សម្ងាត់នៃភាពយុវវ័យ... តើអ្នកដឹងទេថាវាស្ថិតនៅក្នុងហូមូន

Image

ចែករំលែក


សម្ងាត់នៃភាពយុវវ័យ... តើអ្នកដឹងទេថាវាស្ថិតនៅក្នុងហូមូន

ភាពយុវវ័យមិនអាស្រ័យតែការញ៉ាំអាហារ ការហាត់ប្រាណ ល។ ចង់ស្រស់ស្អាត ចង់ក្មេង ស្បែកស្រស់ស្អាត ក៏ត្រូវតែយកចិត្តទុកដាក់ចំពោះ “ហ័រមូន” ដែលជារឿងដែលស្ត្រីជាច្រើនមិនបានយកចិត្តទុកដាក់..

 

ពេលអាយុធំឡើង ការផ្លាស់ប្តូរនៃរាងកាយក៏មើលឃើញបានច្បាស់ ជាពិសេសស្នាមជ្រួញ ពីការមានមុខស្អាតស្បែកភ្លឺស្រស់ក្លាយទៅជាស្បែករឹងស្ងួត ស្នាមជ្រួញចាប់ផ្តើមមកដល់នៅចំណុចផ្សេងៗ ដូច្នេះយើងគួរតែថែទាំពីដើម មុនថ្ងៃនោះមកដល់..

បង្ហាញអាថ៌កំបាំង…ដើម្បីចាក់សោរការយុវវ័យ

ពិតណាស់ យើងអាចបន្ថែមហ័រមូនទៅកាន់រាងកាយដោយវិធីផ្សេងៗ ប៉ុន្តែវាជារឿងដែលគួរធ្វើជាបន្តបន្ទាប់រយៈពេលយូរ ប៉ុន្តែសម្រាប់ស្ត្រីជាច្រើនដែលចូលទៅវ័យដែលហ័រមូនថយចុះ ការបន្ថែមហ័រមូនឲ្យវិលត្រឡប់មកមានសកម្មភាពដូចវ័យក្មេងវិញ គឺជារឿងលំបាក ដូច្នេះការបង្កើតកម្លាំងដល់សាច់ដុំ និងការបង្កើតសារធាតុប្រឆាំងអុកស៊ីតកម្ម គឺជារឿងចាំបាច់សម្រាប់ស្ត្រី ដើម្បីដឹងពីបញ្ហានានានៃរាងកាយ និងព្យាបាលឲ្យត្រឹមត្រូវ ការពន្យារយៈវ័យគឺជារឿងសំខាន់មិនគួរមើលរំលង

ស្គាល់ហ័រមូនពន្យារយៈវ័យ

ហ័រមូនពន្យារយៈវ័យដែលយើងស្គាល់ និងទទួលបានការចាប់អារម្មណ៍គឺ Growth Hormone ដែលជាហ័រមូនជួយលឿនការលូតលាស់ ប៉ុន្តែពេលអាយុធំឡើងហ័រមូនប្រភេទនេះថយចុះជាបន្តបន្ទាប់ ប៉ុន្តែវាត្រូវបានបញ្ចេញច្រើនពីសរីរាង្គក្រោមខួរក្បាលពេលគេង និងពេលហាត់ប្រាណ ហ័រមូនប្រភេទនេះលឿនការស្រូបយកស្ករនៅក្នុងឈាមចូលទៅកោសិកាធ្វើឲ្យមានថាមពលជួយជំរុញផ្នែកផ្សេងៗ ហើយសំខាន់គឺវាប៉ះពាល់ដល់ស្បែក និងដំណើរការបំភាយខ្លាញ់លើសក្នុងរាងកាយ អាចនិយាយបានថា ការចាស់ឬមិនចាស់អាស្រ័យលើហ័រមូននេះ

ឆ្លើយសំណួរថាហេតុអ្វីត្រូវពន្យារយៈវ័យ

ការពន្យារយៈវ័យមិនត្រឹមតែឆ្លើយសំណួរពាក់ព័ន្ធនឹងភាពយុវវ័យប៉ុណ្ណោះ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ជំងឺស្លាប់ស្រាលៗដែលអាចកើតមានលើរាងកាយដោយយើងមិនបានដឹង និងមិនរំពឹងទុកដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង មហារីក ឬបញ្ហាសុខភាពរឹងរូសយូរជាងនេះ ដូចជាការឈឺខ្នង ឈឺស្មា ដែលទាំងអស់នេះទាក់ទងទៅហ័រមូនផងដែរ

 

អាចមើលឃើញថា រឿងហ័រមូនគឺជារឿងសំខាន់ ការទទួលបានការណែនាំ និងព្យាបាលត្រឹមត្រូវគឺជាការកាត់បន្ថយហានិភ័យជំងឺផ្សេងៗ បើចង់ក្មេងស្រស់ស្អាតដូចស្ត្រីពីរពាន់ឆ្នាំ កុំភ្លេចយកចិត្តទុកដាក់ “ហ័រមូន” ដើម្បីពន្យារយៈវ័យ

ចែករំលែក


Loading...

សម្ងាត់នៃភាពយុវវ័យ... តើអ្នកដឹងទេថាវាស្ថិតនៅក្នុងហូមូន