Side effects of contraceptive pills

Image

ចែករំលែក


Side effects of contraceptive pills

បច្ចុប្បន្ន នៅតែមានសំណួរច្រើនអំពីការប្រើថ្នាំគ្រប់គ្រងការបង្កើតកូនថាតើមានអត្ថប្រយោជន៍ និងគុណវិបត្តិយ៉ាងដូចម្តេច រួមទាំងមានផលប៉ះពាល់រួមផ្សំទៀតឬទេ ប្រសិនបើជ្រើសរើសវិធីគ្រប់គ្រងការបង្កើតកូនដោយប្រើថ្នាំគ្រប់គ្រងការបង្កើតកូនរយៈពេលយូរ មួយក្នុងចំណោមសំណួរគឺការប្រើថ្នាំគ្រប់គ្រងការបង្កើតកូនរយៈពេលយូរមានផលប៉ះពាល់ធ្វើឲ្យមានហានិភ័យក្នុងការកើតមហារីកដោះទារកឬទេ? ជាទូទៅថ្នាំគ្រប់គ្រងការបង្កើតកូនបែងចែកជាប្រភេទធំ ២ ប្រភេទ

  1. ថ្នាំគ្រប់គ្រងការបង្កើតកូនប្រភេទហ័រមូនរួម
  2. ថ្នាំគ្រប់គ្រងការបង្កើតកូនប្រភេទមានតែប្រូជេស្តូជែន

 

 

ថ្នាំគ្រប់គ្រងការបង្កើតកូនប្រភេទហ័រមូនរួមក្នុងមួយគ្រាប់ មានសារធាតុអេស្ត្រូជែន (Estrogen) និងប្រូជេស្តូជែន (Progesterone) ក៏បែងចែកជាក្រុមពីរផងដែរ គឺក្រុមដែលមានបរិមាណអេស្ត្រូជែន និងប្រូជេស្តូជែនស្មើគ្នានៅក្នុងគ្រាប់នីមួយៗ និងក្រុមមួយទៀតដែលនៅក្នុងគ្រាប់នីមួយៗមានហ័រមូនមិនស្មើគ្នា។ ជាទូទៅហានិភ័យក្នុងការកើតមហារីកស្ត្រីអាស្រ័យលើកម្រិតហ័រមូនអេស្ត្រូជែននៅក្នុងរាងកាយដែលមានរយៈពេលយូរ ដូចជា

  • មានរដូវសម្រាលមុនពេលកំណត់ (មានមុនអាយុ 12 ឆ្នាំ)
  • រដូវសម្រាលបញ្ចប់យឺតជាងកំណត់ (អាយុ 55 ឆ្នាំ)
  • មានកូនដំបូងក្រោយអាយុ 30 ឆ្នាំឡើងទៅ
  • មិនមានកូន

 

 

Q: ការប្រើថ្នាំគ្រប់គ្រងការបង្កើតកូន មិនថាប្រភេទទទួលទានឬចាក់ មានហានិភ័យក្នុងការកើតមហារីកឬទេ?

A: ហានិភ័យក្នុងការកើតមហារីកកើនឡើងបន្តិចបន្តួច ពីការកើនឡើងនៃកម្រិតហ័រមូនអេស្ត្រូជែននៅក្នុងរាងកាយ ប៉ុន្តែគួរដឹងថា ហ័រមូនក្នុងថ្នាំគ្រប់គ្រងការបង្កើតកូននៅក្នុងរាងកាយរយៈពេលមិនយូរទេ ដូច្នេះមិនមែនជាឧបសគ្គសំខាន់នៃការកើតជម្ងឺមហារីកទេ លើសពីនេះ ប្រសិនបើអ្នកប្រើថ្នាំគ្រប់គ្រងការបង្កើតកូនមានហានិភ័យដើមរួចហើយ នោះហានិភ័យនឹងកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ហើយប្រសិនបើបញ្ឈប់ប្រើថ្នាំគ្រប់គ្រងការបង្កើតកូនជាង ១០ ឆ្នាំឡើងទៅ ហានិភ័យក្នុងការកើតមហារីកនឹងធ្លាក់ចុះស្មើនឹងមនុស្សដែលមិនបានប្រើថ្នាំគ្រប់គ្រងការបង្កើតកូន។ ទោះជាយ៉ាងណា ថ្នាំគ្រប់គ្រងការបង្កើតកូនក្រៅពីមានលក្ខណៈការពារការមានផ្ទៃពោះ ក៏មានអត្ថប្រយោជន៍ផ្សេងទៀតល្អសម្រាប់សុខភាពដូចជា

  • ជួយកំណត់រដូវសម្រាលឲ្យបានត្រឹមត្រូវ
  • បន្ថយអាការៈឈឺរដូវសម្រាល
  • ការពារជំងឺឈាមខ្សោយពីការខ្វះដែក
  • ការពារការមានផ្ទៃពោះក្រៅមាត់
  • ការពារការកើតមហារីកស្រទាប់ផ្ទៃមាត់
  • បន្ថយការកើតថង់ទឹកនៅស៊ុមពោះ និងមហារីកស៊ុមពោះ

 

ថ្នាំគ្រប់គ្រងការបង្កើតកូនត្រូវបានគេចាត់ទុកថាជាថ្នាំមានអត្ថប្រយោជន៍ដែលទទួលស្គាល់ អាចប្រើបាន តែត្រូវប្រើឲ្យត្រឹមត្រូវ ដោយប្រើនៅពេលចាំបាច់ ឬមិនប្រើជាប់គ្នារយៈពេលយូរពេក ព្រោះបើចង់គ្រប់គ្រងការបង្កើតកូន ក៏មានវិធីផ្សេងទៀតដូចជា ឲ្យភាគីបុរសប្រើកន្សែងការពារ ជាដើម

 

 

សម្រាប់អ្នកណាដែលភ័យខ្លាចអំពីការកើតមហារីក គួរតែប្រាប់ថា ហេតុផលសំខាន់ក្នុងការកើតមហារីកនៅតែមានមកពីមូលហេតុផ្សេងទៀតដែលសំខាន់ជាង ដូចជា មេរោគសាស្ត្រ ស្ថានភាពរាងកាយ អាហារ បរិស្ថាន ជាដើម ដែលអាចការពារបានដោយការទទួលទានអាហារដែលមានប្រយោជន៍ ហាត់ប្រាណជាប្រចាំ រក្សាសុខភាពឲ្យរឹងមាំ ដើម្បីបន្ថយហានិភ័យក្នុងការកើតជំងឺមហារីក និងពិនិត្យស្ក្រីនមហារីកជាប្រចាំរៀងរាល់ឆ្នាំ

ចែករំលែក


Loading...