ក្នុងជីវិតប្រចាំថ្ងៃ យើងអាចមានឱកាសជួបអ្នកជំងឺដែលខូចសតិបានគ្រប់ពេលវេលា ហើយអ្វីដែលជាញឹកញាប់កើតឡើងក្នុងគំនិតរបស់អ្នកជួយ គឺ យើងត្រូវធ្វើដូចម្តេចនៅពេលជួបប្រទះព្រឹត្តិការណ៍នេះ ឬ យើងនឹងជួយគាត់យ៉ាងដូចម្តេចឲ្យមានសុវត្ថិភាព ឬខ្លះក៏អាចភ័យខ្លាចរហូតមិនហ៊ានធ្វើអ្វី។ ដូច្នេះ ប្រសិនបើមិនចង់ស្ទាក់ស្ទើរនៅក្នុងការជួយអ្នកជំងឺ យើងមករៀនដំណាក់កាល និងវិធីសាស្រ្តដែលត្រឹមត្រូវសមរម្យគ្នា។
- ត្រូវធ្វើការត្រួតពិនិត្យថា មនុស្សនោះខូចសតិពិតមែនទេ ដោយការហៅអ្នកជំងឺ ព្រោះអ្នកដែលប្រឈមមុខខ្លះគ្រាន់តែឈឺក្បាល យើងគួរហៅអ្នកជំងឺដោយសំឡេងខ្លាំងជាមួយនឹងការញ័រនៅតំបន់ស្មា ប៉ុន្តែត្រូវប្រុងប្រយ័ត្នជាពិសេសនៅអ្នកជំងឺគ្រោះថ្នាក់ ព្រោះអាចធ្វើឲ្យការរបួសកាន់តែធ្ងន់ធ្ងរឡើងបាន។
- បើអ្នកជំងឺមានកម្រិតការយល់ដឹងល្អ សូមបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឲ្យរហ័ស ដើម្បីស្វែងរកមូលហេតុនៃជំងឺ និងធ្វើការព្យាបាលតាមដំណាក់កាល។ មូលហេតុដែលធ្វើឲ្យកម្រិតការយល់ដឹងរបស់អ្នកជំងឺផ្លាស់ប្តូរអាចមានជាច្រើន មិនថាជាកម្រិតស្ករឈាមទាប ឬស្ថានភាពដែលមានសំពាធលើឈាមនៅខួរក្បាល។ ដូច្នេះ មិនគួរមិនយកចិត្តទុកដាក់ គួរបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស។
- ប៉ុន្តែបើហៅដោយសំឡេង និងញ័រជាមួយអ្នកជំងឺយ៉ាងសមរម្យរួចហើយ អ្នកជំងឺនៅតែខូចសតិ សូមស្វែងរកចលនាឈាមនៅតំបន់ក ដែលជាទីតាំងមានសរសៃឈាមក្រហមផ្ញើឈាមទៅបំរើខួរក្បាលនៅក្រោមស្បែក ដូច្នេះអាចស្វែងរកបានងាយ។
- បើរកឃើញថាអ្នកជំងឺមានចលនាឈាម សូមបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីស្វែងរកមូលហេតុនៃការខូចសតិយ៉ាងបន្ទាន់។
- ប៉ុន្តែបើរកឃើញថាអ្នកជំងឺគ្មានចលនាឈាមទៀត សូមធ្វើការចុចទ្រូងដើម្បីជួយសង្គ្រោះជីវិតដំបូងភ្លាម ដោយចុចទ្រូងនៅតំបន់កណ្តាលទ្រូង និងជ្រៅចូលប្រហែល 2 អ៊ីញ និងល្បឿន 100 ដងក្នុងមួយនាទី។ ប្រសិនបើអ្នកជំងឺមិនទទួលបានការជួយសង្គ្រោះជីវិតកម្រិតខ្ពស់ សូមចុចទ្រូងប្តូរជាមួយការដកដង្ហើមមាត់ 30 ដង សម្រាប់ការដកដង្ហើមមាត់ 2 ដងជាបន្តបន្ទាប់។
- មនុស្សផ្សេងទៀតដែលមិនបានធ្វើការជួយសង្គ្រោះជីវិតមូលដ្ឋាន សូមជួយហៅក្រុមជួយសង្គ្រោះជីវិតកម្រិតខ្ពស់ភ្លាម ដោយហៅលេខ 1669 ឬលេខបន្ទាន់របស់មន្ទីរពេទ្យផ្សេងៗ ដោយផ្តល់អនុសាសន៍ឲ្យជ្រើសរើសមន្ទីរពេទ្យដែលនៅជិតកន្លែងកើតហេតុបំផុត។
- នៅពេលដែលអ្នកប្រឈមមុខនៅក្នុងការថែទាំរបស់អ្នកជួយ កុំទុកអ្នកប្រឈមមុខឲ្យនៅលីវឯង ហើយសំខាន់មិនគួរផ្តល់អាហារឬទឹកនៅពេលដែលអ្នកជំងឺខូចសតិ ព្រោះអាចធ្វើឲ្យរងការច្របល់ដង្ហើម ដល់ប្រព័ន្ធដង្ហើមបាន។
ទាំងអស់នេះជាដំណាក់កាលងាយៗ ដែលនឹងជួយឲ្យលោកអ្នកអាចធ្វើការជួយអ្នកប្រឈមមុខបានយ៉ាងទំនុកចិត្ត លឿន និងត្រឹមត្រូវ ព្រោះយើងមិនអាចទាយទុកបានថាយើងនឹងជួបអ្នកប្រឈមមុខពេលណា ហើយថ្ងៃណាមួយអ្នកប្រឈមមុខនោះអាចជាយើងផងដែរ។
លោកស្រី សិរីកញ្ញា តាធុង
អ្នកគ្រប់គ្រងផ្នែកបន្ទាន់ និងគ្រោះថ្នាក់
មជ្ឈមណ្ឌលវេជ្ជសាស្រ្ត មន្ទីរពេទ្យភយ៉ាថៃ ស្រីរាជា
អ្នកគ្រប់គ្រងផ្នែកបន្ទាន់ និងគ្រោះថ្នាក់
មជ្ឈមណ្ឌលវេជ្ជសាស្រ្ត មន្ទីរពេទ្យភយ៉ាថៃ ស្រីរាជា
