ពេលហូមូននិងសារធាតុប្រឆាំងអុកស៊ីតកម្មថយចុះ..
រៀងរាល់ថ្ងៃ យើងត្រូវប្រឈមមុខនឹងសំពាធជាច្រើនទាំងការងារ បរិស្ថានដូចជាដង្ហើមបារី ម្លិះរថយន្ត លើសពីនេះ ការគេងមិនលក់ ឬបរិភោគអាហារដែលគ្មានប្រយោជន៍ រឿងទាំងនេះគឺដូចជាអាវុធដែលកាំបិតកាំស៊ុតចំកាយយើងរៀងរាល់ថ្ងៃ។ ក្នុងវិស័យវេជ្ជសាស្ត្រ រឿងទាំងនេះហៅថា “សារធាតុអុកស៊ីតកម្ម” ដែលពេលវាចូលទៅក្នុងរាងកាយ វានឹងភ្ជាប់ជាមួយកោសិកានានា ហើយបង្កើតការធ្លាក់ចុះ។ ជាការពិត រាងកាយយើងមានសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីដោះស្រាយសារធាតុអុកស៊ីតកម្មទាំងនេះ ប៉ុន្តែសារធាតុប្រឆាំងអុកស៊ីតកម្មនឹងថយចុះពេលអាយុកើនឡើង ដូច្នេះធ្វើឲ្យរាងកាយផ្លាស់ប្តូរទៅក្នុងទិសដៅអាក្រក់។ បូកជាមួយហូមូនដែលថយចុះ កើតមានការធ្លាក់ចុះផ្សេងៗដូចជា ឈឺសន្លាក់ ឈឺខ្នង ឈឺស្មា មានអារម្មណ៍ធុញទ្រាន់ ងាយខឹង និងមានស្នាមជ្រួញមុនពេលវ័យកំណត់។
ព្រោះការព្យាបាលមិនត្រឹមតែធ្វើឲ្យរោគសញ្ញាហើយនោះទេ ប៉ុន្តែមានន័យថា “គុណភាពជីវិត”
វេជ្ជបណ្ឌិតសូមយកឧទាហរណ៍អ្នកជម្ងឺម្នាក់ដែលមកព្យាបាលដោយបញ្ហាឈឺក្បាលរំលងរាល់ថ្ងៃ ពេលភ្ញាក់ពីគេងរៀងរាល់ព្រឹកនឹងមានការឈឺស្មា ខ្នងផ្នែកលើខ្លាំង ទម្ងន់កើនឡើង មានអារម្មណ៍ខ្សោយ ធុញទ្រាន់ មិនស្រស់ស្រាយ គ្មានថាមពល គេងមិនលក់ ហើយភ្លេចងាយ។ មុននេះបានធ្វើតេស្តស្វែងរកមូលហេតុហើយមិនឃើញបញ្ហាអ្វីទេ។ វេជ្ជបណ្ឌិតបានធ្វើតេស្តឈាមដើម្បីវាយតម្លៃសភាពធ្លាក់ចុះរបស់រាងកាយ រួមមានកម្រិតហូមូន សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុបង្ហាញការរលាក និងសារធាតុបង្ហាញមហារីក។ លទ្ធផលបង្ហាញពីការមិនសមរម្យនៃហូមូននៅកម្រិតដែលរំខានដល់ការបំលែងអាហាររបស់រាងកាយ ប្រព័ន្ធបំពង់ស្រទាប់ខូចខាតដោយសារសារធាតុអុកស៊ីតកម្មដែលបានសរុប។
ពីការសួរប្រវត្តិ យើងបានដឹងថាអ្នកជម្ងឺមានសំពាធចិត្ត មិនហាត់ប្រាណ គេងយឺត ហើយចូលចិត្តបរិភោគម្ហូបបំពង ម្សៅខ្លាញ់ និងចូលចិត្តរសជាតិផ្អែម។ រឿងទាំងនេះគឺជាមូលហេតុសំខាន់នៃសារធាតុអុកស៊ីតកម្មទាំងអស់។ ការព្យាបាលចាប់ផ្តើមដោយការពន្យល់លម្អិតអំពីលទ្ធផលតេស្តទាំងអស់ បន្ទាប់មកប្ដូររបៀបរស់នៅ រួមមានអាហារ ការគេង ការហាត់ប្រាណ និងប្រព័ន្ធគំនិត ដោយប្រើវិធីសាស្ត្រដែលហៅថា “ការរចនាផ្ទាល់ខ្លួន”
ដោយការផ្តល់ហូមូន សារធាតុអាហារ និងវីតាមីនដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលផលិតឡើងសម្រាប់បញ្ហារបស់អ្នកជម្ងឺតែម្នាក់ឯង ហៅថា “ហូមូន និងជំនួយបន្ថែមផ្ទាល់ខ្លួន” ដែលផលិតឡើងសម្រាប់មនុស្សម្នាក់ឯងប៉ុណ្ណោះ។ រហូតដល់អ្នកជម្ងឺមានអាការៈប្រសើរឡើងចាប់ពីខែដំបូង។ អាការៈឈឺក្បាល ឈឺស្មា និងខ្នងបានបាត់បង់ទៅយ៉ាងដែលមិនធ្លាប់មានពីមុន។ លើសពីនេះ អាចគេងបានលក់ ភ្ញាក់ឡើងដោយមានភាពស្រស់ស្រាយ និងរួចរាល់ទៅធ្វើការដោយមិនមានអារម្មណ៍ធុញទ្រាន់ ឬឈឺស្រាល ហើយអារម្មណ៍ក៏មិនងាយខឹងដូចមុន។
វេជ្ជបណ្ឌិតជំនាញវេជ្ជសាស្ត្របន្ថយអាយុ
មជ្ឈមណ្ឌលវេជ្ជសាស្ត្របន្ថយអាយុ មន្ទីរពេទ្យភយ៉ាថៃ ១
