យនៅស្លាកអាហារូបត្ថម្ភ ដោយជ្រើសរើសផលិតផលដែលផ្តល់ថាមពលទាបបើប្រៀបធៀបនឹងផលិតផលផ្សេងទៀតក្នុងប្រភេទដូចគ្នា ឬយកមកពិចារណាបរិមាណដែលគួរបរិភោគក្នុងមួយថ្ងៃផងដែរ
  2. ការជៀសវាងខ្លាញ់ ឬអ្នកដែលចង់ត្រួតពិនិត្យខ្លាញ់ សូមណែនាំឲ្យផ្តោតលើវិធីអានស្លាកផលិតផលនៅផ្នែកបង្ហាញតម្លៃអាហារូបត្ថម្ភ ដោយបរិមាណខ្លាញ់មិនគួរលើស 20 ក្រាមក្នុងមួយមុខម្ហូប ហើយត្រូវអានផ្នែកបរិមាណខ្លាញ់អាស៊ីតសំរាប់ផង គឺមិនគួរលើស 5% ក្នុងមួយមុខម្ហូប ព្រោះខ្លាញ់អាស៊ីតសំរាប់គឺជាមូលហេតុសំខាន់ដែលបង្ករឲ្យមានជំងឺបេះដូង និងសរសៃឈាម
  3. បរិមាណវីតាមីន និងរ៉ែ គួរមើលបរិមាណដែលមានប្រៀបធៀបនឹងបរិមាណដែលគួរទទួលបានក្នុងមួយថ្ងៃក្នុងមួយមុខម្ហូប ឬក្នុងមួយកញ្ចប់ផលិតផល សូមណែនាំឲ្យជ្រើសរើសទិញអាហារដែលមានភាពចម្រុះ មានវីតាមីន និងរ៉ែគ្រប់គ្រាន់សម្រាប់សុខភាពល្អ
  4. ការត្រួតពិនិត្យកម្រិតស្ករ គឺជារឿងចាំបាច់សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដែលគួរបរិភោគកាបូហ៊ីដ្រាតមិនលើស 70 ក្រាមក្នុងមួយមុខម្ហូប រួមទាំងបរិមាណស្ករដែលទទួលបានមិនគួរលើស 24 ក្រាមក្នុងមួយថ្ងៃផងដែរ
  5. ការត្រួតពិនិត្យសូដ្យូម ដើម្បីការពារបញ្ហាសំពាធឈាម សូមអានស្លាកផលិតផលដែលបញ្ជាក់បរិមាណសូដ្យូមនៅក្នុងផលិតផលនោះ ហើយមិនគួរបរិភោគលើស 100 មីលីក្រាម ឬ 5% ក្នុងមួយមុខម្ហូប ប្រសិនបើរកឃើញផលិតផលណាមួយមានបរិមាណសូដ្យូមខ្ពស់ សូមណែនាំឲ្យកាត់បន្ថយបរិមាណបរិភោគ
  6. សារធាតុចិញ្ចឹមក្នុងអាហារ ជាញឹកញាប់មានព័ត៌មានលម្អិតនៅក្នុងអាហារដែលផ្តល់សារធាតុចិញ្ចឹមខ្ពស់ ដោយនៅស្លាកអាហារូបត្ថម្ភនឹងបញ្ជាក់ជាបរិមាណនៃសារធាតុចិញ្ចឹម ឬហ្វាយប័រ សូមណែនាំឲ្យជ្រើសរើសអាហារដែលមានបរិមាណសារធាតុចិញ្ចឹមលើស 20% នៃបរិមាណដែលគួរទទួលបានក្នុងមួយថ្ងៃក្នុងមួយមុខម្ហូប ឬក្នុងមួយថ្ងៃគួរទទួលបានសារធាតុចិញ្ចឹមយ៉ាងតិច 25 ក្រាម

ពេលដែលយើងដឹងវិធីអានស្លាកផលិតផល និងអានបានត្រឹមត្រូវ នឹងជួយឲ្យយើងជ្រើសរើសផលិតផលឲ្យសមរម្យនឹងសុខភាពរបស់យើងបាន ដោយត្រូវមើលថ្ងៃផលិត ឬថ្ងៃផុតកំណត់ផងដែរ យើងគួរអានស្លាកផលិតផលឲ្យបានល្អមុនសម្រេចចិត្តជ្រើសរើសទិញផលិតផលអាហារនៅគ្រប់ពេល ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាសុខភាព ឬមានជំងឺប្រចាំខ្លួន ការអានស្លាកផលិតផលយ៉ាងម៉ត់ចត់នឹងជួយត្រួតពិនិត្យបរិមាណសារធាតុអាហារឲ្យសមរម្យនឹងបញ្ហាសុខភាពដែលមាន គឺដូចជាជំនួយឲ្យការព្យាបាលមានលទ្ធផលល្អជាងមុនផងដែរ

 

នាយកវេជ្ជបណ្ឌិត ធិតិវុទ្ធ ហ៊ូ
វេជ្ជបណ្ឌិតឯកទេសផ្នែកវេជ្ជសាស្ត្រទូទៅ
មជ្ឈមណ្ឌលផ្សព្វផ្សាយសុខភាព មន្ទីរពេទ្យភយ៉ាថៃ នាវាមិន

Loading...

ចែករំលែក


Loading...

វិធីអានស្លាកផលិតផល រើសទិញយ៉ាងដូចម្តេចឲ្យសុខភាពមិនខូច?