តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចពេលត្រូវធ្វើ MRI សន្លាក់ជើង

Image

ចែករំលែក


តើត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចពេលត្រូវធ្វើ MRI សន្លាក់ជើង

នៅពេលមានការឈឺចាប់នៅតំបន់ជង្គង់ ឬមានរោគសញ្ញាជង្គង់រឹង ក្រឡុក ជង្គង់ដុំ ប្រឈមមុខនឹងគ្រោះថ្នាក់នៅតំបន់ជង្គង់ពីការលេងកីឡា ជាទូទៅវេជ្ជបណ្ឌិតនឹងណែនាំឲ្យធ្វើការត្រួតពិនិត្យដោយប្រើរលកម៉ាញេទិច ( magnetic resonance imaging: MRI ) នៅក្បាលជង្គង់ ព្រោះមិនត្រឹមតែអាចប្រាប់លក្ខណៈរបស់ឆ្អឹងក្បាលជង្គង់បានទេ ក៏អាចដឹងពីភាពមិនប្រក្រតីផ្សេងៗនៅតំបន់ជង្គង់ផងដែរ

 

 

យល់ដឹងអំពីការធ្វើ MRI ជង្គង់

ការធ្វើ MRI ( Magnetic Resonance Imaging ) គឺជាការត្រួតពិនិត្យដោយឧបករណ៍ដែលប្រើបច្ចេកវិទ្យាសម្រាប់បង្កើតរូបភាពស្រដៀងពិតនៃផ្នែកផ្សេងៗក្នុងរាងកាយ ដោយប្រើវាលម៉ាញេទិចដែលមានកម្លាំងខ្ពស់ និងរលកវិទ្យុ ( Radio Frequency ) ដែលអាចផ្តល់ព័ត៌មានលម្អិត និងភាពច្បាស់នៃរូបភាពរបស់អង្គភាពផ្សេងៗក្នុងរាងកាយ បង្ហាញរូបភាពលើអេក្រង់កុំព្យូទ័រ។ រូបភាពដែលទទួលបានមានភាពច្បាស់ជាងការត្រួតពិនិត្យដោយកាំរស្មីកុំព្យូទ័រ CTScan ដូច្នេះ ការធ្វើ MRI ជង្គង់ អាចផ្តល់ចម្លើយនៅករណីដែលសង្ស័យថាជង្គង់មានការពុល ឬអត់ មានការបែកខ្សែសរសៃ ឆ្អឹងបែក ឬរលាក ឬអត់ រួមទាំងអាចប្រាប់បានថាបរិមាណទឹកនៅក្នុងជង្គង់មានសភាពយ៉ាងដូចម្តេច។ វាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការជួយឲ្យវេជ្ជបណ្ឌិតអាចវិនិច្ឆ័យ និងរៀបចំផែនការព្យាបាលបានយ៉ាងត្រឹមត្រូវ

 

 

រោគសញ្ញាដែលបង្ហាញថាគួរធ្វើ MRI ជង្គង់

  • ជង្គង់ដុំ ឈឺចាប់
  • ឈឺជង្គង់យូរអង្វែង
  • ជង្គង់រឹង ក្រឡុក
  • ដើរមិនស្រួល មិនអាចឡើងជណ្តើរបាន
  • ព្យួរឬបត់ជើងមិនបានដល់ចុង
  • មានគ្រោះថ្នាក់នៅតំបន់ជង្គង់

 

 

ការធ្វើ MRI ជង្គង់មានកំណត់ឬទេ?

ដោយសារតែជាការត្រួតពិនិត្យដែលមិនមានកាំរស្មីអិចដែលគ្រោះថ្នាក់ដល់រាងកាយ អាចធ្វើត្រួតពិនិត្យបានសម្រាប់អ្នកជំងឺគ្រប់ភេទគ្រប់អាយុ ដោយមិនចាំបាច់ត្រៀមខ្លួនច្រើន អាចធ្វើ MRI បានភ្លាមៗ ហើយអាចធ្វើបាននៅករណីមានផ្ទៃពោះក្នុងរយៈពេល 6 – 9 ខែ ប្រសិនបើមានសញ្ញាបង្ហាញសមរម្យសម្រាប់ការផ្ញើត្រួតពិនិត្យ ប៉ុន្តែត្រូវជៀសវាងការត្រួតពិនិត្យនៅរយៈពេល 3 ខែដំបូងនៃការផ្ទៃពោះ។ ទោះជាយ៉ាងណាការត្រួតពិនិត្យ MRI មិនថាផ្នែកណាក៏មានកំណត់ខ្លះ ព្រោះជារលកម៉ាញេទិចដែលមានវាលម៉ាញេទិចខ្លាំងជានិច្ច។ អ្នកជំងឺដែលមានដែកដាក់ក្នុងរាងកាយគួរជៀសវាង ដូចជាអ្នកដែលបានសំអាតដាក់ក្លិបបិទសរសៃឈាមពង្រីក អ្នកដែលដាក់ស្លាបបេះដូងក្លែងក្លាយ។ វេជ្ជបណ្ឌិតនឹងជាអ្នកពិចារណាថាតើមានសុវត្ថិភាពសម្រាប់ការត្រួតពិនិត្យឬអត់។ សម្រាប់ករណីមានការដំរុញឆ្អឹង អ្នកដែលបានប្ដូរជង្គង់ក្លែងក្លាយ អាចធ្វើឲ្យរូបភាពមានសញ្ញារំខាន ប្រសិនបើនៅជិតតំបន់ត្រួតពិនិត្យ។ លើសពីនេះ អ្នកដែលខ្លាចកន្លែងតូច ឬមិនអាចដេកស្របនៅក្នុងសុំពិនិត្យបាន ក៏ជាឧបសគ្គមួយក្នុងការត្រួតពិនិត្យ។ នៅករណីខ្លះវេជ្ជបណ្ឌិតអាចផ្តល់ថ្នាំបំបាត់អារម្មណ៍ ឬថ្នាំសំអាតមុនពេលធ្វើត្រួតពិនិត្យ

 

 

ការធ្វើ MRI ជង្គង់ចំណាយពេលប៉ុន្មាន?

ជាមធ្យមចំណាយពេលប្រហែល 30 នាទី -1 ម៉ោង ហើយនឹងទទួលបានលទ្ធផលបន្ទាប់ពីការត្រួតពិនិត្យរួច ប្រហែល 1.30 – 2 ម៉ោង ព្រោះការត្រួតពិនិត្យដោយម៉ាស៊ីន MRI ត្រូវការវេជ្ជបណ្ឌិតដែលមានចំណេះដឹងជំនាញពិសេសអំពីជង្គង់ជាអ្នកអានលទ្ធផល។ ក្នុងករណី MRI ផ្នែកផ្សេងទៀតរយៈពេលត្រួតពិនិត្យមិនខុសគ្នាច្រើនទេ អាស្រ័យលើផ្នែកដែលត្រូវត្រួតពិនិត្យ

 

 

បន្ទាប់ពីការត្រួតពិនិត្យ MRI ជង្គង់ ត្រូវអនុវត្តដូចម្តេច?

បន្ទាប់ពីការត្រួតពិនិត្យ អ្នកដែលបានត្រួតពិនិត្យអាចត្រឡប់ទៅផ្ទះ និងអនុវត្តសកម្មភាពប្រចាំថ្ងៃបានដូចធម្មតា លើកលែងតែអ្នកដែលមុនធ្វើត្រួតពិនិត្យបានប្រើថ្នាំបំបាត់អារម្មណ៍ ឬថ្នាំបំបាត់សតិ ត្រូវមានមិត្តភក្តិ សាច់ញាតិ ឬអ្នកជិតខាងថែទាំ ជៀសវាងបើកបររថយន្ត ធ្វើការជាមួយម៉ាស៊ីន ព្រោះអាចមានគ្រោះថ្នាក់បាន

ចែករំលែក


Loading...
Loading...